• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ធ្វើអ្វីដែលត្រឹមត្រូវកុំប្រយ័ត្នជ្រុលពេក

[Copy link]
534 0
Share
ប្រុងប្រយ័ត្នចំពោះការងារគឺជារឿងត្រឹមត្រូវ តែការប្រយ័ត្នជ្រុលពេកគឺជាគុណវិបត្តិទៅវិញ។ ការប្រយ័ត្នខ្លាចខូច ខ្លាចខាត ខ្លាចខុសខ្លាចបរាជ័យ នឹងធ្វើឲ្យយើងលែងហ៊ានធ្វើអ្វីទាំងអស់កើត។ បើគ្រាន់តែមានបំណង ហើយខ្លាចមិនបានធ្វើអ្វី លទ្ធផលទទួលបានគឺគ្មានឃើញអ្វីសោះនោះឯង។

2.jpg

សម្រេចចិត្តធ្វើ តាមគំនិតយល់ឃើញ យើងអាចខាតអាចចំណេញ អាចខុសអាចត្រូវ អាចជោគជ័យនិងបរាជ័យ។ ប៉ុន្តេបើយើងមិនសម្រេចិត្តថាធ្វើ លទ្ធផលគឺយើងចំណាយពេលវេលាចោលទទេ ខាតឱកាស មិនបានឃើញលទ្ធផលរបស់គំនិត និងខាតទាំងអាយុរបស់យើងទៀត។ ម៉្យាងវិញទៀតបើយើងប្រយ័ត្នជ្រុលពេក ពេលធ្វើដំណើរទៅណាមកណាធ្វើម្តេចនឹងមានសេចក្តីសុខនោះ។ នៅផ្ទះបារម្ភពីផ្ទះ បារម្ភពី សាច់ញាតិគ្រួសារនៅក្រៅផ្ទះ។ នៅក្រៅផ្ទះបារម្ភរឿងនៅខាងក្រៅផង បារម្ភពីផ្ទះផង។ ទៅដល់ទីណា គឺគិតប្រយ័ត្នខ្លាចនេះខ្លាចនោះ សព្វគ្រប់អញ្ចឹង តើនឹងមិនមានអ្វីដែលហៅថាសេចក្តីសុខកើតនោះ។បើមិនប្រយ័ត្ន​ប្រយែង​តើ​ត្រូវធ្វើដូចម្តេច? មានការយល់ដឹងអោយបានគ្រប់ជ្រុងជ្រោយ ចំពោះរឿងទាំងនោះ ហើយទទួលស្គាល់ថាវាគឺជាការពិត។ បន្ទាប់មកធ្វើការត្រៀមទុកអោយបានគ្រប់គ្រាន់ថាត្រូវ​ចាត់វិធានការដូចម្តេច ដោះស្រាយបែបណា បើសិនជាត្រូវជួបបញ្ហា។ ការគិតទុករបៀបនេះ មិនមែនជាការគិតអវិជ្ជមាននោះទេ។ វាជាការត្រៀមទុកដើម្បីដោះស្រាយ នៅពេលជួបរឿងអាសន្ន។ បើយើងមិន​បាន​ត្រៀមអ្វីសោះ យើងនឹងនៅគិតបារម្ភប្រយ័ត្នគ្រប់ពេលរហូត។ បើមានការត្រៀមទុករួចហើយ ទោះមានអ្វីកើតឡើងក៏យើងអាចដោះស្រាយបាន ទាន់ពេលវេលា នោះនឹងមិនមានអ្វីដែលយើងគួរបារម្ភឬប្រយ័ត្នទៀត។

អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top