• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

អាថ៌កំបាំង ៩ចំនុច ដែលអ្នកមិនបានដឹងពីក្រូចឆ្មា

[Copy link]
157 0
Share
ធម្មតាកូ្រចឆ្មាគឺមានរសជាតិជូរខ្លាំង ដែលជាធម្មតាត្រូវបានគេយកវាទៅផ្សំជាមួយការធ្វើម្ហូបអាហារ និង ផ្សំគ្រឿងផ្សេងៗដើម្បីអោយអាហារកាន់តែមានរសជាតិឆ្ងាញ់ និង បន្ថែមរសជាតិជូរទៅក្នុងម្ហូប ។ ក្រូចឆ្មាយើងអាចរកបានដោយងាយនៅតាមផ្សារនានាដែលគេលក់ត្រៀបត្រា អ្នកទាំងអស់គ្នាសុទ្ធតែធ្លាប់បានស្គាល់ និង ទទួលទានវារាប់ភ្លេចមកហើយ តែក្រៅតែពីរសជាតិដ៏ជូររបស់វា យើងក៏មិនបានចាប់អាម្មណ៍ផងដែរថា វាមានអត្ថប្រយោជន៍សំខាន់បែបណាទៅដល់សុខភាពរបស់យើងគ្រប់គ្នា ។ ដូច្នេះហើយសុខភាពបានស្វះស្វែងរកព័ត៌មានទាក់ទងនឹងក្រូចឆ្មានិងអត្ថប្រយោជន៍របស់វាមកជូនប្រិយមិត្តអ្នកអាន អោយបានជ្រាបជាចំណេះដឹងក្នុងពេលនេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍ទាំង៩ចំនុចរបស់ក្រូចឆ្មា៖


0_2744.jpg


១.ថែរក្សាស្បែក

ទឹក និង ប្រេងធម្មជាតិក្រូចឆ្មាមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ស្បែក វាអាចការពារពីការឆ្លងមេរោគនិងកាត់បន្ថយ ក្លិនខ្លួន ដោយសារតែវាមានផ្ទុកវីតាមីន C ជាច្រើន ។

នៅពេលដែលអ្នកលាបទឹករបស់វានៅលើស្បែកវានឹងជួយជម្រុះកោសិកាស្លាប់ចេញពីស្បែករបស់អ្នក ហើយវាក៏អាចព្យាបាលស្បែកក្បាលមានអង្គែ កន្ទួល និង ស្នាមជាំផងដែរ ។

២.ជួយរំលាយអាហារ

ក្រូចឆ្មា ក៏អាចជួយក្នុងការរំលាយអាហារ និង ជំរុញប្រព័ន្ធរំលាយអាហារផងដែរ ដោយសារតែវាផ្ទុកទៅដោយជាតិសារធាតុអាស៊ីត ។ នេះជាមូលហេតុនៅពីក្រោយ នៃការទទួលទាន

អាហារថ្ងៃត្រង់ និង ពេលល្ងាច ដោយមានក្រូចឆ្មាជាមួយ តាមប្រពៃណីនៅ ប្រទេសឥណ្ឌា និង ប្រទេសជិតខាងនានានៅក្នុងតំបន់នោះ។

៣.ទល់លាមក

ក្រូចឆ្មាក៏មានប្រយោជន៍ផងដែរក្នុងការបន្ធូរបន្ថយការទល់លាមក ក៏ព្រោះតែវាមានសារធាតុអាស៊ីតខ្ពស់ ។ មួយវិញទៀតអ្នកអាចលាយទឹកកំបោរជាមួយ អំបិល

ផងដែរដែលវាដើរតួនាទីជាថ្នាំបញ្ចុះយ៉ាងសំខាន់ពីការទល់លាមក។


1.jpg


៤.ជំងឺទឹកនោមផ្អែម

បើយោងទៅតាម សមាគមជំងឺទឹកនោមផ្អែមនៅអាមេរិច ក្រូចឆ្មា ត្រូវបានអះអាងថាអាចជួយទប់ស្កាត់អ្នកពី ជំងឺទឹកនោមផ្អែមបាន ។ ក្រូចឆ្មាជារបបអាហារដែលល្អបំផុត

ក្នុងការគ្រប់គ្រង ស្រូបយកជាតិស្ករ និង ការកាត់បន្ថយនៃការកើនឡើងនូវជាតិស្ករក្នុងឈាម ដែលជាហានិភ័យយ៉ាងធ្ងន់ធ្ងរទៅអ្នកជំងឺទឹកនោមផ្អែមបាន ។ ដូចគ្នានេះផងដែរ

ក្រូចឆ្មា និង ផ្លែក្រូចផ្សេងទៀតគឺមានសារជាតិស្ករទាប ដែលមានន័យថាពួកគេនឹងមិនបង្កឱ្យមានការកើនឡើងនូវកម្រិតជាតិស្ករនោះទេ ។

៥.ជំងឺបេះដូង

ជាតិសរសៃរលាយក្នុងក្រូចឆ្មាក៏ជួយរក្សាកម្រិតជាតិស្ករក្នុងឈាមផងដែរ ព្រមទាំងបន្ថយសម្ពាធឈាម និង លុបបំបាត់វត្តមាននៃកូឡេស្តេរ៉ុលអាក្រក់ ។ លើសពីនេះទៀត

ជាតិសរសៃរលាយអាចបង្ការ ប្រឆាំងនឹង ជំងឺបេះដូង និង ដាច់សរសៃឈាមខួរក្បាល ទៀតផង ។


1ba8eba94fd1caec7c6f5f97011ca222.jpg


៦.ក្រពះដំបៅ

នៅក្នុងជាតិវីតាមីន C និង សារជាតិកំបោរមានសមាសធាតុពិសេសដែលអាចប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងជំងឺមហារីក ជាថ្នាំសំលាប់មេរោគ និង បន្សាបជាតិពុល

ហើយវារជំរុញដំណើរការព្យាបាលក្រពះ និង ដំបៅមាត់ បានយ៉ាងល្អ។

៧.ជំងឺផ្លូវដង្ហើម

សារជាតិប្រេង flavonoids ដែលមាននៅក្នុងក្រូចឆ្មា ត្រូវបានប្រើយ៉ាងទូលំទូលាយ វាជាថ្នាំប្រឆាំងនឹងការកកស្ទះ និង ជំនួយផ្លូវដង្ហើម ផងដែរ ។

៨.ជំងឺរលាកសន្លាក់

មូលហតុដែលនាំអោយកើត ជំងឺរលាកសន្លាក់ គឺដោយសារការលើសជាតិអាស៊ីតអ៊ុយរិចនៅក្នុងរាងកាយ ហើយ ផ្លែក្រូចជាទូទៅលក្ខណៈសម្បត្តិរបស់វាគឺប្រឆាំង នឹង ការរលាក ។

៩.ថែរក្សាភ្នែក

សារជាតិវីតាមីន C អាចការពារភ្នែករបស់យើងពីឱនភាពនៃការមើលឃើញនៅពេលយើងមានវ័យកាន់តែចាស់ទៅ ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top