• Sokea
  • V1
  • Sokea
Facebook Twitter Google+ Share

Youtube ទើបតែបញ្ចេញមុខងារថ្មីសម្រាប់ទូរសព្ទដែលដំណើរការ Android

[Copy link]
247 0
Share
នៅពេលថ្មីៗនេះ Youtube បានចេញនូវមុខងារថ្មីមួយសម្រាប់ទូរសព្ទដៃដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ។ មុខងារនេះ សម្រាប់មិត្តអ្នកអានដែលនិយមប្រើប្រាស់កម្មវិធីនេះសម្រាប់ទូរសព្ទដៃ iOS គឺបានស្គាល់រួចមកហើយ នៅឡើយតែ Android នោះទេដែលមិនទាន់ស្គាល់ ប៉ុន្តែនៅពេលនេះលែងជាទន្ទឹងរង់ចាំទៀតហើយ គឺអាចប្រើបានទាំង iOS និង Android ។

ថថថ.jpg

មុខងារដ៏ថ្មីស្រឡាងសម្រាប់ Android នោះគឺអនុញ្ញាតឲ្យមិត្តអ្នកអានដែលចូលចិត្តប្រើប្រាស់កម្មវិធីនេះ កំណត់ម៉ោងឲ្យឈប់ដំណើរការ ពោលគឺឈប់ចាក់បទចម្រៀង ឬបើកដំណើរការទៅតាមដែលម៉ោងអ្នកបានកំណត់ ។
របៀបនៃការកំណត់ម៉ោងនេះផងដែរ ជាដំបូងអ្នកត្រូវចុចចូលទៅក្នុងកម្មវិធី Youtube > គណនី Youtube > Setting > Remind me to take abreak > Every 15 Minute ជាការស្រេច។ មានជម្រើសជាច្រើននិងអាចជ្រើសរើសបានគឺមាន ១៥ នាទី ,៣០ នាទី, ៦០នាទី , ៩០ និង ១៨០ នាទី សម្រាប់ឈប់ដំណើរការ ។

youtube-take-a-break-feature-rolling-out-on-android-devices.jpg

មុខងារនេះ សម្រាប់មិត្តអ្នកអានដែលប្រើប្រាស់ទូរសព្ទដៃដំណើរការដោយ Android ប្រាកដជាចូលចិត្ត ពីព្រោះតែមុខងារនេះវាត្រូវបានជួយដល់ការសន្សំថាមពលថ្ម និងម៉ាស៊ីនឡើងក្តៅ ដែលបណ្តាលមកពីដំណើរការយូរពេកផងដែរ ។ បន្ថែមពីនេះទៅទៀត សម្រាប់មិត្តអ្នកអានមួយចំនួនដែលគាត់ចូលចិត្តបើក Youtube ដើម្បីស្តាប់បទចម្រៀងនៅពេលគេង ហើយមិនបានចុចបិទ វាពិតជាជម្រើសមួយដ៏ល្អទៅដល់ទូរសព្ទដៃរបស់អ្នក ដែលមិនអនុញ្ញាតឲ្យវា Play បទចម្រៀងរហូតដល់ពេលអ្នកភ្ញាក់ពីគេងនោះទេ ។   

ប្រភព៖ GSM Arena
ប្រែសម្រួល ៖ Sokea
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top