• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

របៀប​ស​ង្គ្រាះ​បន្ទាន់ពេល​កុមារ​ផឹក​ថ្នាំពុល​ផ្តេសផ្តាស

[Copy link]
23 0
Share
កុមារ​មួយចំនួន​តែងតែ​ច្រឡំ​ថ្នាំ​ថា​ជា​ស្ករ​គ្រាប់ ឬ​ជា​ទឹកក្រូច ឲ្យ​តែ​ឃើញ​ពណ៌លឿងៗតែងតែ​ចង់យក​ផឹក។ តែ​ជា​ញឹកញាប់​កុមារ​បាន​ផឹកថ្នាំ​សម្លាប់​សត្វល្អិត និង​ថ្នាំ​បាញ់​ស្មៅ​ជាដើម…។

02cd134197774a53bd48ceb72be05459.jpg

ប្រសិនបើ​កុមារ​ផឹកថ្នាំ​ខុស អាចមាន​គ្រោះថ្នាក់​ខ្លាំងណាស់ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ចង្វាក់បេះដូង ប្រព័ន្ធ​ប្រសាទ ធ្វើ​ឲ្យ​កុមារ​សន្លប់ និង​នាំ​ឲ្យ​មាន​ហានិភ័យ​នៃ​ការស្លាប់ ក្នុងករណី​សង្គ្រោះ​មិនទាន់​ពេល។តាម​អ្នកជំនាញ​បានផ្តល់​ដំបូល​ន្មា​ន​ថា រឿង​ដំបូង​ដែល​អាណាព្យាបាល​ត្រូវធ្វើ​នៅពេល​កុមារ​ផឹកថ្នាំ​ផ្តេសផ្តាស់ គឺ​កុំ​ស្លន់ស្លោរ ដើម្បី​គ្រប់គ្រង​ស្ថាន​ការដែល​បានកើត​ឡើង។បន្ទាប់មក​ត្រូវធ្វើ​ឲ្យ​កុមារ​ក្អួត​មកវិញ គឺ​ឲ្យ​កុមារ​ឈរ ឬ​អង្គុយ ហើយ​យកដៃ​លូក​ចូល​មាត់ តែ​កុំ​ឲ្យ​កុមារ​ដេក​ឲ្យ​សោះ​ព្រោះ​វា​មិន​អាចធ្វើ​ឲ្យ​ពួកគេ​ក្អួត​ចេញមក​វិញ​បានឡើយ។ក្នុងពេល​ដំណាលគ្នា​នេះ អ្នក​ត្រូវ​ផ្តល់​ទឹក​ក្តៅ​ឧ​ណ្ឌ​ឲ្យ​កុមារ​ផឹក​ឲ្យ​បាន​ច្រើន ហើយ​លូកដៃ​ឲ្យ​ក្អួត​បន្ត ដើម្បី​លាង​សម្អាត​ក្រពះ និង​បន្សាប​ជាតិពុល។វិធី​សង្គ្រោះ​បឋម​នេះ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ពីព្រោះ​ការធ្វើដំណើរ​ពី​ផ្ទះ​ទៅ​មន្ទីរពេទ្យ​យ​អាច​ចំណាយពេល​យូរ ប្រសិនបើ​អ្នក​នៅ​ឆ្ងាយ ហើយ​ទំរាំ​តែ​ដល់​កុមារ​អាចមាន​គ្រោះថ្នាក់។ ដូច្នេះ​បន្ទាប់ពី​ជំនួយ​ដំបូង​នេះ អ្នក​គួរតែ​នាំ​កុមារ​ទៅ​មន្ទីរពេទ្យភ្លាមៗ ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយសង្គ្រោះ តែ​កុំ​ភ្លេច​យក​សំបក​ថ្នាំ​ដែល​កុមារ​ផឹក​យកទៅ​ជាមួយ​ផង។ម្យ៉ាងវិញទៀត ដើម្បី​ជៀសវាង​កុំ​ឲ្យ​កូន​យក​ថ្នាំផឹក​ផ្តេសផ្តាស អាណាព្យាបាល​ទាំងឡាយ​ត្រូវ​ទុក​ថ្នាំ​ឲ្យ​ខ្ពស់​ផុតពី​ដៃ​ក្មេង ហើយ​ថ្នាំ​ណា​ដែល​ហួសកំណត់​ត្រូវ​បោះចោល​ឲ្យ​ឆ្ងាយ៕

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top