• Yura_Petter
  • Moderator

1Follower

  • Yura_Petter
Facebook Twitter Google+ Share

រុក្ខជាតិ និងសត្វចំនួន១០ ដែលជីវិតរស់នៅបន្តលើភពផែនដី!

[Copy link]
568 0
Share
នៅលើពិភពលោកនេះ មានរឿងប្លែកៗជាច្រើនដែលយើងមិនអាចដឹងអស់នោះឡើយ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មានប្រភេទសត្វ និង រុក្ខជាតិធំៗជាច្រើនប្រភេទដែលនឹកស្មានមិនដល់ ហើយរហូតមកដល់ពេលនេះ គឺមិនទាន់បាត់បង់ ឬសាបសូន្យនៅឡើយដែរ។ ខាងក្រោមនេះ គឺជាប្រភេទសត្វ និងរុក្ខជាតិធំៗទាំង១០ប្រភេទនៅលើពិភពលោកនេះ៖
១.ដើមឈើដែលធំជាងគេបំផុត៖ ដើមឈើដែលធំបំផុតនៅលើពិភពលោកគឺដើមឈើយក្សប្រភេទ Sequoia ដែលមានដុះនៅក្នុងរដ្ឋ California ហើយដើមឈើប្រភេទនេះមានអាយុកាលច្រើនជាង ២ ១០០ ឆ្នាំ ហើយ។ វាមានកម្ពស់ពី ៨៥ ទៅលើស ៩០ ម៉ែត្រ មានទម្ងន់ ១,២២ លានគីឡូក្រាម (2.7 million pounds) និងមានអង្កត់ផ្ចិត ១៥ ម៉ែត្រ ។

203729-sequoia-national-park1855942283.jpg

២.សត្វល្មូនដែលធំជាងគេលើលោក៖ Komodo dragon ជាប្រភេទល្មូនធំជាងគេលើលោកដែលកំពុងមានជីវិតរស់នៅឡើយដូចជាប្រទេសឥណ្ឌូណេស៊ី និង អូស្ត្រាលីជាដើម ហើយ Komodo dragon អាចមានទម្ងន់ដល់ទៅ ១៤៩,៦៨ គីឡូក្រាម (៣៣០ ផោន) និងមានប្រវែង ៣,០៤ ម៉ែត្រ ។

travel101101_adventuring_2_5601273707943.jpg

៣.តំបន់មានផ្កាថ្មធំជាងគេលើលោក៖ Great Barrier Reef គឺជាកន្លែងដែលគេអាចមើលឃើញផ្កាថ្មមានផ្ទៃក្រឡាធំជាងគេបំផុតលើពិភពលោក ដែលមានទំហំដល់ទៅ ២១៥ ៦៥២ គីឡូម៉ែត្រការ៉េ ដោយលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រអូស្ត្រាលីខាងប្រវែង ២ ២៩៩ គីឡូម៉ែត្រ ។

si-greatbarrierreef752074924.png

៤.តំបន់ព្រៃមានដើមឈើប្រភេទតែមួយធំជាងគេលើលោក៖ ដើមឈើប្រភេទ Pando ឬហៅឈ្មោះម៉្យាងទៀតថា Quaking Aspens ស្ថិតនៅក្នុងឧទ្យានជាតិ Fishlake នៅភាគកណ្តាលរដ្ឋ Utah របស់អាមេរិក ជាទីកន្លែងដែលមានដុះនូវដើមឈើប្រភេទតែមួយដុះលើផ្ទៃដីទំហំ ១០៦ ហិតា ដែលសរុបជាទម្ងន់ប្រមាណ ៦ ៦០០ តោន ដោយដើមឈើប្រភេទនេះលូតលាស់ខ្លាំងនៅរដូវត្រជាក់ ។

fullsizerender-33331251657.jpg

៥.ប្រភេទត្រី បាឡែនដែលធំជាងគេលើលោក៖ ត្រីបាឡែនខៀវ (Blue Whale) ជាប្រភេទបាឡែនធំជាងគេលើលោក។ បាឡែនខៀវអាចមានទម្ងន់លើសពី ២០០ តោន និងមានប្រវែងវែងជាង ៣២ ម៉ែត្រ ។

2b83d49e00000578-3204547-the_filmmaker_said_he_had_dreamed_of_encountering_a_blu.jpg

៦.ដំរី ជាសត្វលើដីធំជាងគេលើលោក៖ សត្វដំរីនៅអាហ្វ្រិក ជាប្រភេទសត្វរស់នៅលើដីដែលមានទំហំខ្លួនធំជាងគេបំផុត ពពួកដំរីនៅអាហ្វ្រិក អាចមានទម្ងន់ពី ៤ ទៅ ៧ តោន និងមានប្រវែងពី ៤ ទៅ ៥ ម៉ែត្រ ហើយដំរី នៅអាហ្វ្រិក មានលក្ខណៈសម្គាល់ ដោយមានស្លឹកត្រចៀកធំជាងពពួកដំរីនៅតំបន់អាស៊ី ។

479667835.jpg

៧.សត្វដែលមានកម្ពស់ខ្ពស់ជាងគេលើលោក៖ ប្រភេទសត្វកវែង Giraffe ជាប្រភេទសត្វមានកម្ពស់ខ្ពស់ជាងគេក្នុងបណ្តាសត្វរស់នៅលើដី ដោយ Giraffe អាចមានកម្ពស់ដល់ទៅ ៥,៧៩ ម៉ែត្រ និងមានទម្ងន់ ជាង ១ តោន ។ Giraffe ជាសត្វដែលមានជើងនិង ក វែងជាងពពួកសត្វជើងបួនផ្សេងទៀតដែលកំពុងរស់នៅតាមបណ្តាប្រទេសជាច្រើនក្នុងទ្វីបអាហ្វ្រិក។

giraffe-11875940039.jpg

៨.ប្រភេទ ផ្សិត ដែលដុះលើផ្ទៃដីធំជាងគេ៖ ប្រភេទផ្សិតទឹកឃ្មុំ (Honey Mushroom) ជាផ្សិតបានដុះលើផ្ទៃដីធំជាងគេដោយគ្រាន់តែផ្សិតនេះតែមួយបានដុះលើផ្ទៃដី ២ ២០០ ហិតា នៅក្នុងព្រៃជាតិ Malheur ក្នុងរដ្ឋ Oregon នៅអាមេរិក ហើយផ្សិតនេះមានអង្កត់ផ្ចិត៣ ទៅ ១៥ សង់ទីម៉ែត្រ ។

x7vii4ci1692748711.jpg

៩.ផ្កាធំជាងគេលើលោក៖ ប្រភេទផ្កា Corpse Flower ជាផ្កាដែលធំជាងគេលើផែនដីយើងនេះ ដោយប្រភេទផ្កានេះអាចមានអង្កត់ផ្ចិត ៩១ សង់ទីម៉ែត្រ នឹងអាចមានទម្ងន់ជាង ១០ គីឡូក្រាម ។

image-1762056019..jpg

១០.ប្រភេទសត្វអត់ឆ្អឹងធំជាងគេលើលោក៖ ប្រភេទមឹក Squids ជាសត្វអត់ឆ្អឹងធំជាងគេបំផុតលើផែនដីយើងនេះ ដោយវាអាចមានទម្ងន់ ៤៥៣ គីឡូក្រាម និងអាចមានប្រវែង ៩ ម៉ែត្រ ។ ភាគច្រើនមឹកប្រភេទនេះរស់នៅសមុទ្រ អង់តាក់ទិក នៅអាមេរិកខាងត្បូង នៅភាគខាងត្បូងសមុទ្រអាហ្វ្រិកខាងត្បូង និងកាលពីឆ្នាំ ២០០៧ ប្រទេសនូវែលហ្សេឡង់ បានចាប់បាននូវមឹកប្រភេទនេះដែលមានទម្ងន់ ៤៩៤ គីឡូក្រាម៕

4109211728_dbf13caa05_o1963480071.jpg

ប្រភព៖ បរទេស
ប្រែសម្រួល៖ Petter
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top