• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ថ្មីបំផុតសម្រាប់កសិករដែលមានបំណងចង់ដាំមៀនប៉ៃលិន

[Copy link]
858 0
Share
មៀនប៉ៃលិន ជារុក្ខជាតិហូបផ្លែមួយប្រភេទដែលមានអត្ថប្រយោជន៍ដ៏សំខាន់លើផ្នែកសេដ្ធកិច្ច ពាណិជ្ជកម្ម និងលើកកម្ពស់បរិស្ថានធម្មជាតិ ។ លក្ខណៈពិសេសរបស់រុក្ខជាតិមួយនេះ ជាដំណាំចម្ការដែលដាំដោយមិនរើសដី មានអាយុវែង និងឆាប់ទទួលបានទិន្នផលជាផ្លែផ្កា ព្រមទាំងហុចផលបានជារៀងរាល់ឆ្នាំ ។

download.jpg

ប្រវត្តិដំណាំរបស់មៀន ពុំឃើញមានឯកសារណាបញ្ជាក់ច្បាស់នៅឡើយទេ ក៏ប៉ុន្តែនៅខេត្តប៉ៃលិនគេឃើញមៀនដែលប្រជាជនដាំនៅទីនោះហៅថា តាងែនៗ ដែលមានដើមធំៗចាស់ៗអាយុច្រើន ។ តាមការសន្និដ្ឋានគេចាប់ផ្តើមដាំមៀនប្រភេទនេះប្រហែលនៅក្នុងអំឡុងទស្សវត្សរ៍ទៅ៥០ និងទស្សវត្សទី៦០ ។ ប្រជាកសិករនៅក្នុងខេត្តបៃលិនមួយចំនួនដែលមានធនធាន បាននាំយកពូជមៀនមួយប្រភេទនេះមកដាំជាបណ្តើរៗ រហូតមកដល់ឆ្នាំ២០០៥ ដំណាំមៀននេះក្លាយជាការចាប់អារម្មណ៍របស់កសិករភាគច្រើនដែលមិនត្រឹមតែលក់ដូរក្នុងប្រទេសនោះទេ ថែមទាំងមានលក់យ៉ាងច្រើននៅផ្សារក្នុងទីក្រុងភ្នំពេញ និង ប្រទេសជិតខាងកម្ពុជាទៀតផង ។ ប្រជាជនពុំបានហៅឈ្មោះថា មៀន នោះទេគឺហៅថា តាង៉ែន រហូតមក ។

Making-the-tofu.jpg

១. លក្ខណៈរបស់ដើម
មៀនចាត់ទុកថាជាដើមឈើហូបផ្លែដែលមានអាយុវែង មានទម្រង់ដើមខ្ពស់មធ្យមទៅតាមពូជ ដែលមានទំហំមែកទូលាយងាយស្រួលចេញផ្លែផ្កា ។ មៀនដែលដាំដោយគ្រាប់មានដើមត្រង់ ពេលលូតលាស់ពេញទីមានកម្ពស់ប្រមាណ ១០ ទៅ ១២ម៉ែត្រ ទម្រង់ម្លប់មែកទូលាយ ៦ ទៅ ៨ម៉ែត្រ ជំពាមមែកមិនសូវស្វិត  ពេលទទួលទម្ងន់ផ្លែច្រើនអាចបាក់ដោយងាយៗ ។

maxresdefault.jpg

២. ស្លឹក
លក្ខណៈរបស់ស្លឹកមៀនមានរាងជាកញ្ចុំហើយមានស្លឹករាយក្នុងមួយធាងរួមគ្នាស្លឹកមានចុងស្រួចរាយតគ្នាមានចំនួន ៧ ទៅ ១០សន្លឹក ។ ប្រវែងស្លឹកពី ១៥ ទៅ ២៩ សង់ទីម៉ែត្រ ស្លឹករាងក្តោបបន្តិច មានលក្ខណៈឆ្លាស់គ្នា ឫគម្លាតរបស់ស្លឹករាយពី ១សម រូបរាងស្លឹករាយដូចផ្លៃលំពែងនៅផ្នែកខាងពោះ ឫលើស្លឹក ខាងខ្នងមានទ្រនុងបន្តិច គ្មានជ័រទេមានក្លិនតិចៗ ហើយមានសរសៃទ្រនុងខ្នងបែកចេញពីសរសៃកណ្តាលឃើញច្បាស់ និងមានចំនួនសរសៃច្រើន ។

៣. ទងផ្កា
ផ្កាមៀន ឫ Compound Dichasia គឺជាការបែកធាងផ្កាចេញជាស្នែងដែលបែកចេញជាទងនីមួយៗហើយក៏បែកខ្នែងចេញម្តងទៀត ។ ទងភាគច្រើនកើតចេញពីពន្លកផ្កានៅចុងត្រួយ តែពេលខ្លះក៏អាចកើតពីផ្នែកម្ខាងនៃមែកក៏ថាបាន ។ វាមានប្រវែងទងប្រមាណ ១៥ ដល់ ៦០សង់ទីម៉ែត្រ ហើយរាងទងផ្កាបែបជា Panicle និង These ចង្កោមផ្កាទូទៅមានផ្កាយរាយប្រមាណ ៣,០០០ផ្កា ផងដែរ ។


៤. ផ្កា
ផ្កាមៀនសរព្រឿងៗមានពណ៌សលឿង មានក្លិនក្រអូប មានស្រទាប់ផ្កាពណ៌សចំនួន ៤ត្របក ដែល ស្រទាប់ផ្កាទាំងនេះមានរាងស្តើងរាបតូច ។ ផ្កាចែកចេញជា ៣ផ្នែក ដូចជា ផ្កាឈ្មោល ផ្កាញី  និងផ្លាស់ប្តូរទៅទៅជាផ្កាខ្ទើយ ។ ផ្កាទាំងបីស្ថិតក្នុងចង្កោមជាមួយគ្នាមានផ្កាយ៉ាងច្រើន ដោយផ្កាឈ្មោលមានច្រើនជាងផ្កាញីច្រើនដង ។


៥. ពូជ
ពូជមៀនដែលគេប្រទះឃើញក្នុងពេលបច្ចុប្បន្ននេះអាចចែកចេញជាពីរប្រភេទទៅតាមលក្ខណៈរុក្ខសាស្រ្ត ការីកលូតលាស់តាមលក្ខណៈផ្លែ និងគ្រាប់ ។ រុក្ខជាតិដំណាំមៀនប៉ៃលិនមានចំនួន ៤ពូជ ដូចជា ៖
-        ពូជមៀនក្រហម និងពណ៍ប្រផេះ
-        មៀនកះឡោក
-        ពូជអ៊ីដរ ចែកចេញជា២ មាន : អ៊ីដរត្រួយបៃតង និង អ៊ីដរក្រហម
-        អ៊ីដរបៀវខៀវ


៦. ការដាំដុះ
ក្រៅពីត្រៀមរណ្តៅសម្រាប់ដាំ និងដើមពូជដែលមានពូជនោះ យើងអាចដាំជាដើមពូជខ្លួនឯង ឫរកទិញរោងបណ្តុះកូនឈើសម្រាប់លក់ ដោយត្រូវធ្វើការជ្រើសរើសដើមមៀនដែលថ្លោស ។ ចំពោះខាងវិទ្យាសាស្រ្ត និងដំណាក់ាកលនៃការដាំមានដូចជា ៖
-        យកដើមត្រៀមទុក ដាក់បរិវេណមាត់ ឬណ្តៅទាំងអស់
-        ជីកត្រង់រណ្តៅកណ្តាល ដែលត្រៀមទុកប្រមាណមួយមុខចប ឫជម្រៅប្រមាណពាក់កណ្តាលនៃថង់ផ្លាស្ទិចផ្សាំ  ហើយដាក់ថ្នាំហ្វូរ៉ាដូន ទ្រាប់បាតប្រមាណ ១ស្លាបព្រាបាយ ដើម្បីការពារកណ្តៀរ  ឫសត្វល្អិតក្នុងដីចូលទៅបំផ្លាញប្រព័ន្ធឫស ។ សម្រាប់ការលាយជី ជាទូទៅត្រូវលាយជីធម្មជាតិច្របល់បញ្ចូលគ្នា រួចស្រោចទឹកក្នុងរណ្តៅឱ្យសើមទុកឱ្យស្រស់ទឹកចាំដាក់កូនដាំ ជាពិសេសក្នុងរណ្តៅដីត្រូវតែសើម ។
-        បកថង់ផ្លាស្ទិចផ្សាំ យកដើមពូជចេញ ដោយប្រើកាំបិតមុតឆូតថង់ឱ្យដាច់ពីគ្នា ទៅដល់ម៉ាត់ថង់ទាំងពីរផ្នែក ហើយទាញថង់ផ្លាស្ទិចចេញបើកមកផ្សាំនៅក្នុងថង់ដែលអាចពុកផុយបានយើងមិនចាំបាច់បកចេញក៏បាន ពីព្រោះឫសអាចរលាយចេញមកក្រៅដោយខ្លួនឯងបាន ពីព្រោះឫសអាចទំលាយចេញមកក្រៅដោយខ្លួនឯង បានដោយមិនបាច់បកថង់ ។
-        ការដាក់ដើមពូជ ត្រូវដាក់ឱ្យចំកណ្តាលរណ្តៅ ហើយត្រូវដាំឱ្យជ្រៅកុំឱ្យរាក់ពេក ព្រោះដើមដែលដាំក្នុងកម្រិតល្មមនឹងអាចរីកលូតលាស់បានលឿន ។ មួយវិញទៀតគួរតែធ្វើដោយការប្រុងប្រយ័ត្ន កុំឱ្យឫសដាច់ច្រើន ដែលអាចធ្វើឱ្យដើមពូជលូតលាស់យឺតយ៉ាវ ។

ដំណាំមៀនប៉ៃលិននេះ គឺជាប្រភេទកសិផលដែលស្រួលដាំហើយទទួលបានផលខ្ពស់ ដូច្នេះហើយទើប Kohthmey លើកយកប្រធានបទនេះមកចែកចាយទៅអ្នកទាំងអស់គ្នា  ។ រីឯតម្លៃទីផ្សារនៅក្នុងស្រុកវិញ ១គីឡូក្រាម អាចលក់បានពីចន្លោះ ៣,៥០០ ទៅ ៥,០០០រៀល ជាមធ្យម ៕


អត្ថបទដោយ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top