Facebook Twitter Google+ Share

មនុស្សស្រីមួយប្រភេទដែលមនុស្សប្រុសគ្មានថ្ងៃយល់ពីជម្រៅចិត្តនាង

[Copy link]
4270 0
Share
អ្នកប្រហែលជាធ្លាប់បានជួប បានស្គាល់មនុស្សស្រីជាច្រើនដែលមានចរិតលក្ខណៈប្រហាក់ប្រហែលគ្នា ហើយភាគច្រើនស្ទើរតែដូចគ្នាពេលដែលនាងស្ថិតនៅក្នុងមនោសញ្ចេតនា។ ចូលចិត្តងងក់ឱ្យគេលួង បុិនហួងហែងសង្សារ -ល- ប្រហែលជាអ្វីដែលអ្នកធ្លាប់ឃើញកន្លងមក។ តែមនុស្សស្រីមួយប្រភេទដែលគាត់ក៏ចេះខឹង ចេះប្រចណ្ឌដូចមនុស្សស្រីទូទៅ​ តែការប្រព្រឹត្តរបស់គាត់មិនដូចគេទេ។ ដូច្នេះអ្នកនឹងពិបាកយល់ពីគាត់ខ្លាំងបំផុត។

3.jpg

តាមរយៈសកម្មភាពរបស់គាត់មួយចំនួនអ្នកប្រហែលជាគិតថាមិនចេះប្រចណ្ឌ មិនចេះងក់ងរ មិនត្រូវការការលួងលោមដូចមនុស្សស្រីដទៃ ប៉ុន្តែអ្នកយល់ខុសហើយ.........

- ពេលនាងប្រចណ្ឌ ៖ មនុស្សយើងហ្ហា៎!!! បើចេះស្រលាញ់ក៏ចេះប្រចណ្ឌដែរ វាអត់មានចម្លែកទេ (គ្រាន់តែការប្រចណ្ឌហ្នឹងវាសមហេតុសមផលឬអត់ប៉ុណ្ណឹង) ទាស់ត្រង់ថាការបញ្ចេញអាការៈរបស់នាងខុសពីមនុស្សស្រីទូទៅប៉ុណ្ណោះ។ នាងច្បាស់ជាមិនរករឿងអ្នកទេ ប៉ុន្តែនាងបែរជាចំអែចំអន់អ្នកនឹងស្រីផ្សេង (ដឹងឱ្យហើយទៅ នាងកំពុងចង់ពិសោធន៍ថាអ្នកពិតជានៅបារម្ភពីចិត្តនាងឬអត់) បើអ្នកមិនប្រកែកហើយនៅតែបន្តធ្វើឱ្យនាងប្រចណ្ឌ នោះពិបាកស្មានថាទៅជាយ៉ាងណាដែរ។

- ពេលនាងខឹង ៖ នាងស្ងៀមស្ងាត់ខុសធម្មតា តែនាងក៏មិនឈប់និយាយរកអ្នកដែរ ក្នុងកំឡុងពេលដែលនាងកំពុងព្យាយាមរំងាប់អារម្មណ៍របស់នាងនេះ នាងនឹងធ្វើអ្វីតាមដែលអ្នកធ្វើដាក់នាង មានន័យថាបើអ្នកធម្មតានឹងនាង នាងនឹងធម្មតានឹងអ្នកវិញ តែបើអ្នកមិនធម្មតាចំពោះនាង នាងប្រាកដជាមិនរវល់នឹងអ្នកទេ។ ហើយកុំបាច់សួរនាងថាខឹងរឿងអី នាងក៏គ្មានថ្ងៃប្រាប់អ្នកដែរ។

- ពេលនាងត្រូវការឱ្យអ្នកលួងលោម ៖ បើអ្នកឃើញមុខនាងស្រពាប់ស្រពោន ឬផ្លាស់ប្តូរចរិតខុសធម្មតា នោះមានន័យថានាងកំពុងមានវិបត្តិអ្វីមួយហើយ តែនាងមិនខ្ចីនិយាយប្រាប់អ្នកទេ ប៉ុន្តែនាងចង់ឱ្យយល់វាដោយខ្លួនឯង។


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top