• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ធ្វើចិត្តឲ្យល្មមគ្រប់គ្រាន់ឲ្យជីវិត

[Copy link]
386 0
Share
ផ្ទៃសមុទ្រនៅលើផែនដី មើលទៅហាក់ដូចជាធំល្វឹងល្វើយ គ្មានកោះត្រើយ គង់នៅមានទីបញ្ចប់របស់វា ចំណែកចិត្តរបស់មនុស្សវិញ គឺគ្មានទីបញ្ចប់នោះទេ ដ៏រាបណាមិនបានធ្វើចិត្តឲ្យចេះគ្រប់ចេះល្មម។

1.jpg

សេចក្តីប្រាថ្នារបស់មនុស្ស មិនមានព្រំដែន។ ម្តងប្រាថ្នារបស់នេះ ម្តងប្រាថ្នារបស់នោះ បានមួយហើយក៏ចង់បានមួយទៀត។ នៅពេលមិនទាន់មានអ្វីធ្វើដំណើរ ក៏ប្រាថ្នាត្រឹមកង់ នៅពេលមានកង់ ចិត្តក៏ចង់បានម៉ូតូ ចង់បានផ្ទះ ចង់បានឡាន ចង់បានរបស់ដទៃៗទៀត។ ចិត្តរបស់មនុស្សនេះពិបាកយល់ខ្លាំងណាស់ ដំបូងគិតថាបានត្រឹមទ្រព្យសម្បត្តិល្មមៗ គ្រាន់នឹងចិញ្ចឹមជីវិតទៅបានហើយ។ តែនៅពេលបានល្មមសមរម្យហើយ ក៏គិតសារជាថ្មីថា ប៉ុណ្ណឹងមិនទាន់គ្រប់គ្រាន់ទេ ត្រូវធ្វើឲ្យមានច្រើនជាងហ្នឹងទៀត។ ជួនកាលមិនទាន់ទាំងបានសម្រេចសេក្តីប្រាថ្នាទៅលើរបស់ដែលខ្លួនប៉ងនោះផង ចិត្តក៏ត្រឡប់ទៅជាចង់បានរបស់មួយថ្មីទៀត។ ប្រថ្នារបស់មួយ គឺត្រូវចំណាយពេលវេលានិងកម្លាំងដើម្បីរត់ដេញតាមរបស់នោះ។ បើមានសេចក្តីប្រាថ្នាកាន់ច្រើន គឺត្រូវចំណាយពេលវេលានិងកម្លាំងកាន់តែច្រើន។ វ័យរបស់យើងមិនច្រើនប៉ុន្មាន​ទេ ហើយក៏មិនអាចគេចផុតពីវ័យទាំងនេះបានដែរ។ មិនអាចមិនឲ្យខ្លួនយើងឈឺចាស់ជរាបានទេ។ ពេលនៅមានកម្លាំងឋាមពល យើងអាចរត់ដេញតាមសេចក្តីប្រាថ្នារបស់យើងបាន។ ម្យ៉ាងវិញទៀតសេចក្តីប្រាថ្នាមិនសុទ្ធតែបានសម្រេចងាយស្រួលដូចដែឡយើងប៉ងនោះទេ។ យើងត្រូវចំណាយពេលវេលាលំបាកច្រើន ដើម្បីសម្រេចគោលបំណងរបស់យើង។ ហើយបើមិនបានសម្រេចវិញគឺយើងរិទ្ធតែលំបាកថែមទៀត។
ចិត្តដែលល្មមគ្រប់គ្រាន់ មានការប្រថ្នាដែលអាចធ្វើបាន តាមកម្លាំងនិងឋាមពលរបស់ខ្លួន គឺជាចិត្តធ្វើឲ្យជីវិត មិនមានការខ្វាយខ្វល់តិច និងមានសេចក្តីសុខចេញពីខ្លួនឯង។


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top