• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ពុលឡាន មិនចាំបាច់ប្រើថ្នាំទេ! សាកល្បងទៅ!

[Copy link]
115 0
Share

ពុលឡានជាបញ្ហាមួយដែលកើតឡើងចំពោះមនុស្សមួយចំនួនដែលធ្វើដំណើរដោយជិះយានជំនិះ ដូចជា ទូក រថយន្ដ យន្ដហោះ ជាដើម។ គ្មានអ្នកណាចង់ពុលឡាននោះទេ ព្រោះវាធ្វើឱ្យពិបាកក្នុងខ្លួន និងប៉ះពាល់ទៅលើសុខភាព ធ្វើឱ្យអស់កម្លាំង ហេវហត់ខ្សោយ ទន់ដៃទន់ជើង វិលមុខ ក្អួត។ល។ ខាងក្រោមនេះវាវិធីមួយចំនួនដែលអាចជួយអ្នកអោយបាត់ការពុលឡានតាមធម្មជាតិ៖

  

១គួរតែគេង

  

ការគេងនៅពេលដែលធ្វើដំណើរតាមរថយន្ត ឬទូក គឺជារឿងមួយដ៏ល្អ ប្រសិនបើអ្នកតែងមានទម្លាប់ពុលនោះ។ នៅពេលដែលយើងធ្វើការបិទភ្នែក ភ្នែករបស់យើងនឹងមិនទទួលការរំខានពីសកម្មភាព និងរូបភាពផ្សេងៗ ដែលធ្វើឲ្យយើងវិលមុខនោះទេ។ តែប្រសិនបើអ្នកមិនងងុយនោះ ការគ្រាន់តែបិទភ្នែកក៏អាចជួយអ្នកមិនឲ្យពុលរថយន្តផងដែរ។


  

3bffc33f3190443bb3fe01729830273f.jpg

  

២ជៀសវាងការមើលសៀវភៅ ឬប្រើប្រាស់ទូរស័ព្ទ

  

រាល់ពេលធ្វើដំណើរតាមរថយន្ត ជាពិសេសប្រភេទរថយន្តគ្រួសារ អ្នកមិនគួរអានសៀវភៅ សម្លឹងទៅស្មាត្រហ្វូន ឬ iPad នោះទេ ព្រោះការផ្តោតអារម្មណ៍ និងចក្ខុរបស់អ្នកទៅលើរបស់ទាំងអស់នោះអាចធ្វើឲ្យអ្នកមានអារម្មណ៍ចង់ក្អួត និងវិលមុខបាន។

  

4.jpg

  

៣គួរតែអង្គុយជួរមុខ

  

ជម្រើសដ៏ប្រសើរបំផុតនោះគឺ អ្នកគួរតែបើកបរថយន្តដោយខ្លួនឯង ព្រោះកៅអីអ្នកបើកបរគឺជាចំណុចមួយ ដែលល្អបំផុតសម្រាប់អ្នកដែលតែងពុលរថយន្ត។ ក្រៅពីនេះ កៅអីអ្នករួមដំណើរជួរខាងមុខក៏ជាកន្លែងមួយដ៏ល្អផងដែរ មូលហេតុគឺដោយសារតែ នៅជួរខាងមុខគឺមានបង្អួចធំទូលាយ ស្រឡះ និងអ្វីដែលសំខាន់បំផុតនោះ គឺផ្នែកខាងមុខនៃរថយន្តមានលំនឹងល្អ មិនសូវជាឃ្លីងឃ្លោងដូចផ្នែកខាងក្រោយនោះទេ។


  

5.jpg

  

៤គួរបើកបង្អួច

  

មានមនុស្សមួយចំនួនតែងពុលរថយន្ត ដោយសារនៅក្នុងរថយន្តទាំងនោះពោរពេញទៅដោយក្លិនទឹកអប់ ក្លិនបារី ឬ ក្លិនពូករថយន្ត ដូចនេះដើម្បីជួយសម្រួលឲ្យខ្យល់អាកាស និងបរិយាកាសនៅក្នុងរថយន្តឲ្យមានភាពស្រស់ស្រាយ និងកាត់បន្ថយបាននូវក្លិនមិនល្អទាំងនោះ អ្នកគួរតែបើកបង្អួចឲ្យអស់ ដើម្បីឲ្យខ្យល់ធម្មជាតិចេញចូលបានគ្រប់គ្រាន់។


  

7keniyseix3lz5gum5i6_11417.jpg

  


៥ញុាំអាហារណាដែលមិនពុល

  

ជៀសវាងការញ៉ាំអាហារណា ដែលពិបាករំលាយ ឬធ្វើឲ្យអ្នកឆ្អែតខ្លាំង ពីព្រោះអាហារទាំងអស់នោះអាចធ្វើឲ្យអ្នកហល់ ឬចង់ក្អួតនៅពេលធ្វើដំណើរ។ សម្រាប់ចំណីអាហារដែលអាចជួយឲ្យអ្នកធូរស្រាលពីការពុលរថយន្តមានដូចជា ផ្លែឈើដែលមានរសជាតិជូរ ស្ករកៅស៊ូរដែលមានរសជាតិម៉ុងតុល និងមួយទៀតដែលល្អបំផុតនោះគឺខ្ញី ព្រោះក្លិនរបស់ខ្ញីមានប្រសិទ្ធភាពជួយសម្រួលដល់ប្រព័ន្ធដង្ហើម និងប្រព័ន្ធរំលាយអាហាររបស់អ្នកឲ្យបានធូរស្បើយពីការពុលរថយន្តបាន៕

  

3.jpeg


3.jpeg

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top