• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

ជំងឺថប់បារម្ភនិងដំណោះស្រាយ

[Copy link]
25 0
Share
58c5e4d41921c37b68ac275763c7e7678cac4e73.jpg


ការថប់បារម្ភក្នុងចិត្តគឺជាពាក្យដែលអ្នកមានជំនាញវិជ្ជាជីវៈផ្នែកសុខភាពប្រើនៅពេលដែលបុគ្គលណាម្នាក់មានការភ័យខ្លាចឬក៏ព្រួយចំបែងក្នុងចិត្ត ហើយការព្រួយចំបែងចិត្តដែលអូសបន្លាយពេលមួយរយៈកាល។ សម្រាប់បុគ្គលខ្លះមានការភ័យខ្លាចនិងព្រួយបារម្ភច្រើនជាពិសេស។

រឿងនេះមិនមែនជារឿងលេងសើចនោះទេ វាអាចកើតជាបញ្ហាធំនៅថ្ងៃខាងមុខដល់បុគ្គលនោះ។


62ae33980b0a4796ab4080a65595eba4.jpg


ដំណោះស្រាយគឺលោកអ្នកត្រូវសម្រួលអារម្មណ៍មួយៗ ហើយស្វែងរកបុគ្គលណាម្នាក់ដែលទុកចិត្តរួចនិយាយពីបញ្ហាអ្នកឲ្យគេបានដឹងព្រោះគេអាចនឹងមានដំណោះស្រាយសម្រាប់អ្នកឬជួយឲ្យអ្នកបានធូរស្បើយចិត្តនៅពេលដែលមានមនុស្សម្នាក់ស្ដាប់ទុក្ខព្រួយនិងរាល់ការបារម្ភរបស់អ្នក ប្រសិនបើលោកអ្នកពិបាកចិត្តនឹងរកមនុស្សនិយាយគ្នា លោកអ្នកអាចទៅជួបជាមួយគ្រូពេទ្យជំនាញរួចពិភាក្សាជាមួយគាត់នោះគាត់នឹងអាចជួយដោះស្រាយរាល់បញ្ហាអោយអ្នកបានជាសះស្បើយ។

លើសពីនេះទៅទៀតគឺលោកអ្នកត្រូវព្យាយាមសម្រួលចិត្ត កុំធ្វើការងារច្រើនលើសពីកម្លាំងពេក ក្នុងដាក់ទម្ងល់ការងារពេក គួរតែរកពេលមួយមិនប៉ុន្មាននាទីដើម្បីអង្គុយនៅកន្លែងដែលស្ងប់និងត្រជាក់ចិត្ត កន្លែងណាដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាស្រួលក្នុងចិត្ត ឬធ្វើអ្វីលំហែចិត្ត។


96a806e2b94a455580fd14cf543ae908.jpg

(ប្រភពអត្ថបទ៖ healthtranslations)

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top