• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

អ្នកណាជាប្រធានាធិបតីអាមេរិចដំបូងគេ?

[Copy link]
230 0
Share
ចច វ៉ាស៊ីនតោន(George Washington) ជាមេដឹកនាំកំពូលនៃកងទ័ព ក្នុងបដិវត្តន៍អាមេរិច និងក្លាយជាប្រធានធិបតីដំបូងបំផុតក្នុងប្រវត្តិស្រស្រ្តរបស់សហរដ្ឋរអាមេរិច
8af26a4b8c0eb7bb92ee3a901b5929e3347bd78c.jpg
ចច វ៉ាស៊ីនតោន ត្រូវបានគេចាត់ទុកថាជាវីរបុរសរបស់អាមេរិក កើតនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ១៧៣២ នៅក្រុងវ៉ែសម៉ឡិន (Westmoreland) រដ្ឋវឺជីញ៉ា (Virginia)។ ឪពុករបស់គាត់បានទទួលមរណភាព តាំងពីគាត់នៅវ័យក្មេងម្លេះ ពោលគឺអាយុ១១ឆ្នាំ ហើយក្រោយ លោក ចច វ៉ានស៊ីនតោន បានសម្រេចចិត្តឈប់រៀននៅសាលារដ្ឋ។ លោក គឺជាសិស្សដែលពូកែខាងគណិតវិទ្យា ហើយគាត់ឆ្លាប់បានសិក្សាផ្នែកប្រវត្តិសាស្រ្ត និងភូមិសាស្រ្តបន្ថែម។
5afbeaa2d6803_1526459040.jpg

ក្នុងឆ្នាំ១៧៤៨ នៅអាយុ១៦ឆ្នាំ គាត់បានធ្វើការជាអ្នកវាស់វែងដីធ្លីឱ្យអ្នកមានម្នាក់ ហើយក្រោមលោក ចច វ៉ាស៊ីនតោន ក្លាយជាទាហានដ៏មានឥទ្ធិពលម្នាក់។ នៅឆ្នាំ១៧៥៣ ចច ដែលមានឋានៈ ជាវរសេនីយត្រីបានដឹកនាំបេសកកម្មដ៏គ្រោះថ្នាក់ ដើម្បីនាំសារ របស់ចក្រភពអង់គ្លេសទៅឱ្យទ័ពបារាំងដោយសារតែគាត់ជំនាញខាងដើរព្រៃ។ ក្នុងរយៈពេលប្រាំឆ្នាំគឺក្នុងវ័យ២១ ដល់២៦ឆ្នាំ ចច វ៉ាស៊ីនតោន បានចូលរួមប្រឡូកក្នុងសង្រ្គៀម ដោយបំពេញឱ្យមានឈ្មោះល្បីល្បាញយ៉ាងខ្លាំង។ គួរបញ្ជាក់ដែរថា កាលនោះច្បាប់អង់គ្លេសមិនអនុញ្ញាត ឱ្យទាហានក្រោមអាណានិគម មានឋានន្តរសក្តិលើស អនុសេនីយឯកឡើយ។
8e2e000d12332a8848466456e2827fbfe316ab43.jpg
ក្រោយមកគាត់ឈប់កាន់អាវុធ ហើយមកកាន់កាំបិតចបធ្វើចម្ការនៅម៉ោនវើណុន (Mount Vernon) ហើយបានរៀបការជាស្រ្តីមេម៉ាយកូនពីរឈ្នោះ ម៉ាថា ដែនឌ្រីដ គូស្ទិច (Martha Dadridege Custic) នៅទីនោះដែរ។ លោកបានចំណាយពេលវេលា១៦ឆ្នាំក្នុងជីវិតគ្រួសារ។ អំឡុងពេលនោះ ទ្វីបអាមេរិចខាងជើង កំពុងបន្តស្ថិតក្រោមនឹមអាណានិគមរបស់ចក្រភពអង់គ្លេសអស់ជាច្រើនឆ្នាំ ដែលក្រោយមក គេបានទៅរកលោក ចច វ៉ាស៊ីនតោន ដើម្បីឱ្យចូលរួមក្នុផែនការរំដោះប្រទេស រហូតដល់លោកបានក្លាយជាមេបញ្ជាការកំពូលរបស់កងទ័ពអាមេរិច។ លោកបានដឹកនាំចលនារំដោះប្រទេស ចេញពីនឹមត្រួតត្រាអាណានិគម រហូតទទួលបានឯករាជ្យពេញបរិបូរណ៍ នៅថ្ងៃទី០៤ ខែកក្តដា ឆ្នាំ១៧៧៤។
នៅឆ្នាំ១៧៨៩លោកបានរៀបចំឱ្យមានការបោះឆ្នោតលើកដំបូង ហើយខ្លួនគាត់ក៏បានជាប់ឆ្នោតជាប្រធានាធិបតីទី១ ក្នុងប្រវតិ្តសាស្រ្តរបស់សហរដ្ឋអាមេរិច និងបន្តជាប់ឆ្នោតអាណត្តិទី២ ទៀត។ នៅក្នុងឆ្នាំ១៧៩៦ លោកបានបដិសេដមិនព្រមឈរឈ្មោះក្នុងអណត្តិទី៣ ហើយចាប់ផ្តើមរៀបចំច្បាប់កំណត់អណត្តិប្រធានាធិបតីរបស់សហរដ្ឋអាមេរិច ចាប់ផ្តើមរៀបចំច្បាប់កំណត់អណត្តិប្រធានធិបតីរបស់សហរដ្ឋអាមេរិច ចាប់ពីពេលនោះមក។ ចច វ៉ានស៊ីនតោនបានទទួលមរណភាពដោយជំងឺ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៧៩៩ ក្នុងអាយុ៦៧ឆ្នាំ។

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top