• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ពាក្យមូលបង្កាច់មិនមានបញ្ហាអ្វីទេឬ?

[Copy link]
400 0
Share
ក្យមូលបង្កាច់ត្រូវបង្កើតឡើង នៅពេលការច្រណែនឈ្នានីស មិនអាចធ្វើទៅបានដោយត្រង់ៗ ។ ពាក្យមូលបង្កាច់គឺជាការនិយាយ បង្កើតរឿងដោយគ្មានការពិត ដើម្បីទម្លាក់កំហុស ធ្វើឲ្យនរណាម្នាក់ អាប់​អោន​កិត្តិយស ខូចកេរ្តិ៍ឈ្មោះ ឬធ្វើឲ្យមានទោសកំហុសអ្វីមួយ ដោយសារពាក្យមូលបង្កាច់នោះ។ សម្រាប់អ្នកដែលយល់ដឹងពីរឿងនេះ គេមិនបានយកចិត្តទុកដាក់ឬខ្វល់ខ្វាយ ពីរឿងមូលបង្កាច់នោះទេ ព្រោះនៅក្នុង​លោកយើងនេះ ការពិតនៅតែជាការពិត ការពិតនៅតែស្ថិតស្ថេរជានិច្ច។

២.jpg

ប្រសិនមានពាក្យមូលបង្កាច់ យើងអាចធ្វើការណែនាំដល់អ្នកនិយាយ ឬធ្វើការព្រមានដល់គេឲ្យមានការកែប្រែ ដើម្បីកុំឲ្យនិយាយបែបនោះទៀតនៅថ្ងៃក្រោយ។ តែបើសិនជាពាក្យមូលបង្កាច់មានភាពធ្ងន់ធ្ងរ យើងត្រូវប្រមូលផស្តុតាងឲ្យបានគ្រប់គ្រាន់ ហើយដាក់ពាក្យបណ្តឹង ស្នើសុំឲ្យតុលាការរកខុសត្រូវឬយុត្តិធម៌ឲ្យតែម្តង។ យើងមិនចាំបាច់ ត្រូវទៅរករឿងឬឈ្លោះប្រកែក នាំឲ្យខាតពេលវេលា និងធ្វើឲ្យឈឺក្បាលវិលមុខនោះទេ។ ការមូលបង្កាច់ដែលមានកម្រឹតធ្ងន់ធ្ងរ គឺមិនអាចមិនអើពើបានទេ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់មនុស្ស ផ្តល់ជាគំរូអាក្រក់ទៅអ្នកដែលមិនទាន់យល់ដឹងពីបញ្ហានេះ ហើយធ្វើឲ្យខូចធនធានមនុស្សទៀតផង។ ព្រោះពាក្យមូលបង្កាច់គឺជាពាក្យមិនពិតដែលអ្នកនិយាយ បានបោកប្រាសសតិសម្បជញ្ញៈខ្លួនឯង និងបំពុលខួរក្បាលអ្នកដទៃ ហើយធ្វើឲ្យបរិយាកាសមានសភាពអាប់អួរ។ ដូចនេះ យើងត្រូវតែដោះស្រាយតាមផ្លូវច្បាប់ ដើម្បីឲ្យសង្គមសម្បូរដោយមនុស្សមានភាពស្អាតស្អំ និងជាការបន្ទុជបង្អាក់ដល់ជនដែលចូលចិត្តនិយាយមូលង្កាច់ ធ្វើឲ្យអ្នកដទៃរងទុក្ខដោយសារខ្លួន និងដើម្បីឲ្យបរិយាកាសដែលអាប់អួរឲ្យមានភាពប្រក្រតីឡើងវិញ។

អត្ថបទ៖ Dony

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top