• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

៥ចំនុចនេះនឹងធ្វើអោយអ្នក បរាជ័យ នៅក្នុងការងារ

[Copy link]
136 0
Share
ជាការពិតណាស់ មនុស្សគ្រប់រូបតែងតែចង់ភាពជោគជ័យរៀងៗខ្លួន។ ក្នុងនាមជាបុគ្គលិកមួយរូប យើងគួរណាធ្វើឲ្យខ្លួនឯងជៀងផុត ពីភាពបរាជ័យ ដោយសារតែវាអាចជះឥទ្ធិពល ទាំងនៅពេលបច្ចុប្បន្ន និងថ្ងៃអនាគតបាន។ ខាងក្រោមនេះ យើងនឹងលើកយកចំណុច ចំនួន ៥ ដែលអាចធ្វើឲ្យលោកអ្នក បរាជ័យក្នុងការងារបាន៖

0_2744.jpg

១. កុំឆាប់ជឿគេពេក
នៅក្នុងសង្គមការងារ យើងមិនត្រូវឆាប់ជឿនរណាម្នាក់ លឿនពេកដោយគ្មានការត្រិះរិះ និងពិចារណា ច្បាស់លាស់នោះទេ ដោយសារតែបញ្ហាទាំងនេះ បានធ្វើឲ្យមនុស្សជាច្រើន បាត់បង់ការងារ។

1.jpg

២. មនុស្សគ្មានការផ្លាស់ប្តូរ
មនុស្សប្រភេទនេះគឺ ចូលចិត្ដតែធ្វើអ្វីដដែលៗ និងតែងតែធ្វើការរិះគន់យ៉ាងខ្លាំងក្លា នៅពេលដែលមានអ្វីដែលរំខានជីវិតពួកគេ។ ឧទាហរណ៍ដូចជា មិនចេះផ្លាស់ប្ដូទៅតាមកាលៈទេសៈ និងមិនមានគំនិតច្នៃប្រឌិត។
៣. មនុស្សភ័យខ្លាច
មនុស្សជំពូកនេះ ធ្វើអ្វីក៏ដោយ តែងតែ មានការភ័យខ្លាចជាប់ជានិច្ច ប្រៀបបាននឹងមនុស្សដែលមិនមានភាព ក្លាហាន ក្នុងការសំរេចចិត្ត ដូចជាមិនហ៊ានប្រឈម ទៅនឹងបញ្ហា ដែលបានកើតឡើង នៅចំពោះមុខ ឬក្នុងការដោះស្រាយបញ្ហាជាមួយនឹង ថៅកែ។
៤. មនុស្សឯកោ
កុំធ្វើជាមនុស្សឯកោ ដែលតែងតែនៅតែម្នាក់ឯងឲ្យសោះ ត្រូវតែមានការចូលរួម សកម្មភាពជាមួយមិត្តរួមការងារ មិនថាតែនៅក្នុងក្រុមហ៊ុន ឬនៅខាងក្រៅនោះទេ។

៥. ចូលចិត្តនិយាយដើមគេ៖ នេះជាទង្វើរមួយដែលសូម្បីតែនៅក្នុង សង្គមក៏មិនអាចទទួលយកបានដែរ ដោយសារតែនេះជារឿងអសីលធម៌ និងគ្មានមាយាទ អ្វីដែលសំខាន់ វាមិនបានផ្ដល់ផលចំណេញ ដល់លោកអ្នកនោះទេ។
ចំនុចខាងលើទាំងអស់នេះ ពិតជានឹងនាំមកនូវបរាជ័យបានសម្រាប់បុគ្គលិកទាំងឡាយ ដែលធ្វើការនៅតាមបណ្ដាក្រុមហ៊ុន ឬអង្គភាពនានា។

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top