Facebook Twitter Google+ Share

ចំណុចខ្លះៗដែលបញ្ជាក់ថាអ្នកជាបុរសសង្ហារដោយមិនដឹងខ្លួន

[Copy link]
533 0
Share
សម្រាប់មនុស្សស្រី កាលដែលសង្ហារមិនមែនបានន័យថាមានមុខមាត់ស្រស់ស្អាត រាងខ្ពស់ស្រឡះ មាន 6pack ស្អីនោះទេ តែជារឿងមួយផ្សេងទៀតដែលមិនមែនជាសំបកកាយខាងក្រៅដែលបុរសមាន។ តោះ! ចាំខ្ញុំប្រាប់...

ចំណុចខ្លះៗដែលបញ្ជាក់ថាអ្នកជាបុរសសង្ហារដោ.jpg

១. បុរសដែលចេះគោរពនិងឱ្យតម្លៃមនុស្សស្រី ៖ សេចក្តីថ្លៃថ្នូរវាកើតចេញពីការដែលយើងចេះគោរពនិងឱ្យតម្លៃអ្នកដទៃ។ អ្នកនឹងរក្សាបានកិត្តិយសដ៏ខ្ពង់ខ្ពស់នៅក្នុងចិត្តគំនិត និងបេះដូងមនុស្សស្រីជានិច្ចប្រសិនបើអ្នកចេះផ្តល់តម្លៃដល់នាង។

២. បុរសដែលហ៊ានដាក់ខ្លួនជាអ្នកការពារមនុស្សស្រី ៖ ដែលមើលកុនទេ ហើយដែលវិភាគមើលទេ ហេតុអីអ្នកដឹកនាំរឿងតែងឱ្យមានឈុតតួឯកប្រុសជួយសង្គ្រោះតួឯកស្រី! ត្រង់ចំណុចហ្នឹងវាជារឿងពិតដែលអាចទាក់ទាញចិត្តមនុស្សស្រីបានណា៎។ តែរឿងជាក់ជីវិតពិត មិនចាំបាច់ទៅធ្វើអីដល់ថ្នាក់ដូចកុនទេ ត្រឹមការបារម្ភ យកចិត្តទុកដាក់ និងការពារសុវត្ថិភាពនាង (ជូនទៅផ្ទះ -ល-) តែប៉ុណ្ណឹងអ្នកក៏ក្លាយជាវីរៈបុរសរបស់នាងបាត់ទៅហើយ។

៣. បុរសដែលមិនចេះនិយាយប៉ប៉ាច់ប៉ប៉ោចរឿងអាក្រក់មនុស្សស្រី ៖ ត្រូវចាំ! មិនថាជារឿងរបស់មនុស្សស្រីផ្សេងណាក៏ដោយ បើអ្នកហ៊ានតែនិយាយកេរ្តិ៍មនុស្សស្រី ពិន្ទុប្រុសសង្ហាររបស់អ្នកនឹងធ្លាក់ដល់ 0 ចុចកន្តក់សញ្ញា 0 0 0។

៤. បុរសដែលមិនឈ្លោះយកឈ្នះចាញ់នឹងមនុស្សស្រី ៖ ដែលលឺមនុស្សស្រីប្រាប់ថាពេញចិត្តនៅពេលដែលអ្នកទៅឈ្លោះជាមួយមនុស្សស្រីទេ! ប្រាកដជាគ្មានទេ ត្រូវទេ! ព្រោះមនុស្សស្រីមិនចូលចិត្តមនុស្សប្រុសប្រភេទហ្នឹងឡើយ។

៥. បុរសដែលនឹងធឹង ៖ ចំពោះមនោសញ្ចេតនា បើអ្នកជាមនុស្សប្រុសដែលនឹងធឹងមិនងាករេខ្សែភ្នែកចិត្តគំនិតដោយសារមនុស្សស្រីដទៃក្រៅពីដៃគូខ្លួននោះ ដឹងទេ? ថាអ្នកជាបុរសដែលសង្ហារនិងគួរ ឱ្យស្រលាញ់ដល់កម្រិតណា? តើមនុស្សស្រីណាដែលមិនចង់បានបុរសបែបនេះនៅក្បែរ ព្រោះនាងដឹងច្បាស់ថាគាត់នឹងធ្វើឱ្យនាងមានកិត្តិយសដោយសារគាត់។ បុរសបែបនេះស្ទើរតែមិនសូវមានទេ តែសម្រាប់អ្នកដែលកំពុងសរសេរនេះ ធ្លាប់បានជួបពិរនាក់ដែរ ចឹងក៏សង្ឃឹមថាអត្ថបទនេះជួយរំលឹកបុរសៗឱ្យធ្វើបែបនេះកាន់តែច្រើន។

៦. បុរសដែលមានសីលធម៌ក្នុងការនិយាយស្តី ៖ សម្តីបញ្ជាក់ឱ្យសេចក្តីថ្លៃថ្នូររបស់បុគ្គលម្នាក់ៗ ដូច្នេះបើអ្នកមានការនិយាយស្តីសមគួរទៅកាន់អ្នកដទៃ នោះក៏ដូចជាកំពុងលើកតម្លៃឱ្យខ្លួនឯងដូច្នេះដែរ។

៧. បុរសដែលចេះគោរពសម្តី ៖ បើអ្នកជាមនុស្សដែលគោរពសម្តីខ្លួនឯង នោះអ្នកជាមនុស្សដែលធ្វើឱ្យអ្នកគ្រប់គ្នាអាចជឿជាក់បាន ហើយភាពស្រស់ស្អាតផ្នែកខាងក្នុងស្មារតីនេះហើយដែលធ្វើឱ្យអ្នកក្លាយជាបុរសសង្ហារក្នុងចិត្តនារីៗ។

៨. មានទំនួលខុសត្រូវខ្ពស់ ៖ ប៉ាជាបុរសទីមួយដែលមានការទទួលខុសត្រូវចំពោះនាងគ្រប់បែបយ៉ាង ដូច្នេះក្នុងចិត្តនាងគាត់មានរូបរាងពិសេសបំផុត។ ក៏ព្រោះតែនាងយល់ថាបុរសប្រភេទនេះជាមនុស្សរឹងមាំនិងអាចឱ្យនាងពឹងពាក់មួយជីវិតបាន៕


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top