• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

អ្វីទៅជាជំងឺឆ្កួតជ្រូក?

[Copy link]
88 0
Share
ឆ្កួតជ្រូកជាជំងឺប្រព័ន្ធប្រសាទដ៏រ៉ាំរ៉ៃមួយទាក់ទងនឹងខួរក្បាល ដែលបង្កឱ្យមានការរំខានដល់ដំណើរការធម្មតារបស់កោសិកាខួរក្បាលម្ដងហើយម្ដងទៀត និងមិនអាចប៉ានស្មានបាន ។ ការរំខានដល់កោសិកាខួរក្បាលអាចប៉ះពាល់ដល់សតិស្មារតីចលនារាងកាយ ឧទាហរណ៍ ដូចប្រកាច់ កន្ត្រាក់ ដួល បែកពពុះមាត់ជាដើម។ ការផ្លាស់ប្តូរនៃចលនារាងកាយនេះត្រូវបានគេហៅថា ជំងឺឆ្កួតជ្រូក ។

1jpg.jpg


មនុស្សម្នាក់ដែលមានសញ្ញាប្រកាច់ ឬស្កន្ទអាចបែងចែកជាបួនប្រភេទដូចជា ៖

-ការប្រកាច់ ឬកន្ត្រាក់សាច់ដុំទាំងអស់នៃដងខ្លួន បែកពពុះមាត់ ភ្នែកស្លឺឡើងលើ ខាំគែមអណ្ដាត ហើយសន្លប់បាត់ស្មារតីមួយសន្ទុះ ក្រោយមកក៏ដឹងខ្លួនឡើងវិញ និងភ្លេចរឿងដែលកើតមានឡើង លក្ខណៈប្រភេទនេះ យើងតែងប្រទះឃើញញឹកញាប់ ។

-អ្នកជំងឺបាត់ស្មារតីមួយភ្លែត ភ្នែកសម្លឹងទៅលើរបស់អ្វីមួយជាប់ រាល់ការទំនាក់ទំនងជាមួយអ្នកនៅជុំវិញខ្លួនត្រូវកាត់ផ្ដាច់ដូចមនុស្សភ្លឹក ។

-អ្នកជំងឺមានអាការៈដូចជា កន្ត្រាក់ផ្នែកណាមួយនៃសាច់ដុំ ស្រវាំងភ្នែក ហ៊ឹងត្រចៀក ធុំក្លិនចម្លែក រកពាក្យនិយាយមិនឃើញ ឬពិបាក តែពុំមានបាត់បង់ស្មារតីទេ ហើយអាការៈនេះកើតមានដដែលៗ ញឹកញាប់ តែរយៈពេលខ្លីប៉ុណ្ណោះ ។

-អ្នកជំងឺមានចលនា ឬអាកប្បកិរិយាចម្លែកនៅលើផ្នែកណាមួយនៃដងខ្លួន ហើយស្មារតីគាត់អាចបាត់បង់ ។ ពេលខ្លះអ្នកជំងឺគាត់មានអារម្មណ៍ថា ដូចជាស្ថិតក្នុងភាពយល់សប្តិ គាត់មានអារម្មណ៍ថា ធ្លាប់បានជួបឬឃើញព្រឹត្តិការណ៍នឹងរួចមកហើយ តែតាមពិតគាត់មិនធ្លាប់ឃើញឬជួបទាល់តែសោះ ។


02cd134197774a53bd48ceb72be05459.jpg


កត្តាដែលបណ្តាលអោយកើតជំងឺនេះមានដូចជា ៖

– គ្រោះថ្នាក់ខួរក្បាល ដូចជាគ្រោះថ្នាក់ចរាចរណ៍ដោយឡានបុកគ្នា ឬគ្រោះថ្នាក់ពេលជិះកង់ ម៉ូតូ

– ការឆ្លងមរោគ ឬជំងឺដែលបានប៉ះពាល់ ដែលនាំអោយវិវត្តទៅជាខួរក្បាលរបស់ទារក អំឡុងពេលមានផ្ទៃពោះ

– កង្វះអុកស៊ីសែនទៅលើខួរក្បាលកុមារអំឡុងពេលកើត

– ជំងឺរលាកស្រោមខួរក្បាល ជំងឺរលាកខួរក្បាល ឬប្រភេទនានានៃការឆ្លងមេរោគ ដែលប៉ះពាល់លើខួរក្បាល

– ដុំសាច់ក្នុងខួរក្បាល ឬជំងឺដាច់សរសៃឈាមខួរក្បាល

– ការពុលដូចជា ការពុលស្រាជាដើម។

ជំងឺនេះបង្កឡើងដោយមូលហេតុច្រើនបែប ជំងឺនេះមិនមែនជាជំងឺឆ្លង តែមនុស្សមួយចំនួនតូចប៉ុណ្ណោះ ដែលអាចមានជំងឺឆ្កួតជ្រូកជាលក្ខណៈតំណពូជ ។ ភាគច្រើនជំងឺនេះបង្កឡើងដោយសារតែប៉ះពាល់ខួរក្បាល ដូចជាការរលាកសាច់ខួរក្បាល រលាកស្រោមខួរ ឬរងការប៉ះទង្គិចខួរក្បាលខ្លាំង ស្ទះឬដាច់សរសៃឈាមក្នុងខួរក្បាល ដុំសាច់ដុះក្នុងខួរក្បាល និងការលូតលាស់ខួរក្បាលមិនប្រក្រតីជាដើម ៕

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top