Facebook Twitter Google+ Share

៦យ៉ាង​​គួរ​​ចង​​ចាំ​​ពេល​​ដែលអ្នកស្រឡាញ់មនុស្ស​​ដែល​​មានជំងឺបាក់ទឹកចិត្ត

[Copy link]
1769 0
Share
ប្រសិនបើអ្នកស្រឡាញ់នរណាម្នាក់ដែលមានជំងឺបាក់ទឹកចិត្ត សូមដោះស្រាយដោយកុំសួរពួកគេថាហេតុ ។​ កុំភ្លេចពីភាពអន្តរកាលដែលគេកំពុងឆ្លងកាត់ វាពិបាកណាស់សម្រាប់ពួកគេក្នុងការក្លាយជាមិត្តពិតប្រាកដជាមួយនឹងនរណាម្នាក់ ។ ដូច្នេះ អ្នកគួរតែរៀនស្វែងយល់ពីមនុស្សដែលមានជំងឺនេះ ហើយនឹងត្រៀមលក្ខណៈដើម្បីប្រឈមមុខជាមួយនឹងគេ ។

3.jpg

ខាងក្រោមនេះដែរ នឹងមានបង្ហាញលោកអ្នកខ្លះៗក្នុងការជ្រួតជ្រៀបពីអ្នកមានជំងឺបាក់ទឹកចិត្ត ។

១. គ្មាន​អ្នក​ណា​ចង់​កើត​ជំងឺនេះ​ទេ
ជំងឺធ្លាក់ទឹកចិត្តគឺជាផ្នែកមួយនៃបទពិសោធន៍ច្រើនបំផុតនិងមានអារម្មណ៍អស់សង្ឃឹមដែលមនុស្សអាចនឿយហត់តាមរយៈការរស់នៅ ។ ពេលខ្លះវាធ្វើឱ្យមានអារម្មណ៍ថាបាត់បង់ កើតទុក្ខ ហើយពេលខ្លះនឹងធ្វើឱ្យមានអារម្មណ៍ថាពិតជាគ្មានអ្វីទាំងអស់ ។ ពេលដែលមានជំងឺនេះ អាចឱ្យពួកគេមានអារម្មណ៍ថាបានស្លាប់ទាំងស្រុង ។ ជំងឺធ្លាក់ទឹកចិត្តគឺមិនមែនគ្រាន់តែជាអារម្មណ៍មិនល្អម៉្យាងនោះទេ ។ គ្មាននរណាម្នាក់ចង់ជ្រើសរើសវានោះទេ ។

២. មានការលំបាកក្នុងកាប្រមូលផ្តុំអារម្មណ៍ទៅស្វែងយល់
មនុស្សមួយចំនួនអះអាងថា ពួកគេបានស្គាល់ច្បាស់ពីជំងឺបាក់ទឹកចិត្ត ព្រោះពួកគេបានឆ្លងកាត់ ការបែកបាក់មនុស្សជាទីស្រឡាញ់ និងបាត់បង់ការងារ ។ ខាងចិត្តវិទូបានបង្ហាញថា មានអ្នកខ្លះហ៊ានធ្វើអត្តឃាតដោយសារតែគេមើលលែងឃើញអ្វីទាំងអស់ដែលជារបស់ពួកគេ ។ ដូច្នេះពេលដែលអ្នកស្រឡាញ់អ្នកជំងឺនេះ គួរដឹងពីស្ថានភាពរបស់គេ និងកុំព្យាយាមដាក់បន្ទុកលើគេ ពេលខ្លះក៏បណ្តោយទៅតាមអារម្មណ៍របស់គេសិនទៅ ជៀសវៀងការសួរដេញដោលច្រើន ។ ព្រោះគេក៏មិនយល់ពីអារម្មណ៍ទុក្ខសោកដែលកើតចេញភ្លាមៗនេះដែរ ។

៣. កុំ​​ប្រៀប​ធៀប​បទ​ពិសោធន៍​អ្នក​ជាមួយនឹង​គេ
​ការផ្តល់ដំបូន្មានគឺជារឿងល្អហើយ តែខណៈពេលនេះ អ្វីដែលអ្នកត្រូវជៀសវាងនោះគឺរឿងមួយនេះ ។ កាលដែលអ្នកលើកយករឿងកន្លងដែលអ្នកធ្លាប់ជួបប្រទះដូចគ្នាទៅរៀបរាប់ប្រាប់គាត់ គាត់មុខជាស្តាប់មិនចូលទេ ហើយថែមទាំងមានអារម្មណ៍កាន់តែយ៉ាប់ឡើងថែមទៀតផង ។ រឿងមួយដែលអ្នកគួរតែធ្វើនៅពេលនេះគឺគ្រាន់តែធ្វើជាអ្នកស្តាប់និងជាអ្នកលួងលោមដ៏ល្អទៅគឺគ្រប់គ្រាន់ហើយ ។

៤. ត្រូវតែនៅជិតទោះជាគេរុញអ្នកឱ្យទៅឆ្ងាយ
អារម្មណ៍ឯកា និងតប់ប្រមល់តែងកើតមានចំពោះគេជារឿយៗ ។ ជាញឹកញាប់ គេនឹងព្យាយាមដាក់បម្រាមអ្នកមិនឱ្យនៅក្បែរគេ ក៏ប៉ុន្តែនៅខណៈពេលនេះដែរ គឺជាពេលដែលគេត្រូវការការលួងលោម ថ្នាក់ថ្នមខ្លាំងបំផុត គ្រាន់តែគេមិនយល់ពីខ្លួនឯងថា គេត្រូវការអ្វីឱ្យប្រាកដនោះ ។

៥. គេមិនចង់នៅម្នាក់ឯងនោះទេ
គ្រប់ពេលដែលគេស្ថិតនៅស្ថានភាពមួយតែលតោលម្នាក់ឯង គឺងាយនឹងធ្វើឱ្យគេមានអារម្មណ៍ទុក្ខសោកខ្លាំងណាស់ ។ បើទោះជាពេលខ្លះ អ្នកបានផ្តល់ការយកចិត្តទុកដាក់ និងកំដរគេស្ទើរគ្រប់ពេលដ៏ដោយ មួយពព្រិចភ្នែកគេនឹងស្រងូតស្រងាត់ភ្លាម តែសូមកុំយល់ថាមកពីអ្នកអី ។ អ្នកដែលទទួលរងជំងឺនេះ តែងត្រូវការស្រឡាញ់ដ៏លើសលប់ពីអ្នកនៅជុំវិញខ្លួន ។ គេក៏ពិបាកដែរ ក្នុងការប្រឈមមុខនឹងអារម្មណ៍បែបនេះ ។

៦. ធ្វើការពិភាក្សារាល់ពេលដែលគេត្រូវការអ្នក
វាជាវិធីមួយអាចជួយគេពីអារម្មណ៍សោកសៅរបស់គេ ។ ចូររក្សានូវអារម្មណ៍របស់អ្នក និងបន្ថែមភាពអត់ធ្មត់ក្នុងការយកចិត្តទុកដាក់លើរូបគេបន្ថែមទៀត ៕


អត្ថបទ៖ jupi
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top