• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

មិននឹកស្មានថាផ្លែឈើទាំង៣មុខនេះអាចជួយធ្វើឱ្យដំណាំដុះលូតលាស់បែបហ្នឹងសោះ

[Copy link]
1317 0
Share
បន្លែផ្លែឈើជាប្រភពនៃវីតាមីន និងសារធាតុចិញ្ចឹមជាច្រើនលាយឡំចូលគ្នា ។ បន្លែ ផ្លែឈើគឺជារបស់ដែលល្អចំពោះសុខភាពណាស់ ព្រោះវាអាចធ្វើឲ្យអ្នកមានរាងកាយរឹងមាំក្រោយពេលដែលអ្នកបរិភោគវាច្រើន ហើយមានផ្លែឈើមួយចំនួនក៏អាចជួយអ្នកឲ្យបញ្ចេញជាតិពុលបានដែរ ។

1.jpg

-        បន្ថែមពីនេះល្ហុង គឺជាប្រភេទផ្លែឈើសម្បូរទៅដោយជីវជាតិមានដូចជា វីតាមីន A និង អង់ទីអុកស៊ីដង់ គឺជារបៀបដែលអ្នកអាចប្រើល្ហុងដើម្បីថែរក្សាស្បែក និងសក់របស់អ្នកបាន។
-        ផ្លែចេក គឺមានផ្ទុកនូវស្ករចំនួន ៣ប្រភេទគឺ៖ប្រូតូស, ស៊ូក្រូស និង ឡាក់តូស រួមជាមួយផងដែរនូវ ជាតិសសៃ ។
-        ផ្លែល្ពៅ គឺជាបន្លែមួយប្រភេទ ដែលមានរសជាតិឆ្ងាញ់ និងផ្ទុកទៅដោយវីតាមីន ក៏ដូចជាសារធាតុរ៉ែ ជាច្រើនប្រភេទ ។
យើងក៏អាចយកផ្លែឈើទាំងអស់នេះទៅធ្វើជាទឹកជីកសិកម្មបានដូច្នេះហើយទើប Kohthmey លើកអត្ថបទនេះមកបង្ហាញអ្នកទាំងអស់គ្នា ។

១ រូបមន្ត
-        ចេក ៦គីឡូ
-        ល្ហុង ៧គីឡូ
-        ល្ពៅ ៧គីឡូ
-        កាកស្ករ (ស្កររងូ) ៨គីឡូ
-        ទឹក ១៦០លីត្រ

២. វិធីសាស្រ្តក្នុងការលាយទឹកមេជី
ដំណាក់កាលទី១ :  លាយមេជីEM ចូលក្នុងទឹករួចដាក់ទឹកកាកស្ករចូលលាយឱ្យសប់ចូលគ្នា ។
ដំណាក់កាលទី២ : ចាក់ផ្លែឈើទាំង៣មុខនោះចូលទាំងអស់ទាំងសម្បកនិងគ្រាប់របស់ផ្លែឈើទាំងនោះ(ផ្លែឈើដែលល្អអាចហូបបាន) កូរមួយថ្ងៃ២ដងព្រឹក និង ល្ងាច រួចទុកវាចោលរយៈពេល៧ថ្ងៃ ។
ដំណាក់កាលទី៣ : បន្ទាប់ពី៧ថ្ងៃក្រោយអ្នកត្រូវយើងត្រូវតែបន្ថែមកាកស្ករ៤គីឡូ និងទឹកចំនួន៨០លីត្របន្ថែមទៀត រួចទុករយះពេល៧ថ្ងៃទៀតទើបយើងអាចយកវាទៅប្រើប្រាស់បាន ។  
ទឹកមេជីផ្លែឈើ ត្រូវស្រង់កាកផ្លែឈើទាំងនោះចេញហើយទឹកនោះយើងអាចយកទៅបប្រើប្រាស់បានគ្រប់ដំណាំមិនថាផ្កា ឫ បន្លែនោះទេ ។ ម្យ៉ាងវិញទៀតគ្រាប់របស់ផ្លែឈើដែលយើងដាក់ចូលត្រាំទៅក្នុងទឹកមេនោះក៏អាចយកវាទៅដាំបានដែល ហើយកាកផ្លែឈើដែលនៅសល់អាចយកទៅហាលសម្ងួតធ្វើជាជីក៏បានទៀតផង ៕

អត្ថបទដោយ៖ HooTa








You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top