Facebook Twitter Google+ Share

បន្ទាត់ខណ្ឌចំចំណុចកណ្តាល

[Copy link]
451 0
Share
ខ្ញុំចាប់ផ្តើមទទួលបានអារម្មណ៍ និងចំហាយសាយភាយនៃការបែកគ្នារវាងខ្ញុំនិងគេ... ខ្ញុំចាប់ផ្តើមយល់ថាមានបន្ទាត់ខណ្ឌនៅចំចំណុចកណ្តាលនៃបេះដូងយើងទាំងពីរ... ខ្ញុំចាប់ផ្តើមយល់ថាខ្លួនឯងចាប់ផ្តើមអស់តម្លៃសម្រាប់បេះដូងរបស់គេទៀតហើយ... ខ្ញុំចាប់ផ្តើមស្គាល់ពីខ្លួនឯងច្បាស់ នៅថ្ងៃដែលខ្ញុំបានធ្វើឲ្យគេខឹងជាមួយនឹងខ្ញុំ ។

មែនខ្ញុំខុស ខ្ញុំដឹង !!! មកពីខ្ញុំលេងសើចច្រើនពេក មកពីខ្ញុំយល់តែពីអារម្មណ៍ខ្លួនឯង និងពុំសូវជាបានយល់ពីអារម្មណ៍គេទេ ។ យូរៗទៅពួកយើងក៏ក្លាយជាបែបនេះ ក្លាយជាអ្នកដទៃជាមិនខាន ប្រសិនបើពួកយើងមិនទទួលបានការសម្របសម្រួលពីនរណាម្នាក់ ។

បន្ទាត់ខណ្ឌចំចំណុចកណ្តាល.jpg

សុំទោសណាមនុស្សល្អរបស់ខ្ញុំ សុំទោសដែលខ្ញុំតែងតែធ្វើឲ្យអ្នកខូចចិត្ត តែងតែធ្វើឲ្យអ្នកកើតទុក្ខ និងតែងតែធ្វើឲ្យអ្នកគ្មានសេចក្តីសុខផ្លូវចិត្តដោយសារតែមនុស្សមិនល្អម្នាក់នេះ... ។ ព្រោះខ្ញុំលែងសំខាន់នៅក្នុងបេះដូងរបស់គេ ទើបខ្ញុំមិនអាចទទួលបានសិទ្ធអាទិភាពនៅក្នុងការនិយាយជាមួយគេទៀតឡើយ ។

ខ្ញុំលែងហ៊ានសួរដេញដោលគេច្រើនទៀតហើយ ចុងក្រោយពួកយើងប្រហែលជាត្រូវបែកគ្នាមែនទែនហើយមើលទៅ ព្រោះគេឈប់ស្រលាញ់ខ្ញុំហើយ ។ គេអាចនឹងមានជម្រើសច្រើន ប៉ុន្តែខ្ញុំនៅតែរង់ចាំគេជានិច្ច ដោយសារតែខ្ញុំនៅតែនឹកគេ ទើបខ្ញុំមិនអាចទទួលអ្នកថ្មីណាម្នាក់មកជំនួសគេឡើយ ៕

អត្ថបទ៖ Pitu
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top