ជឿអត់? ទោះបុរសៗមិនចេះញ៉ែស្រីក៏ចេះនិយាយពាក្យកុហកទាំងនេះដែរ ចុះបើមានមិត្តស្រីសំណព្វក្នុងបេះដូងហើយហេតុអ្វីមិននិយាយពាក្យទាំងនេះឲ្យនាងបានលឺខ្លះផងទៅ ធានាថានាងសើចបិទមាត់មិនជិតទេ ៖
១. បងមិនដែលខ្វល់ពីអតីតកាលរបស់អូនទេ បងដឹងត្រឹមថា ពេលនេះអូនជាមនុស្សស្រីក្នុងបេះដូងរបស់បងតែម្នាក់
២. បងសន្យាបងមិនធ្វើឲ្យអូនពិបាកចិត្ត បងខំប្រឹងធ្វើជាមនុស្សប្រុសល្អម្នាក់សម្រាប់អូន
៣. បងស្រលាញ់អូនដោយចិត្តស្មោះ មិនមែនស្រលាញ់ដោយសាររូបរាងសម្រស់របស់អូនឡើយ
៤. បងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីអូន បងនឹងមិនធ្វើឲ្យអូនអស់សង្ឃឹមនោះទេ
៥. បងស្រលាញ់អូនរហូតលុះដង្ហើមចុងក្រោយ បងនឹងកាន់ដៃអូនមិនលែងឡើយ
៦. បងមានតែអូនម្នាក់គត់ក្នុងបេះដូងគ្មាននារីផ្សេងទេ
៧. បងមិនដែលនិយាយកុហកអូនម្តងណាឡើយ ហើយបងក៏មិនចូលចិត្តមនុស្សនិយាយកុហកបងដែរ
៨. អូនប្រៀបដូចជាអ្វីៗគ្រប់យ៉ាងរបស់បង បងមិនអាចរស់ដោយគ្មានអូនបាននោះទេ
៩. ថ្ងៃណាមួយយើងនឹងរៀបការជាមួយគ្នាដោយស្របច្បាប់
១០. អរគុណអូនដែលចូលមកក្នុងជីវិតបង ទើបប្រែក្លាយបងឲ្យក្លាយទៅជាមនុស្សថ្មីមួយផ្សេងទៀត៕
អត្ថបទ៖ Queenco |
|