• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ចង់កែប្រែអ្នកដទៃត្រូវកែប្រែខ្លួនឯងជាមុនសិន

[Copy link]
999 0
Share
នៅក្នុងសង្គមសព្វថ្ងៃ មនុស្សមានការយល់ដឹងច្រើនឡើងៗ ពីជីវិតនិងបរិស្ថានដែលខ្លួនកំពុងតែរស់នៅ។ ការវិវឌ្ឍន៍ដែលមានស្ទុះលឿនហួសពីការគិតរបស់សង្គម បានជះឥទ្ធិពលអោយមានផលជាវិជ្ជមាននិងអវិជ្ជមន។ ការយល់ដឹងរបស់មនុស្សកាន់តែខ្ពស់ ការមើលឃើញពីផលវិបាកមិនល្អក៏កាន់តែច្រើន។ ការចង្អុលដាក់គ្នាសុំអោយមានការកែប្រែ ចំពោះទង្វើមិនល្អក៏កាន់តែច្រើន។

1.jpg

ចង់កែប្រែអ្នកដទៃត្រូវកែប្រែខ្លួនឯងជាមុនសិន។ កំហុសរបស់មនុស្សម្នាក់គឺងាយនឹងមើលឃើញខ្លាំងណាស់ ប៉ុន្តែបើចង់កែប្រែកំហុសនោះ គឺមិនមែនជារឿងងាយស្រួលឡើយ។ សម័យកាលបច្ចេកវិទ្យា មនុស្សអោយតម្លៃខ្ពស់លើសេរីភាពផ្ទាល់ខ្លួន ជាងការគោរពក្រមសីលធម៌។ មានតែការធ្វើជាគំរូដល់មនុស្ស ដោយការកែប្រែខ្លួនឯងអោយបានល្អដើម្បីអោយគេបានឃើញពីគំរូ ទើបអាចធ្វើអោយមនុស្សដែលនៅជុំវិញខ្លួនមានការកែប្រែ ។ ដើម្បីកែប្រែខ្លួនឯង ជាចាំបាច់ត្រូវកែប្រែចិត្តគំនិតរបស់ខ្លួនជាមុនសិន។ ដោយការត្រួតពិនិត្យខ្លួនឯង ថាមានចំនុចអវិជ្ជមានត្រង់កន្លែងណាខ្លះ ហើយធ្វើការកែប្រែវាបន្តិចម្តងៗត្រង់ចំនុចនោះរហូតដល់អស់។ បើមិនចង់អោយមានការជក់បារីទេ ទីមួយគឺខ្លួនយើងផ្ទាល់មិនត្រូវជក់បារី។ បើសិនយើងជាអ្នកជក់បារី ត្រូវទទួលស្គាល់ថាយើងពិតជាអ្នកជក់បារីមែន ហើយប្តេជ្ញាថាយើងនឹងឈប់ជក់បារី បន្ទាប់មកត្រូវអោយតំលៃអោយកិត្តិយសលើទង្វើរបស់យើងដែលខំផ្តាច់បារីនោះ។ ហើយយើងពិតជាស្រលាញ់ភាពជាគំរូដែលមិនបានធ្វើអោយប៉ះពាល់ដល់សុខភាពរបស់អ្នកដទៃ។ យើងត្រូវតែការពារខ្លួនអោយបានរឹងមាំមុនអ្វីទាំងអស់ ថាយើងមិនមែនជាអ្នកជួក់បារី យើងអាណិតខ្លួនឯងស្រលាញ់ខ្លួនឯង អោយមានសុខភាពល្អ ដោយសារការមិនជក់បារី។ បើយើងជាអ្នកជក់បារី ហើយចង់អោយអ្នកដែលនៅជុំវិញយើងឈប់ជក់បារី គឺពិបាកនឹងកែប្រែខ្លាំងណាស់។
លទ្ធផលល្អនៃការធ្វើទង្វើជាវិជ្ជមាន ដោយការកែប្រែខ្លួនឯងជាមុន នឹងក្លាយទៅជាគំរូល្អដល់អ្នកនៅជុំវិញ នឹងធ្វើអោយគេមានការពិចារណា និងធ្វើការផ្លាស់ប្តូរទៅរកភាពវិជ្ជមានដូចខ្លួនយើងដែរ។

អត្ថបទ៖Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top