រោគសញ្ញានៃជំងឺតឹងច្រមុះនិងហៀរសម្បោរដោយអាឡាក់ស៊ី ឬជំងឺទំនាស់សុខភាពនេះ មានដូចជា ហូរទឹកភ្នែក រមាស់ភ្នែក ក្រហមភ្នែក ហៀរសម្បោរ ក្អក ចេញកន្ទាលត្រអាក ចុះសម្ពាធឈាម និងរហូតដល់មានគាំងបេះដូងផងដែរ។វ៉ាស៊ីនតោន៖ លោកវេជ្ជបណ្ឌិត តាំង តេកហុង ដែលជាវាយគ្មិនក្នុងកម្មវិធីហេឡូវីអូអេ បានពន្យល់អំពីការព្យាបាលជំងឺតឹងច្រមុះនិងហៀរសម្បោរដោយអាឡាក់ស៊ី។ កាលពីលើកមុនលោកវេជ្ជបណ្ឌិតបានលើកឡើងអំពីរោគសញ្ញានិងមូលហេតុដែលនាំឲ្យកើតជំងឺអាឡាក់ស៊ី។
លោកបានពន្យល់ថាជំងឺអាឡាក់ស៊ីជាជំងឺទំនាស់សុខភាព!
អ្នកជំងឺជួនកាលឈឺតាមរដូវ ឈឺរហូត…គឺពីដើមឆ្នាំដល់ចុងឆ្នាំ និងការតឹងច្រមុះឬហៀរសម្បោរដោយសារច្រមុះវៀច ដុះសាច់ក្នុងច្រមុះ ឬមហារីកក្នុងច្រមុះ។
រីឯរោគសញ្ញាមានដូចជា ហូរទឹកភ្នែក រមាស់ភ្នែក ក្រហមភ្នែក ហៀរសម្បោរ ក្អក ចេញកន្ទាលត្រអាក ចុះសម្ពាធឈាម និងរហូតដល់មានគាំងបេះដូងផងដែរ។ លក្ខណៈទាំងអស់នេះកើតមានសឹងតែមនុស្សគ្រប់រូប នៅពេលណាគេប៉ះលំអងផ្កា រុក្ខជាតិតូចៗ ឬ ស្មៅ ធូលី សត្វល្អិតក្នុងផ្ទះ រោមឆ្មារ ជាដើម ។ល។
|