• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

របៀបធ្វើ CPR (ធ្វើចលនាបេះដូង) សម្រាប់ករណីសង្គ្រោះបន្ទាន់

[Copy link]
65 0
Share

បៀបធ្វើ CPR (ធ្វើចលនាបេះដូង) សម្រាប់ករណីសង្គ្រោះបន្ទាន់

  

3bffc33f3190443bb3fe01729830273f.jpg

  

ជំហានខាងក្រោមនេះជាចំណេះដឹងខ្លះដើម្បីឲ្យអ្នកអាចមានគំនឹតឬយល់ពីការធ្វើCPR។ ការជួយសង្គ្រោះចលនាបេះដូង ត្រូវឆ្លងកាត់ការបណ្តោះបណ្តាលដោយអ្នកជំនាញត្រឹមត្រូវ។ ប៉ន្តែនៅក្នុងករណីបន្ទាន់អ្នកមិនអាចឈរមើលដោយមិនធ្វើអ្វីនោះទេ។ ដូច្នេះ ជំហានខាងក្រោមនេះរួមបញ្ចូលទាំងជំនួយសង្គ្រោះដង្ហើមវាអាចនឹងផ្តល់ឲ្យអ្នកនូវគំនិតមួយចំនួនក្នុងការជួយករណីសង្គ្រោះបន្ទាន់។ ជំហានទាំងនេះគឺសម្រាប់មនុស្សពេញវ័យ។

  

មុនពេលធ្វើ CPR

  

កំណត់ថា តើជនរងគ្រោះត្រូវការ CPR មុនពេលអ្នកចាប់ផ្តើមវាឬទេ?

  

ប្រសិនបើអ្នកគិតថាជនរងគ្រោះស្ថិតក្នុងស្ថានភាពដែលត្រូវការCPR សូមអនុវត្តតាមជំហានទាំងនេះ

  

១. អង្រួននិងហៅជនរងគ្រោះ

  

អ្រងួនស្មាជនរងគ្រោះ ហើយ ស្រែក "ភ្ញាក់ឡើង!" និងស្រែកឈ្មោះរបស់ជនរងគ្រោះប្រសិនបើអ្នកស្គាល់។ រង្រួននិងស្រែកហៅ ប្រហែលជាពីរ ឬ បី វិនាទី ប៉ុន្តែកុំចំណាយពេលច្រើនពេក។

  

២. ទូរស័ព្ទទៅលេខ ១១៩

  

នៅពេលដែលជនរងគ្រោះមិនដឹងខ្លួនបន្ទាប់ពីអ្នកស្រែកហៅ នោះសូមទូរស័ព្ទទៅ ១១៩ ភ្លាម។

  

4.jpg

  

៣. ពិនិត្យមើលដង្ហើម

  

ផ្អៀងក្បាលជនរងគ្រោះបន្តិច ហើយមើលរកដង្ហើម។ ប្រសិនបើជនរងគ្រោះមិនដកដង្ហើមក្នុងរយៈពេលតិចជាង 10 វិនាទីសូមចាប់ផ្តើមធ្វើ CPR ។

  

ចាប់ផ្ដើម CPR

  

១. សង្កត់លើទ្រូង

  

ក្នុងការសង្កត់ទ្រូង ជាដំបូង សូមអ្នកស្រមៃមើល និងដាក់ដៃរបស់អ្នកនៅចំកណ្តាលទ្រូងនៅចន្លោះបន្ទាត់រវាងក្បាលដោះ ធ្វើការសង្កត់ ខ្លាំងៗនិងលឿន - ប្រហែលពីរដងក្នុងមួយវិនាទី។

  

5.jpg

  

២. ធ្វើការសង្គ្រោះដង្ហើម

  

ប្រសិនបើអ្នកបានទទួលការហ្វឹកហាត់ពី CPR ហើយអ្នកគិតថាអ្នកអាចធ្វើវាបាននោះអ្នកអាចធ្វើតាមជំហាននៃការធ្វើCPR។ សូមដាក់ដៃលើទ្រូង ហើយសង្កត់ ៣០ ដង បន្ទាប់មកផ្តល់ដង្ហើមសង្គ្រោះ ២។ ធ្វើបែបនេះ ម្តងទៀត សង្កត់ទ្រូង 30ដង និងដង្ហើម 2 រហូតទាល់តែជំនួយបានមកដល់ ឬអ្នកជំងឺបានដឹងខ្លួនឡើងវិញ។

  

ប្រសិនបើ អ្នកមិនធ្លាប់បានទទួលការបណ្តុះបណ្តាការសង្រ្គោះបន្ទាន់ ឬ មិនមានអារម្មណ៍ថាអ្នកអាចធ្វើការផ្តល់ជំនួយសង្គ្រោះដង្ហើមបានទេ នោះអ្នកអាចគ្រាន់តែរក្សាការសង្កត់ទ្រូង រហូតមានជំនួយមកជំនួយមកដល់ក៏ជាការល្អដែរ។

  

7keniyseix3lz5gum5i6_11417.jpg


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top