• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

កុំយកជីវិតមានតម្លៃទៅសងសឹកនិងជីវិតអាក្រក់របស់គេ

[Copy link]
907 0
Share
មនុស្សចូលចិត្តធ្វើអោយអ្នកដទៃរងទុក្ខ តែងតែសប្បាយចិត្តនឹងអំពើអាក្រក់របស់គេ។ បើសិនជាមិនអាចទប់កំហឹងបាន ហើយសម្រេចចិត្តធ្វើការសងសឹក ទៅកាន់មនុស្សបែបនោះវិញ យើងប្រាកដជានឹងក្លាយទៅជាមនុស្សម្នាក់ក្នុងចំណោមមនុស្សអាក្រក់ ហើយនឹងអាចក្លាយទៅជាក្រុមរបស់គេផងដែរ។

2.jpg

ការសងសឹក ជាការឃុំចិត្តមនុស្សល្អ ឲ្យជាប់នៅក្នុងភាពគុំគួននិងការគិតអាក្រក់ៗ។ បើយើងមិនបានធ្វើការសងសឹក តបតជាមួយមនុស្សអាក្រក់ទេ ជីវិតយើងនឹងរួចផុតពីទីឃុំឃាំងដែលធ្វើអោយចិត្តរបស់យើង​​មួរហ្មង។ គេធ្វើទុក្ខបុកម្និញយើង ជាការបំផ្លាញខ្លួនយើងទៅម្តង។ នៅពេលយើងសងសឹកតបទៅគេវិញ យើងបំផ្លាញខ្លួនឯងម្តងទៀត។ លើកលែងអោយសត្រូវ ដើម្បីរក្សាខ្លួនយើងអោយស្ថិតនៅក្នុងភាព​ជាមនុស្សល្អ។ ទុកអោយមនុស្សអាក្រក់គេទទួលផលកម្មរបស់គេ។ កម្មអាក្រក់នឹងតាមបន្លាច មនុស្សដែលធ្វើអំពើអាក្រក់ ជាប្រចាំជានិច្ច។ កម្មមិនមានការលើកលែងចំពោះអ្នកដែលប្រព្រឹត្ត ទោះមានឋានៈជាអ្វីក៏ដោយ។ មនុស្សល្អស្រលាញ់អំពើល្អ រក្សាទង្វើល្អ។ បើមនុស្សអាក្រក់គេរក្សាតំណែងជាមនុស្សអាក្រក់ មនុស្សល្អដែលមិនចុះចាញ់ក៏ត្រូវរក្សាតំណែងរបស់ខ្លួនជាមនុស្សល្អដែរ។
ការសងសឹកមិនមានអ្វីល្អឡើយ វាធ្វើអោយមនុស្សល្អក្លាយទៅជាមនុស្សថោកទាបបាន ហើយខាតពេលវេលាច្រើនទៀត។ ការសងសឹកនឹងធើ្វអោយមនុស្សអាក្រក់ពេញចិត្តនឹងទង្វើរបស់គេកាន់តែខ្លាំង។ រក្សាខ្លួនដោយភាពស្ងៀមស្ងាត់ ហើយរីករាយក្នុងការរស់នៅរបស់យើង ទើបជាការប្រសើរបំផុត។ បញ្ចប់ការសងសឹកដោយការមិនសងសឹក៕


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top