• HooTa
  • Editor
  • HooTa
Facebook Twitter Google+ Share

វិធីសាស្រ្តក្នុងការធ្វើ និងលាយទឹកមេជី EM ដែលលោកអ្នកគួរតែស្វែងយល់ដើម្បីប្រយោជន៍ផ្ទាល់ខ្ល...

[Copy link]
21 0
Share
ទឹកមេជី EM គឺជាសារធាតុពពួកអតិសុខមប្រាណដែលវាស៊ីសារធាតុចិញ្ចឹមដែលមាននៅក្នុងការលាយនោះ ។ ទឹកមេជី EM ជាប្រភេទសារធាតុរាវដែលដែលមានពណ៌ត្នោតហើយរសជាតិរបស់វាគឺជូរផ្អែមដែលកើតចេញពីពពួកអតិសុខមប្រាណដែលនៅក្នុងនោះ ។ ទឹកមេជី EM មិនមានផលប៉ះពាល់ដល់ មនុស្ស សត្វ និងរុក្ខជាតិនោះទេ ហើយក៏មិនបំផ្លាញដល់បរិស្ថានដែរ ។

19260519_1393333110704001_8387553579285247710_n.jpg

ចំពោះផ្នែកកសិកម្មវិញទឹកមេជី EM មានអត្ថប្រយោជន៍យ៉ាងច្រើនដូចជា ជួយកាត់បន្ថយជាតិអាស៊ីតក្នុងដីនិងទឹក ជួយដោះស្រាយបញ្ហាសត្វល្អិតដែលជាសត្រូវមកព្យាបាទឱ្យដំណាំមានជំងឺ និងអាចជួយឲ្យដីផុស ជក់ទឹក ដើម្បីឱ្យខ្យល់អាកាសឆ្លងកាត់បានល្អ ។ មិនត្រឹមតេប៉ុណ្ណោះជួយបង្កើនអ័រម៉ូនដំណាំឱ្យលូតលាស់បានល្អទៀតថែមទៀតផង ។ រឹតតែពិសេសជាងនេះទៅទៀតទឹកមេជី EM ជួយឲ្យផលដំណាំទាំងឡាយអាចរក្សាទុកបានយូរ ស្រួលក្នុងការដឹកជញ្ជូនផ្លូវឆ្ងាយ អាចនាំចេញបានទាំងក្នុង និងក្រៅប្រទេស។

១. រូបមន្តក្នុងការធ្វើមេជី EM
ក. រូបមន្ត
- ដូង (២ផ្លែ)
- ទឹកដោះគោជូ (១ដបតូច)
- ទឹកដំបែរ  (១ស្លាបព្រា)
- កាកសំណល់ស្ករ (ស្កររងូ ១ស្លាបព្រា)
ខ. វិធីសាស្រ្តក្នុងការធ្វើទឹកជី EM
ជាដំបូងឡើយយើងត្រូវចាក់ទឹកដូងចូលក្នុងធុង បន្ទាប់មកចាក់ទឹកដោះគោជូចូល រួចកូរឱ្យសព្វហើយដួសទឹកដំបែរ និងទឹកកាកស្ករចូលជាបណ្តើរៗឱ្យសព្វចូលគ្នា ហើយច្រកចូលដបតូច បន្ទាប់មកយកវាទៅរក្សាទុកនៅកន្លែងងងឹតគ្មានពន្លឺថ្ងៃគ្រប់ ៧ថ្ងៃ ចាំបើកមើល ។

២. ការរំលែកលាយទឹកមេជី EM
ក . រូបមន្ត និងវិធីក្នុងការលាយមេជី EM
-        មេជី EM (១លីត្រ)
-        កាកសំណល់ស្ករ (ស្កររងូ ១លីត្រ)
-        ទឹកធម្មតា (១៨លីត្រ)

ខ. វិធីក្នុងការលាយមេទឹកជី EM
លាយសារធាតុទាំង៣ នេះចូលគ្នាឱ្យសព្វរួច បិទគម្របឱ្យជិតក្នុងម្លប់ រួចបើកគម្របក្នុង ៣ថ្ងៃម្តង រហូតដល់ ៧ថ្ងៃ យើងនឹងទទួលបានមេជី EM ដែលអាចប្រើបានរហូតដល់ទៅ ១ខែ ឯណោះ ។

បន្ទាប់ពីធ្វើការលាយមេជី EM នេះគ្រប់ ៧ថ្ងៃ ហើយអ្នកអាចយកទឹកមេជីនេះប្រើប្រាស់ទៅតាមតម្រូវការដែលអ្នកត្រូវការបាន ព្រោះវាមានអត្ថប្រយោជន៍ច្រើន ហើយអាចឱ្យលោកអ្នកចំណេញទាំងពេលវេលា និងថវិកាបានច្រើនថែមទៀតផង ៕

អត្ថបទដោយ៖ HooTa
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top