• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

លក្ខណៈពិសេស ៦ យ៉ាងរបស់មនុស្សស្រីចរិតចាស់ទុំ បុរសៗកុំឲ្យរំលង

[Copy link]
3154 0
Share
បុរសៗគួរតែជ្រើសរើសមនុស្សស្រីក្នុងជីវិតដើម្បីកាន់ដៃគ្នាដើរទៅថ្ងៃអនាគត។ ដូចនេះ កុំភ្លេចជ្រើសរើសមនុស្សស្រីដែលមានចរិតចាស់ទុំទើបមានលក្ខណៈពិសេស ៦ ចំណុចនេះ ៖

Untitled-1.jpg

១. នាងមិនចូលចិត្តទាមទារអ្វីច្រើនពីមិត្តប្រុស
ភាគច្រើនមនុស្សស្រីចរិតចាស់ទុំនាងមិនចង់បានអ្វីទាំងអស់ពីមិត្តប្រុស ក្រៅពីក្តីស្រលាញ់ដែលផ្តល់មកឲ្យនាង។

២. នាងមានគោលដៅក្នុងជីវិតច្បាស់លាស់
មនុស្សស្រីប្រភេទនេះជាមនុស្សដែលមានក្តីស្រម៉ៃ និងគោលដៅក្នុងជីវិតនាងច្បាស់លាស់។

៣. នាងចេះបែងចែកពេលវេលាសម្រាប់ខ្លូនឯង គ្រួសារ និងគូស្នេហ៍
ពេលវេលាសំខាន់ណាស់សម្រាប់មនុស្សម្នាក់ៗ ដូចនេះគួរតែចេះបែងចែកពេលវេលាសម្រាប់ខ្លួនឯង គូស្នេហ៍ ជាពិសេសសម្រាប់ក្រុមគ្រួសារខ្លះផង។

៤. នាងគោរព និងឲ្យតម្លៃគូស្នេហ៍
អ្នកខ្លះនិយាយថា មនុស្សស្រីដែលឲ្យតម្លៃឲ្យមិត្តប្រុសហាក់បន្ទាបតម្លៃខ្លួនឯងពេកហើយ ប៉ុន្តែបើមនុស្សពីរនាក់ស្រលាញ់មិនគោរពគ្នា មិនឲ្យតម្លៃគ្នានោះស្នេហាមួយនេះមិនឋិតថេរឡើយ។

៥. នាងមិនចង់ឈ្នះចាញ់ក្នុងរឿងស្នេហា
ស្រីៗមួយចំនួនតែងតែចង់យកឈ្នះចិត្តសង្សារ ចង់បានការលួងលោមពីសង្សារ ប៉ុន្តែមនុស្សស្រីចរិតចាស់ទុំមិនមែនបែបនេះទេ។ នាងចង់ដោះស្រាយដោយយកហេតុផលមកនិយាយជាមួយគ្នា។

៦. ទោះគ្មានភាពផ្អែមល្ហែម តែនាងរីករាយពេលនៅក្បែរមិត្តប្រុស
មនុស្សស្រីចរិតចាស់ទុំមិនសូវនិយាយច្រើនទេ ដូច្នេះប្រហែលគ្មានភាពផ្អែមល្ហែមដូចគូស្នេហ៍ក្មេងៗឡើយ ប៉ុន្តែនាងតែងតែផ្តល់ស្នាមញញឹម និងភាពសប្បាយរីករាយទៅឲ្យមិត្តប្រុសជានិច្ច៕

អត្ថបទ៖ Queenco

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top