ជំងឺមហារីកពោះវៀនធំជារឿងគួរអោយព្រួយបារម្ភមួយដែលគ្រប់ៗគ្នាមិនអាចមើលរំលងបាន វាពិតជាគ្រោះខ្លាំងណាស់ អាចឈានរហូតដល់ការបាត់បង់ជីវិតបាន។
តើលោកអ្នកមានដឹងដែរទេថាតើមកពីកត្តាអ្វីខ្លះដែលអាចបង្កអោយកើតជំងឺនេះបាន?
ជំងឺនេះច្រើនកើតទៅលើមនុស្សគ្រប់វ័យដែលចូលចិត្តញ៉ាំអាហារFast Food មិនសូវចូលចិត្តញ៉ាំបន្លែ ទទួលទានស្រានិងបារីច្រើន មិនសូវបាត់ប្រាណ ទល់លមកញឹកញាប់ និងលើគីឡូ។
ដើម្បីការពារសុខភាពលោកអ្នកពីជំងឺនេះលោកអ្នកគប្បីមើលថែទាំសុខភាពខ្លួនឯងដោយការញ៉ាំអាហារដែលមានប្រយោជន៍ ញ៉ាំទឹកអោយបានញឹកញាប់ បន្ទោរបង់អោយបានរាល់ថ្ងៃ ត្រូតពិនិត្យរកសារធាតុដែលបង្ហាញពីមហារីកពោះវៀនធំ កុំញ៉ាំស្រាញឹកញាប់ពេក និងហាត់ប្រាណអោយទៀតទាត់។
|