• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

ប្រទេសថៃនឹងពង្រីកទីផ្សារអង្ករនៅប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី

[Copy link]
303 0
Share
នាយកដ្ឋានពាណិជ្ជកម្មក្រៅប្រទេសរបស់ប្រទេសថៃ បានសហការជាមួយសមាគមអ្នកនាំចេញអង្ករថៃដើម្បីពង្រីកទីផ្សារអង្ករនៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ លោក Adul Chotinisakornអគ្គនាយកនៃក្រសួងពាណិជ្ជកម្មបានមានប្រសាសថា ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ី ត្រូវបានគេរំពឹងថានឹងនាំចូលអង្ករបន្ថែមទៀតពីប្រទេសថៃ នេះគឺជាសញ្ញាវិជ្ជមានសម្រាប់រដូវស្រូវថ្មីនេះ។

Untitled-1.jpg

លោកអាឌុលបានបន្ថែមទៀតថា នាយកដ្ឋាននេះបានផ្តល់អនុសាសន៍អំពីផលប្រយោជន៍ដែលមិនមានផលប៉ះពាល់ដល់សុខភាពប្រជាជនរបស់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីឡើយ។ ម្យ៉ាងវិញទៀតបានជំរុញពាណិជ្ជកម្មអន្តរជាតិ នឹងមានការជំរុញផលិតផលអង្ករថៃអោយឈានទៅមុខបន្ថែមទៀតនៅក្នុងប្រទេសម៉ាឡេស៊ី។ សម្រាប់ប្រទេសឥណ្ឌូនេស៊ី លោកអាឌុល ក៏បានបញ្ជាក់ផងដែរថាប្រជាជនឥណ្ឌូនេស៊ី ភាគច្រើនចូលចិត្តស្រូវអង្កររបស់ប្រទេសថៃ ហើយលោកក៏បានសន្យាយ៉ាងមុតមាំថានាយកដ្ឋានរបស់លោកនឹងសហការជាមួយពាណិជ្ជករអង្ករថៃដើម្បីពង្រីកទីផ្សារនៅក្នុងប្រទេសឥណ្ឌូនេស៊ីបន្ថែមទៀត។
សរុបសេចក្តីមក ពាណិជ្ជកម្មស្រូវអង្កររបស់ប្រទេសថៃនឹងធ្វើការវាយលុកទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីអោយឈានមុខគេក្នុងថ្ងៃអនាគតដ៏ខ្លី៕

ប្រែសម្រួល៖ Brown
ប្រភព៖ vietnamplus

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top