• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ពីព្រោះខ្ញុំស្រឡាញ់អ្នកខ្លាំង សូមឲ្យដឹងផង

[Copy link]
96 0
Share
62ae33980b0a4796ab4080a65595eba4.jpg

ខ្ញុំចាំបានថាកាលពីដំបូងឡើយជាអ្នកទេដែលមកស្រឡាញ់ខ្ញុំ ជារូបអ្នកទេដែលតាមទាមខ្ញុំ រហូតដល់ខ្ញុំទន់ចិត្តជាមួយអ្នក។ ហើយក៏ជារូបអ្នកទេដែលស្បថផង សន្យាផងថានឹងស្រឡាញ់តែខ្ញុំ ថានឹងធ្វើឲ្យខ្ញុំក្លាយជាមនុស្សស្រីដែលមានសំណាងបំផុត ហើយរូបខ្ញុំនេះផ្ទាល់ក៏ល្ងង់ដែលជឿស្លុងទៅលើពាក្យពោលទាំងនោះអស់ពីចិត្តពីថ្លើម។ ភ្លេចខ្លួនត្រឹមតែមួយភ្លែតខ្ញុំក៏លង់ស្រឡាញ់អ្នកដល់ថ្នាក់ដកខ្លួនលែងរួច ដល់ថ្នាក់ចង់ក្លាយជាមនុស្សរោគចិត្តព្រោះខ្លាចអ្នកឈប់ស្រឡាញ់ហើយបោះបង់ ខ្លាចអ្នកស្រឡាញ់អ្នកផ្សេងទៀតពេលឃើញអ្នកស្និទ្ធស្នាលនឹងគេម្នាក់នោះ ខ្លាចថាមិនល្អនិងមិនស្អាតគ្រប់គ្រាន់សម្រាប់អ្នក ខ្លាចសឹងតែគ្រប់យ៉ាងរហូតដល់ថ្នាក់កើតចិត្តខឹង កើតមានច្រណែន កើតមានចិត្តប្រច័ណ្ឌអ្នកគ្រប់សារពើ ផ្ទុយទៅវិញទីបញ្ចប់អ្វីដែលខ្ញុំខ្លាចទាំងប៉ុន្មានវាក៏បានកើតឡើង ព្រោះអ្នកចាប់ផ្ដើមប្លែក អ្នកធុញទ្រាន់នឹងខ្ញុំ អ្នកចាប់ផ្ដើមមានគម្លាត។
តើអ្នកដឹងទេថាខ្ញុំនេះអន់ចិត្តនិងឈឺចាប់ប៉ុណ្ណានៅពេលដែលឃើញអ្នកមានឫកពានិងទង្វើបែបនេះដាក់ខ្ញុំ ដែលខុសពីកាលពីដំបូងឲ្យស្រឡះ។
តើខ្ញុំខុសខ្លាំងមែនទេដែលស្រឡាញ់អ្នកខ្លាំង រហូតដល់បំផ្លាញក្ដីសុខដែលធ្លាប់មានរបស់ខ្លួនឯង?

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top