• Dony
  • Editor
  • Dony
Facebook Twitter Google+ Share

៦ជំហានឆ្ពោះទៅរកភាពជោគជ័យ

[Copy link]
1257 0
Share
ចង់បានភាពជោគជ័យនៅឆ្នាំនេះត្រូវមានផែនការដើម្បីជោគជ័យកាលពីឆ្នាំមុន។ ចង់បានភាពជោគជ័យនៅឆ្នាំក្រោយ គឺត្រូវរៀបចំផែនការដើម្បីជោគជ័យនៅក្នុងឆ្នាំនេះ។ ទាំងនេះគឺជាចំនុចសំខាន់ៗចំនួន៦ សម្រាប់រៀបចំផែនការឆ្ពោះទៅរកភាពជោគជ័យ៖

1.jpg

១.បង្កើតផែនការឲ្យត្រូវតាមស្ថានភាពរបស់ខ្លួន        
អ្នកត្រូវបង្កើតផែនការមួយ ដែលសមស្របជាមួយនឹងចំណង់ចំណួលចិត្ត ចំនុចអាចធ្វើបាន និងចំនុចដែលមិនអាចធ្វើបានរបស់ខ្លួនអ្នកផ្ទាល់។ បើអ្នកមិនចូលចិត្តអានច្រើន អ្នកមិនគួរកំណត់ផែនការអានដល់ទៅ២ម៉ោងក្នុងមួយថ្ងៃនោះទេ។ សូមចងចាំថាផែនការមួយនេះ មិនទាន់គ្រប់គ្រាន់តាមការចង់បានទាំងនោះទេ។
២. កំណត់ពេលវេលាធ្វើផែនការ
អ្នកអាចចំណាយពេលប្រហែល២០នាទី ដើម្បីធ្វើផែនការសម្រេចគោលដៅប្រចាំសប្តាហ៍ អាចនៅរៀងរាល់យប់ថ្ងៃអាទិត្យឬថ្ងៃផ្សេងទៀត នៅពេលព្រឹក ពេលញ៉ាំបាយថ្ងៃត្រង់ ឬមុនពេលចូលគេង ឬពេលនៅកន្លែងណាមួយ ហើយអនុវត្តវាឲ្យបានជាប់ជារៀងរាល់ថ្ងៃ។

៣. សរសេរកំណត់ហេតុប្រចាំថ្ងៃ
រកកន្លែងមួយសមរម្យ សរសេរពីគំនិតដែលអ្នកបានជួបនៅកន្លែងណាមួយ ក្នុងកំណត់ហេតុប្រចាំថ្ងៃរបស់អ្នក ដែលគំនិតនោះជួយជម្រុញអ្នកឲ្យខិតទៅជិតគោលដៅ ។ ហើយអ្នកក៏ត្រូវសរសេរពីក្តីស្រម៉ៃនិងការចង់បានរបស់អ្នកផងដែរ។ ហើយអ្នកត្រូវអាននូវវត្ថុបំណងទាំងនោះ ឲ្យអ្នកដទៃបានស្តាប់ និងទុកជាការផ្លាស់ប្តូរគំនិតគ្នា ដើម្បីទុកពិភាក្សានៅពេលក្រោយ និងធ្វើការថ្លឹងថ្លែងនូវអ្វីដែលអ្នកមាន។
៤. ធ្វើការឆ្លុះបញ្ចាំង
នៅចុងថ្ងៃនីមួយៗ អ្នកត្រូវចំណាយពេល២-៣នាទី នឹកឃើញឡើងវិញពីចំនុចសំខាន់ៗដែលអ្នកធ្វើ បានជួប និងបានមានអារម្មណ៍ដូចម្តេចចំពោះរឿងទាំងនោះ។ ដូចគ្នាដែរ ចំណាយពេល ២-៣ម៉ោងសម្រាប់ចុងសប្តាហ៍ និងកន្លះថ្ងៃសម្រាប់ចុងខែ ដើម្បីឲ្យដឹងថាសកម្មភាពកន្លងមកកាន់តែមានតម្លៃនិងមានប្រយោជន៍សម្រាប់អនាគត។


៥. កំណត់គោលដៅតូចៗ
កំណត់គោលដៅតូចៗដែលត្រូវធ្វើពីមួយជំហានទៅមួយជំហាន មុនទៅទៅដល់គោលដៅធំរបស់អ្នក។ ដូចនេះតើអ្នកត្រូវតែរៀបផែននិងសកម្មភាពអ្វីខ្លះ ដើម្បីអូសទាញអ្នកឲ្យទៅដល់គោលដៅដែលអ្នកចង់បាន។
៦. អនុវត្តផែនការរបស់អ្នក
អនុវត្តផែនការរបស់អ្នកឲ្យក្លាយសកម្មភាពដែលមានរបៀប ហើយកុំមើលស្រាលភាពជោគជ័យ សូម្បីសកម្មភាពតូចតាច។ ពេលមានអារម្មណ៍ច្បាស់លាស់ មានឋាពល ត្រូវចាប់ផ្តើមអនុវត្តផែនការរបស់អ្នកភ្លាម មិនត្រូវពន្យាពេលឬទុកវាចោលនោះទេ។ ធ្វើផែនការល្អលទ្ធផលគឺល្អ។


អត្ថបទ៖ Dony
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top