• HooTa
  • Editor

1Follower

  • HooTa
Facebook Twitter Google+ Share

អ្នកមានបញ្ហាក្រពះដឹងអត់ថាផ្លែក្រកោភ្នំអាចជួយផ្សះបានដោយវិធីនេះ

[Copy link]
30 0
Share
8e2e000d12332a8848466456e2827fbfe316ab43.jpg


ច្បាស់ណាស់ជារៀងរាល់ថ្ងៃខ្ញុំតែងតែឮមិត្តភក្តិឬអ្នកដែលធ្លាប់ជួបគ្នានិយាយរឿងឈឺក្រពះអាហារ។ ដោយសារតែសម័យបច្ចុប្បន្នម្នាក់ៗមានភារកិច្ចជាប់រវល់រៀងៗខ្លួនទើបពេលខ្លះធ្វើអោយមានរបបអាហារមិនទៀងពេលដែលជាហេតុនាំអោយកើតជំងឺឈឺក្រពះ និងពេលខ្លះធ្លាក់ខ្លួនរហូតកើតជំងឺឈឺក្រពះរ៉ាំរ៉ៃថែមទៀត។ ប៉ុន្តែបញ្ហាទាំងនេះលោកអ្នកអស់បារម្ភហើយព្រោះបើយោងតាមការស្រាវជ្រាវមួយ គេបានរកឃើញថាផ្លែក្រកោអាចជួយព្យាបាលការឈឺក្រពះអោយជាសះស្បើយបាន។

ក្រកោគឺជារុក្ខជាតិរស់បានច្រើនឆ្នាំណាស់ វាមានកំពស់ចាប់ពី 2ទៅ3ម៉ែត្រពីដី។ ចំនែកផ្លែវាចេញជាចង្កោមកួរចេញជាបន្តបន្ទាប់គ្នា ដុះចេញពីចុងនៃដើម ហើយទងផ្កាមានរោមគ្រាតៗ។ វាមានផ្លែរាងមូលពេលទុំនិងមានពណ៌ក្រហម បើនិយាយពីរសវិញគឺវាមានរសជាតិហើរ(មិនក្ដៅពេកមិនត្រជាក់ពេក)។ វាជាថ្នាំពិសេសក្នុងការព្យាបាលជំងឺក្រពះខ្សោយរំលាយអាហារ ភើ ក្អួត រាគ គ្រុនញាក់។


58c5e4d41921c37b68ac275763c7e7678cac4e73.jpg




62ae33980b0a4796ab4080a65595eba4.jpg

កំណត់ចំណាំ៖

-ផ្លែ៖ ឈឺពោះ ទល់លាមក ធ្វើអោយដើរខ្យល់ រាកមួល។

-ផ្កា៖ ចាញ់ថ្ងៃ។

-ស្លឹក៖ បញ្ចុះទឹកនោម និងរោគពាក់ព័ន្ធនិងខ្លាញ់។

-គ្រាប់៖ បណ្ដេញខ្យល់ បញ្ចេញទឹកដោះ ចង្អោរ ក្អួត បញ្ចុះខ្លាញ់ក្នុងឈាម។

កំរិតប្រើ៖ (ផ្លែ)1g-3g ស្ងោរផឹកសំរាប់មួយថ្ងៃ។



(ជំនួយអត្ថបទ៖ natkhmerherbals)

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top