• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

ទីក្រុងខ្មោចទាំង ១០ ដែលត្រូវបានគេបោះបង់ចោល

[Copy link]
606 0
Share
នៅជុំវិញពិភពលោក នៅតាមបណ្តាទីក្រុងនីមួយៗកំពុងតែរីកចម្រើនពោពេញដោយភ្លើងពណ៌ស្របនៅលើផ្ទៃទីក្រុងនាពេលរាត្រីពិតជាស្រស់ស្អាតបំផុត។ ប៉ុន្តែសូមក្រឡែកមកមើលទីក្រុងដ៏គួរឱ្យភ័យខ្លាច ដែលត្រូវមនុស្សបោះបង់ចោលអស់រយៈរាប់រយឆ្នាំ ព្រោះតែសង្គ្រាម និងគ្រោះធម្មជាតិ យើងអាចហៅថាជាទីក្រុងខ្មោចទាំង១០នៅលើពិភពលោក៖
១.ទីក្រុង Ağdam នៅសាធារណរដ្ឋអាហ្សេបៃហ្សង់៖ទីក្រុង Ağdam នៅសាធារណរដ្ឋ អាហ្សេបៃហ្សង់ ត្រូវបានគេបោះបង់ចោលដោយសារជម្លោះជនជាតិភាគតិចដែលបានកើតឡើងនៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ ដល់ខែឧសភា ឆ្នាំ ១៩៩៤។

131351302128985339.jpg

២.ទីក្រុង Pripyat របស់ប្រទេសអ៊ុយក្រែន៖ Pripyat គឺជាទីក្រុងរបស់ប្រទេស អ៊ុយក្រែន (Ukraine) ដែលត្រូវបានគេបោះបង់ចោលកាលពីថ្ងៃទី២៦ ខែ មេសា ឆ្នាំ ១៩៨៦ ដោយសារតែមហន្តរាយនុយក្លេអ៊ែរនៅរោងចក្រ Chernobyl។

mw-el501_cherno_zg_20160427185814415174704.jpg

៣.ទីក្រុង Tawergha ប្រទេសលីប៊ី៖ក្រុមប្រឹក្សាអន្តរកាលជាតិលីប៊ីបានធ្វើឲ្យទីក្រុង Tawergha ក្លាយទៅជាទីក្រុងគ្មានមនុស្ស ឬជាទីក្រុងខ្មោចក្នុងឆ្នាំ ២០១១ ដោយសារការប្រើប្រាស់កម្លាំងជីវពលបង្ដើតសង្គ្រាមស៊ីវិលក្នុងប្រទេសនេះ។

image-21469884676..jpg

៤.ទីក្រុង Kadykchanនៅប្រទេសរុស្ស៊ី៖ ទីក្រុង Kadykchan នៅប្រទេសរុស្ស៊ី ត្រូវបានគេបោះបងចោលនៅឆ្នាំ ២០១០ ដោយសារតែអំពើអយុត្តិធម៌ទៅលើប្រជាជន និងតម្រូវការមួយចំនួនទៀតដូចជា ការអប់រំ ការថែទាំវេជ្ជសាស្ត្រ និងប្រព័ន្ធទឹកជាដើមដែលមានការខ្វះខាតនៅឡើយ។

0112c8f230c22066e3db7d6ffd0e747ee563c4591183888941.jpg

៥.ទីក្រុង Chaitén នៅប្រទេសឈីលី៖ ទីក្រុង Chaitén របស់ប្រទេសឈីលី បានក្លាយជាទីក្រុងខ្មោចនៅក្នុងឆ្នាំ ២០០៨ បន្ទាប់ពីដឹងថានឹងមានបន្ទុះភ្នំភ្លើងមួយនឹងផ្ទុះដោយមិនអាចរំពឹងទុកមុនបាន។ បើទោះជាមានកិច្ចខិតខំប្រឹងប្រែងដ៏ល្អបំផុតរបស់រដ្ឋាភិបាលយ៉ាងណាក្ដី ក៏ប្រជាជននៅតំបន់នោះនៅតែសម្រេចចិត្តបោះបង់ចោលទីក្រុង Chaitén ដដែល។

file_20150823182723685422959.jpg

៦.កោះ Gunkanjima នៅប្រទេសជប៉ុន៖ កោះ Hashima ត្រូវបានគេហៅថា Gunkanjima នៅក្នុងខេត្ត Nagasaki Prefecture ប្រទេសជប៉ុន ត្រូវបានលក់ឲ្យក្រុមហ៊ុន Mitsubishi ក្នុងគោលបំណងខួងយករ៉ែធ្យូង។ អ្នកស្រុកបានបោះបង់កោះនេះចោលនៅឆ្នាំ ១៩៧០ រហូតដោយសារក្រុមហ៊ុន Mitsubishi បានប្រកាសបិទអណ្ដូងរ៉ែ។

original677058427.jpg

៧.ទីក្រុង Fordlândia នៅប្រទេសប្រេស៊ីល៖ Fordlândia គឺជាតំបន់ឧស្សាហកម្មផ្នែកកៅស៊ូរបស់ប្រទេសប្រេស៊ីល ប៉ុន្តែវាត្រូវបានគេបោះបង់ចោលនៅឆ្នាំ ១៩៣០ ដោយសារតែកម្មករជនជាតិប្រេស៊ីលទាំងនោះត្រូវបានបង្ខំទាំងការបរិភោគអាហារបែបអាមេរិក ដីមិនសូវមានជីជាតិ និងកម្មករមិនព្រមចូលធ្វើការ។

00fordlandia-ss-slide-toic-superjumbo1614669081.jpg

៨.តំបន់ Centralia នៃរដ្ឋ Pennsylvania៖ ភាគខាងជើងសហរដ្ឋអាមេរិកតំបន់ Centralia ដែលនៅចំកណ្ដាលរដ្ឋ Pennsylvania ភាគខាងជើងនៃសហរដ្ឋអាមេរិក ត្រូវបានគេបោះបង់ចោលនៅឆ្នាំ ១៩៦២ ដោយសារតែការបង្កាត់ភ្នក់ភ្លើងរបស់កម្មករដែលបណ្ដាលឲ្យឆេះអណ្ដូងរ៉ែធ្យូងថ្មយ៉ាងសន្ធោសន្ធៅ ហើយរដ្ឋាភិបាលក៏មិនមានលទ្ធិភាពក្នុងការជួសជុលឡើងវិញដែរ។

maxresdefault-6906099228..jpg

៩.ភូមិ Kayakoy នៅប្រទេសទួរគី៖ ភូមិ Kayakoy នៅក្នុងប្រទេសទូរគី ត្រូវបានគេបោះបង់ចោលនៅឆ្នាំ ១៩៦៣ ដោយសារការដួលរលំនៃចក្រភពអូតូម៉ង់(Ottoman Empire) សង្គ្រាមរវាងប្រទេសទូរគីនិងប្រទេសក្រិច ហើយរួមផ្សំទាំងការធ្លាក់សារធាតុវិទ្យុសកម្មដោយសង្គ្រាមលោកលើកទី១ផងដែរ។

kayakoy-village-turkey416635463.jpg

១០.ទីក្រុង Craco នៅប្រទេសអ៊ីតាលី៖ Craco គឺជាទីក្រុងរបស់ប្រទេសអ៊ីតាលី ដែលត្រូវបានគេបោះបង់ចោលនៅឆ្នាំ ១៩៦៣ ដោយសារតែកសិកម្មមិនអំណោយផលល្អ មានសង្គ្រាម ការរញ្ជួយដី និងការបាក់ស្រុតដីជាបន្តបន្ទាប់។ ប្រជាជនបានបង្ខំចិត្តចាកចេញទៅតាំងទីលំនៅថ្មីនៅជ្រលងភ្នំមួយទៀតដែលមានឈ្មោះថា Craco Peschiera ដោយបន្សល់ទុកតែទីក្រុងដែលគ្មានមនុស្សរស់នៅរហូតដល់សព្វថ្ងៃ៕

craco-10781264775.jpg

ប្រភព៖ បរទេស
ប្រែសម្រួល៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top