• Brown
  • Moderator
  • Brown
Facebook Twitter Google+ Share

ធនាគារពិភពលោកសរសើរប្រទេសថៃចំពោះការងារក្នុងការធ្វើជំនួញជាមួយគ្នា

[Copy link]
853 0
Share
កាលពីថ្ងៃទី១៦ ខែឧសភាកន្លងទៅនេះ លោក Ulrich Zachau នាយកធនាគារពិភពលោកបានជួបសំណេះសំណាលជាមួយលោក Prayut Chan-o-cha នាយករដ្ឋមន្ត្រីប្រចាំប្រទេសថៃ ស្តីពីការកែសម្រួលដល់ការធ្វើអាជីវកម្មជាក្រុមរវាងប្រទេសទាំងពីរគឺប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។ លោកក៏បានកោតសរសើររាជរដ្ឋាភិបាលថៃ ចំពោះការងាររបស់ខ្លួនដើម្បីលើកកម្ពស់ភាពងាយស្រួលនៃការធ្វើជំនួញនៅក្នុងប្រទេសថៃនេះផងដែរ។ ក្នុងកិច្ចសំណេះសំណាលប្រកបដោយភាពជិតស្និទ្ធរវាងប្រទេសទាំងពីរ ដោយលោកមានប្រសាសន៍ថា រហូតមកដល់ពេលនេះ ប្រហែលជាង៧០ឆ្នាំមកហើយដែលភាពជាដៃគូបានស្ថិតនៅក្នុងលក្ខខណ្ឌនៃការវិនិយោគ ការអប់រំ ការអភិវឌ្ឍការងារនិងកំណែទម្រង់សេដ្ឋកិច្ចជាមួយគ្នារហូតមក។


Untitled-12.jpg


ពួកគេក៏បាន ផ្តោតទៅលើចំណុចពីរគឺការបន្តធ្វើការជាមួយគ្នាដោយផ្តោតលើការបែងចែកប្រាក់ចំណូលស្មើគ្នានិងការកែលម្អដើម្បីបរិយាកាសអាជីវកម្មនៅប្រទេសថៃទាំងពីរធ្វើឱ្យវាកាន់តែងាយស្រួលទៅមុខទៀត។ នាយកធនាគារពិភពលោកបានកោតសរសើរចំពោះរាជរដ្ឋាភិបាលថៃ ត្រង់ការធ្វើឱ្យមានការផ្លាស់ប្តូរទៅលើសេវាកម្មរបស់រដ្ឋាភិបាលទាំងពីរក្នុងការវិនិយោគនិងអាជីវកម្មអោយចូលក្នុងចំណាត់ថ្នាក់ល្អប្រសើរជាងមុនក្នុងការសម្រួលដល់ការធ្វើសន្ទស្សន៍អាជីវកម្មរបស់ធនាគារពិភពលោកបានឈរនៅកន្លែងទី២៦ នៅឆ្នាំ២០១៨ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៧ គឺឈរកន្លែងទី៤៦ ។ លោក Ulrich Zachau ក៏បានជួបសំដែងការគួរសមជាមួយលោក Wissanu Kreangam ឧបនាយករដ្ឋមន្រ្តីផងដែរ ស្តីអំពីការផ្លាស់ប្តូរទស្សនៈវិស័យទៅលើការបោះពុម្ពផ្សាយឌីជីថលច្បាប់សន្តិសុខពាណិជ្ជកម្ម ដែលពាក់ព័ន្ធទៅនឹងច្បាប់។ លោក Wissanu ក៏បានបង្ហាញប្រាប់នាយកធនាគារពិភពលោកអំពីការរីកចម្រើននៃច្បាប់និងបានសម្តែងឆន្ទៈក្នុងការស្វាគមន៍ធនាគារពិភពលោកយ៉ាងក្បោះក្បាយផងដែរ។
សរុបសេចក្តីមក ប្រទេសទាំងពីរពិតជាមានភាពស្និទ្ធស្នាលក្នុងភាពជាដៃគូរពាណិជ្ជកម្មខ្លាំងខ្លាបំផុតក្នុងការឈានទៅរកភាពជោគជ័របស់ពួកគេ៕


ប្រែសម្រួល៖ Brown


ប្រភព៖ vietnamplus


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top