• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

ការបារម្ភពីបំណុលដែលបានជំពាក់

[Copy link]
611 0
Share
ការខ្ចីលុយពីម្ចាស់បំណុលសង្ឃឹមថា ក្នុងរយៈពេលកំណត់ណាមួយ ខ្លួនប្រាកដជានឹងអាចរកសងគេវិញបាន មិនខាន។ ការព្រោះព្រួយបារម្ភពីមួយថ្ងៃទៅមួយថ្ងៃ ចេះតែកើនឡើង ពីព្រោះជិតដល់ពេលកំណត់ត្រូវសង ខ្លួនមិនទាន់រកប្រាក់បានគ្រប់គ្រាន់នៅឡើយ។ ការបារម្ភចំពោះបញ្ហាវាជារឿងធម្មតា ប៉ុន្តែសូមការបារម្ភនោះមិនបានជួយសងបំណុលអោយរួចបានទេ។

2.jpg

វាបន្ថែមបំណុលមួយទៀតអោយធ្ងន់លើបំណុលជំពាក់នោះ ហើយវាធ្វើអោយយើងស្មុគស្មាញ កើតទុក្ខ ខាតទាំងពេលវេលាដែលត្រូវរកប្រាក់ ហើយបំណុលនោះក៏នៅតែកើនឡើង។ មិនត្រូវនៅខ្វល់ខ្វាយច្រើននោះទេ ត្រូវប្រាប់ពីបញ្ហារបស់យើងទៅម្ចាស់បំណុល។ អ្នកដែលជាម្ចាស់បំណុលពិតប្រាកដ គ្មានគំនិងនឹងធ្វើបាបកូនបំណុលនោះទេ។ ខ្លាចតែកូនបំណុលគ្មានឆន្ទះសង ទើបវាជាបញ្ហា។ កូនបំណុលគឺជាអតិ​ថិនជន រឹតកអតិថិជនគឺធ្វើបាបខ្លួនឯង។ ហើយនឹងធ្វើអោយអតិថិជនដទៃទៀត រារែកមិនហ៊ានធ្វើជាកូនបំណុល ប្រសិនបើគេឃើញមានបញ្ហាមិនល្អកើតឡើងនោះ។ ម្យ៉ាងវិញទៀត លុយដែលខ្ចីគឺស្ថិតនៅខាងភាគីកូនបំណុល ម្ចាស់បំណុលត្រូវការលុយកម្ចីត្រឡប់ទៅវិញ។ ជំពាក់បំណុលលុយត្រូវដោះស្រាយដោយលុយ លុយរកបានដោយសារគំនិតបង្កើតផែនការសង។ អ្នកខ្ចីនិងម្ចាស់បំណុលគឺជាអ្នកមានបញ្ហាដូចគ្នា។ ដូច្នេះភាគីទាំងពីរគឹត្រូវតែរួមគ្នាដើម្បីដោះស្រាយបញ្ហានេះ។ ការដោះស្រាយបញ្ហាត្រូវការប្រើបញ្ញា។ នៅពេលទប់អារម្មណ៍អោយមានភាពរឹងមាំ គំនិតយើងនឹងស្រស់ថ្លាហើយមានបញ្ញាស្វែងរកដំណោះស្រាយចំពោះបញ្ហានេះបាន។ បញ្ហាដែលយកលុយទៅដោះស្រាយបាន មិនទាន់ចាត់ទុកថាជាបញ្ហាធ្ងន់ធ្ងរនោះទេ។ គេបារម្ភតែបញ្ហាដែលយកលុយទៅដោះស្រាយ តែមិនអាចដោះស្រាយបាន។
បំណុលដែលមិនអាចដោះស្រាយបាន គឺបំណុលជីវិត។ បំណុលថវិការមិន មានអ្វីដែលថាដោះស្រាយ មិនបាននោះ អោយតែគំនិតរបស់យើងនៅតែភ្លឺថ្លា ព្រោះការបារម្ភកើតទុក្ខមិនអាចដោះស្រាយបញ្ហាអ្វីបាននោះទេ៕


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top