• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

កាមេរ៉ាលើស្មាតហ្វូន Google នឹងដាក់មុខងារ ជំនួយការថតពេលយប់ (Night Sight) នៅលើផ្ទាំងដើមកាមេរ៉ាតែម្ដង

[Copy link]
55 0
Share
មុខងារថតពេលយប់ Night Sight ដែលធ្វើឱ្យផលិតរូបនៅពេលយប់បានកាន់តែល្អនៅលើកាមេរ៉ាស្មាតហ្វូន Google គឺជាមុខងារដ៏ល្អមួយ ប៉ុន្ដែទាស់ត្រង់ថា ដើម្បីចូលទៅកាន់មុខងារនោះ គឺត្រូចឆ្លងកាន់ច្រើនដំណាក់កាល ឬត្រូវរង់ចាំឱ្យវាដើរដោយស្វ័យប្រវត្តិនៅពេលយប់។
២.jpg

ហើយដើម្បីដោះស្រាយបញ្ហានេះចំពោះអ្នកប្រើប្រាស់របស់ខ្លួន នៅក្នុងជំនាន់ក្រោយ version 6.3 ដែលលេចធ្លាយជាមួយប្រព័ន្ធប្រតិបត្តិការ Android Q beta គេនឹងដាក់មុខងារ Night Sight នេះនៅនឹងអេក្រង់ដើមតែម្ដងដើម្បីស្រួលជ្រើសរើស។


ដូចគ្នានេះផងដែរនៅពេលប្រើកាមេរ៉ាថតរូបខាងមុខ Selfie camera ផ្ទៃសរបស់អេក្រង់ដែលដើរតួជំនួស flash នោះត្រូវបានប្តូរឈ្មោះពី "Flash" ទៅ "Illumination"។
ជាថ្មីម្តងទៀតកំណែកម្មវិធីនេះមិនទាន់ដាក់ឱ្យដំណើរការនៅឡើយនោះទេ ដោយ Google ប្រហែលនឹងដាក់ឱ្យអាប់ឌែតនៅតាម Play Store ឆាប់ៗនេះសម្រាប់ស្មាតហ្វូន Pixel។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top