• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

ប្រទេសម៉ាឡេស៊ីអំពាវនាវឱ្យប្រជាជនជៀសវាងបោះចោលសំណល់អាហារនៅឳកាសបុណ្យរ៉ាម៉ាដាន

[Copy link]
1078 0
Share
នាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ី (JAKIM) និងក្រុមហ៊ុនគ្រប់គ្រងបរិស្ថានបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យជៀសវាងបោះចោលកាកសំណល់អាហារនៅតាមទីសាធារណៈដោយមិនបានត្រឹមត្រូវ ការខ្វះខាតម្ហូបអាហារ និងសំណូមពរអោយប្រជាពលរដ្ឋចេះសន្សំសំចៃចំពោះការទិញនូវផលិតផលនៅក្នុងខែបុណ្យរ៉ាម៉ាដាននេះ។ ពួកគេបាននិយាយថាការយល់ដឹងជាសាធារណៈលើម្ហូបអាហារដែលសល់នៅក្នុងខែបុណ្យរ៉ាម៉ាដានគួរតែត្រូវបានគេយកចិត្តទុកដាក់ខ្ពស់ដោយសារការកើនឡើងនៃការប្រមូលសម្រាមរៀងរាល់ថ្ងៃដែលត្រូវបានកត់ត្រាជារៀងរាល់ឆ្នាំក្នុងអំឡុងពេលខែតមអាហារ។

Untitled-8.jpg

JAKIM បាននិយាយថាចំពោះការប្រមូលអាហារនឹងធ្វើការជាមួយភ្នាក់ងារដែលពាក់ព័ន្ធដើម្បីបង្កើនការយល់ដឹងជាសាធារណៈអំពីកាកសំណល់អាហារក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដាននេះផងដែរ។ សមាគមជនជាតិ ឥស្លាមម៉ូស្លីមបានជំរុញឱ្យប្រជាពលរដ្ឋអនុវត្តផែនការនេះក្នុងអំឡុងពេលបុណ្យរ៉ាម៉ាដានដើម្បីជួយទប់ស្កាត់បញ្ហាកង្វះចំណីអាហារនៅប្រទេសផងដែរ។ ប្រធានក្រុមហ៊ុនលោក Datuk Nadzim Johan បាននិយាយថាប្រជាពលរដ្ឋនៅក្នុងប្រទេសត្រូវតែដឹងពីគោលបំណងពិតប្រាកដនៃការតមអាហារនិងរៀបចំអាហាររបស់ពួកគេ ជៀសវាងការបោះបង់នូវវប្បធម៌របស់ខ្លួនចោល។ កាលពីឆ្នាំមុនក្រុមហ៊ុន Alam Flora ដែលជាក្រុមហ៊ុនបរិស្ថានឈានមុខគេនៅប្រទេសម៉ាឡេស៊ីបានកត់ត្រាការកើនឡើងនៃការប្រមូលកាកសំណល់រឹងសរុបពី ១៥០ តោនទៅ ២០០ តោននៅក្នុងខែបុណ្យនេះ ។ ចំនួនទឹកប្រាក់ដែលរួមបញ្ចូលទាំងការប្រមូលផ្ដុំនៅតំបន់សម្បទានក្រោមសេវាកម្ម Alam Flora ដែលស្ថិតនៅទីក្រុង Kuala Lumpur Putrajaya និង Pahang ។ នាយកប្រតិបត្តិក្រុមហ៊ុន Alam Flora លោក Datuk Mohd Zain Hassan បានណែនាំដល់ប្រជាពលរដ្ឋឱ្យចេះសន្សំសំចៃប្រាក់ចាយវាយទៅលើការទិញម្ហូបអាហារនិងទំនិញដែលខ្ជះខ្ជាយផ្សេងៗ។ លោកបញ្ជាក់ផងដែរថា នៅឆ្នាំនេះ បុណ្យរ៉ាម៉ាដាននៅម៉ាឡេស៊ីនឹងចាប់ផ្តើមនៅថ្ងៃទី ១៧ ខែឧសភាពោលកាលពីម្សិលមិញនេះ។ ទន្ទឹមនឹងនេះដែរលោកក៏បានសំណូមពរបន្ថែមដល់អាជីវករនៅកន្លែងបុណ្យរ៉ាម៉ាដានមិនគួរបរិច្ចាគអាហារណាដែលប៉ះពាល់ដល់សុខភាពទៅដល់ប្រជាជននោះទេ។ សរុបសេចក្តីមក ប្រទេសម៉ាឡេស៊ីបានរៀបចំនូវបុណ្យរ៉ាម៉ាដាន ដូចនេះនាយកដ្ឋានអភិវឌ្ឍន៍ឥស្លាមម៉ាឡេស៊ីបានរអំពាវនាវឱ្យប្រជាជនម៉ាឡេស៊ីជៀសវាងការបរិភោគអាហារសំណល់នំាផលប៉ះពាលដល់សុខភាព និងទប់ស្កាត់ការខ្វះខាតក្នុងឳកាសនោះ៕

ប្រែសម្រួល៖ Brown
ប្រភព៖ vietnamplus

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top