• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ចំណុចខ្សោយទាំង១០របស់បុរស ដែលនារីមិនចង់បាន!

[Copy link]
206 0
Share
5afbeaa2d6803_1526459040.jpg


ចំណុចខ្សោយទាំង ១០ យ៉ាងខាងក្រោម អ្នកជាស្វាមីឫសង្សារគប្បីដឹងនិងពិនិត្យកែខៃខ្លួនឲ្យបានល្អ ព្រោះចំណុចខ្សោយនេះជាកត្តាដែលអាចឲ្យភរិយារបស់ខ្លួនមើលងាយ ឬធុញទ្រាន់មកលើខ្លួនបាន៖

១. ជាមនុស្សក្រ មិនមានទ្រព្យសម្បត្តិអ្វីសោះ។ ក្រនេះអាចរួមដល់ការក្រគំនិតក្របញ្ញាឬដូចសម្ដេចសង្ឃរាជលោកតែងជាកាព្យថា" ក្រកិច្ច ក្រកល់ ក្រដឹង ក្រយល់ ក្រវៃឆ្នៃទាស់ "។

២. ជាមនុស្សដែលមានជំងឺជាប់ជានិច្ចជំងឺរ៉ាំរ៉ៃមួយថ្ងៃកាត់មួយថ្ងៃកោររកថ្ងៃជានោះតិចបន្តិចឈឺៗ។

៣. ជាមនុស្សចាស់គ្រាំគ្រាទុព្វលភាពរាងកាយមិនមាំមួនចាស់ជរាចូលតម្រាតាជូជកនិងនាងអមិត្តធីតាធ្វើអ្វីមិនកើត ត្រូវពឹងភរិយាខ្លួន។

8af26a4b8c0eb7bb92ee3a901b5929e3347bd78c.jpg



៤. ជាមនុស្សស្រវឹងអ៊ួទីនួ ដើរដេកតាមផ្លូវក្របី ឬតាមផ្លូវជាដើម ពេលស្រវឹង ក៏ថ្វើអាការៈថោកទាប អាក្រាតខ្លួន ឬពុំនោះសោត ក៏វាយប្រពន្ធកូន។

៥. ជាមនុស្សល្ងង់ ទក់មក់ ទ្រើកៗ មិនសូវគ្រប់១០។

៦. ជាមនុស្សធ្វេសប្រហែស ខ្ជីខ្ជា គ្មានសតិ មានសេចក្ដីប្រមាទច្រើន។

8e2e000d12332a8848466456e2827fbfe316ab43.jpg



៧. ធ្វើអ្វី ធ្វើមិនជាក់លាក់ ចាប់នេះ ចាប់នោះមិនឆ្ពោះត្រង់ណា ធ្វើនោះបន្តិច ធ្វើនោះបន្តិច ចាប់ការឲ្យពីសពាស មិនច្បាស់អ្វីសោះ។

៨. ខ្ជិលច្រអូស មិនធ្វើការងារ ដេកចាំតែស៊ី ចាំតែអង្គុយបង្ហាញ ពឹងតែកម្លាំងប្រពន្ធ រកស៊ីដូចសត្វប្រឡាំងកាស។

៩. មិនប្រឹងប្រែងរកទ្រព្យសម្បត្តិយកមកទុកដាក់។

១០. បំផ្លាញទ្រព្យសម្បត្តិឲ្យវិនាសទៅដោយអបាយមុខ ឬដោយប្រការណាមួយ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top