• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ហេតុផលត្រឹមត្រូវ ៤ យ៉ាង ធ្វើឲ្យបុរសៗសុខចិត្តនៅ Single មិនយកសង្សារ

[Copy link]
401 0
Share
ស្រីៗមួយចំនួនឆ្ងល់ថា ហេតុអ្វីបុរសៗខ្លះមិនគិតពីរឿងគូជីវិតសោះអញ្ចឹង? ហើយបុរសៗខ្លះទៀតមានអ្វីៗគ្រប់យ៉ាងក៏មិនគិតពីរឿងនេះដែរ តើមកពីមូលហេតុអ្វី? ហេតុផល ៤ យ៉ាងដ៏ត្រឹមត្រូវរបស់បុរសៗនោះគឺ ៖

sample-cover-article.jpg

១. ចង់ដើរលេងប្រឡូកក្នុងសង្គមឲ្យអស់ចិត្ត
ត្រូវដើរសប្បាយរាប់អានមិត្តភក្តិគ្រប់កន្លែង ហើយត្រូវចេះផ្តល់ក្តីសុខឲ្យខ្លួនឯងខ្លះ។យកស្នេហាដាក់ខ្លួនយឺតបន្តិចក៏មិនអីដែរ មួយវិញទៀតរកមនុស្សក្នុងបេះដូងមិនទាន់ឃើញដដែលហ្នឹង។

២. សាកចិត្តស្រីៗឲ្យអស់ចិត្តសិន
បុរសៗភាគច្រើនតែងនិយាយថា មនុស្សស្រីចិត្តច្រើនពិបាកយល់ពីអារម្មណ៍នាងខ្លាំងណាស់។ តាមពិតបើយល់ចិត្តមនុស្សស្រីបន្តិចមិនពិបាកទេ។ អញ្ចឹងបានបុរសៗចូលចិត្តសាកមើលចិត្តស្រីៗឲ្យច្រើន ទើបរកមិត្តស្រីប្រាកដក្នុងបេះដូងតាមក្រោយ។

៣. ចង់មានពេលវេលាសម្រាប់ខ្លួនឯង
បុរសៗមួយចំនួនមិនសូវខ្វល់ពីរឿងគូជីវិត ព្រោះចង់ទុកពេលវេលាសម្រាប់ខ្លួនឯងដើម្បីធ្វើអ្វីមួយជោគជ័យក្នុងជីវិតរបស់គេសិន ទើបគេគិតគូរពីជីិវិតស្នេហាតាមក្រោយ។

៤. ចង់មានលុយ មានទ្រព្យសម្បត្តិក្នុងដៃខ្លះ
បុរសៗតែងនិយាយថា សម័យនេះអត់លុយស្រីៗមិនមើលមុខទេ។ ដូចនេះ បុរសៗភាគច្រើនមិនចង់ទៅស្រលាញ់កូនស្រីគេទាំងលុយ គ្មានអ្វីទាំងអស់នៅក្នុងដៃនោះទេ៕

អត្តបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top