• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ទង្វើមួយចំនួនដែលអាចបញ្ជាក់ថាមនុស្ស​ប្រុស​ម្នាក់នោះច្បាស់លាស់នឹងអ្នក

[Copy link]
234 0
Share
រឿងអីក៏ដោយក៏យើងមិនអាចស្មានត្រូវគ្រប់យ៉ាងដែរ ព្រោះអ្វីដែលមិនអាចមើលធ្លុះគឺចិត្តមនុស្សហ្នឹងហើយ។ អ្នកខ្លះស្រឡាញ់គ្នាចាក់ទឹកមិនលិចផង ចុងក្រោយបែកគ្នាយ៉ាងងាយ ដូច្នេះគ្មានអីកំណត់ថាអីដែលមិនអាចកើតឡើង ឬកើតឡើងបានទេ។ ទោះបីគ្មានអីឲ្យប្រាកដចិត្តបាន ១០០ភាគរយមែន តែអ្នកអាចសង្កេតលើទង្វើមនុស្សប្រុសម្នាក់ដែលគេស្រឡាញ់ និងច្បាស់លាស់ជាមួយអ្នកដោយមិនទុកអ្នកជារឿងលេងសើច៖

58c5e4d41921c37b68ac275763c7e7678cac4e73.jpg


១. ឆ្លៀតពេលសម្រាប់អ្នកជានិច្ច

រឿងរវល់គឺអ្នកណាក៏រវល់ដែរ ព្រោះមិនមែនដើរទាត់ខ្យលទេ តែបើគាត់រវល់ខ្លាំងហើយនៅតែសុខចិត្តឆ្លៀតមករកអ្នក កំដរអ្នកទៅនេះទៅនោះ គឺមានន័យថាអ្នកសំខាន់ខ្លាំង។ អ្នកអាចមើលបានតាមរយៈការប្រឹងប្រែងមកជួបអ្នក ហើយបែងចែកពេលខ្លះដើម្បីក្ដីសុខអ្នក។

២. ប្រឹងប្រែងលើការងារកាន់តែខ្លាំង

គេប្រឹងធ្វើការ ឬរករបរបន្ថែមទៀតដើម្បីឲ្យអ្នកមើលមកគាត់រឹងមាំ មិនមែនចេះតែនិយាយថាស្រឡាញ់ៗនោះទេ។ គេចាប់ផ្ដើមសន្សំលុយជាងមុន មិនសូវហ៊ានចំណាយផ្ដេសផ្ដាសដូចមុនឡើយ តែគេនៅតែហ៊ានទិញនេះទិញនោះដើម្បីអ្នក។

៣. លែងចេះរញ៉េរញ៉ៃជាមួយស្រីផ្សេង

មនុស្សប្រុសដែលគេច្បាស់ជាស្រឡាញ់អ្នកមែននោះ គេដាច់ខាតមិនទៅរញ៉េរញ៉ៃជាមួយស្រីផ្សេងទេ។ គេមានតែអ្នកម្នាក់ ហើយមិនខ្លាចក្នុងការប្រាប់មនុស្សស្រីដទៃថាគេមានអ្នក។ គេនឹងមិនឲ្យអ្នកឈឺក្បាលដោយសាររឿងនេះឡើយ។

៤. បើកបង្ហាញពីទំនាក់ទំនងជាផ្លូវការ

ដោយសារតែគេប្រាកដប្រជាជាមួយអ្នកហ្នឹងហើយ ទើបគេមិនខ្លាចក្នុងការឲ្យគ្រួសារគេស្គាល់អ្នក ឬទៅស្គាល់គ្រួសារអ្នកវិញនោះទេ។ លើសពីនេះគេនឹងព្យាយាមចូលឲ្យចុះ និងស្និទ្ធស្នាលជាមួយគ្រួសារអ្នក ឲ្យអ្នកមានអារម្មណ៍ថាជាគ្រួសារតែមួយ។


62ae33980b0a4796ab4080a65595eba4.jpg


៥. កែប្រែអ្នកនៅពេលឃើញអ្នកធ្វើខុស

គេមិនខ្លាចក្នុងការស្ដីឲ្យអ្នក ឬថាឲ្យអ្នកនោះទេបើគេឃើញអ្នកធ្វើខុស ឬធ្វើអ្វីមិនល្អនោះ។ គេហ៊ាននិយាយព្រោះគេចង់ឲ្យអ្នកល្អ គេបារម្ភពីអ្នក ហើយគេចាត់ទុកអ្នកដូចគ្រួសារគេអីចឹង ទើបគេមិនបណ្ដោយតាមចិត្តអ្នក។

៦. រៀបចំគម្រោងអនាគតជាមួយគ្នា

គេអាចនឹងនិយាយយូរៗម្ដង ឬអាចមិនសូវជានិយាយបូរបាច់អីច្រើនទេ តែគេបង្ហាញទង្វើឲ្យអ្នកឃើញច្រើនជាង។ គេអាចត្រៀមលក្ខណៈសន្សំលុយ គិតគូរពីផ្ទះ ឬមិនសូវជាដើរសប្បាយហ៊ឺហាដូចពីមុនឡើយ។ លើសពីនេះគេតែងបង្ហាញឲ្យអ្នកដឹងថាគេប្រឹងប្រែងដើម្បីអ្នក និងដើម្បីអនាគតជាមួយគ្នា។


728px-Recognize-That-You-Have-a-Crush-on-Someone-Step-1-Version-2.png


ពេលទាក់ទងគ្នាមួយរយៈអ្នកអាចនឹងមើលឃើញពីគ្នាហើយ ដូច្នេះគេច្បាស់កម្រិតណានោះអ្នកអាចដឹងបានដោយខ្លួនឯង៕

អត្ថបទ៖ ផេង ផលធិតា

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top