• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ការយល់​ខុស៤ចំណុច​របស់​អ្នក​ម្តាយ ធ្វើ​ឲ្យ​កូន​កើត​ជំងឺ​អ៊ុត​ស្វាយ​កាន់តែ​ធ្ងន់ធ្ងរ

[Copy link]
61 0
Share
ទោះបីជា​ជំងឺ​អ៊ុត​ស្វាយ​មិនមែន​ន​ជា​ជំងឺ​ថ្មី​ក៏ដោយ ប៉ុន្តែ​មនុស្ស​គ្រប់គ្នា​មិនដឹង​ពី​វិធី​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ។ ជំងឺ​អ៊ុត​ស្វាយ គឺជា​ជំងឺ​ដែល​វិ​វត្ត​យ៉ាងខ្លាំង​នៅ​រដូវក្តៅ ហើយ​វា​អាចមាន​គ្រោះថ្នាក់​ដល់​កុមារ​ប្រសិនបើ​អាណាព្យាបាល​មួយចំនួន​អនុវត្ត​កំហុសឆ្គង​ដូចខាងក្រោម៖

02cd134197774a53bd48ceb72be05459.jpg
កំហុស​ទី១៖ ផ្តល់​អាហារ​គ្មាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ដល់​កូន
ឪពុកម្តាយ​ត្រូវ​ជៀសវាង​អាហារ​ណា​ដែល​ប​ណ្តោ​ល​កូន​ឲ្យ​រមាស់ បន្សល់ទុក​ស្លាកស្នាម​នៅលើ​ស្បែក មិនល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ… ប៉ុន្តែ​កុមារ​នៅតែ​ត្រូវការ​អាហារ​បំប៉ន​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ និង​បង្កើន​សាច់ដុំ។ ប្រសិនបើ​កុមារ​មិន​បានទទួល​អាហារូបត្ថម្ភ​គ្រប់គ្រាន់​ទេ ពួកគេ​នឹងមាន​បញ្ហា​កាន់តែខ្លាំង​ធ្ងន់ធ្ងរ។
កំហុស​ទី២៖ មិន​ឲ្យ​កូន​ងូតទឹក
មាន​ករណី​ជាច្រើន​ដែល​កុមារ​ត្រូវ​ឆ្លង​ជំងឺ​អ៊ុត​ស្វាយ ដោយសារតែ​ឪពុកម្តាយ​របស់​ពួក​ឲ្យ​តម​ច្រើនពេក ទើប​នាំ​ឲ្យ​គ្មាន​អនាម័យ។
តាម​គំនិត​ដ៏​ត្រឹមត្រូវ ឪពុកម្តាយ​គួរតែ​លាង​សម្អាត ងូតទឹក​ឲ្យ​កូន​ឲ្យ​រហ័ស និង​ផ្តល់​ទឹក​ក្តៅ​ឧ​ណ្ឌ​ឲ្យ​កូន​ផឹក​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​បណ្តេញ​ញើស រួមទាំង​ភាពកខ្វក់​ទាំងអស់​ចេញពី​រាងកាយ។
កំហុស​ទី៣៖ ដាំ​ថ្នាំ​ឲ្យ​កូន​ងូត​ដូចជា ស្លឹក​តែ ឬ​ផ្លែ​ម្រះ…
បច្ចុប្បន្ន​ពុំមាន​ការស្រាវជ្រាវ​ណាមួយ​បង្ហាញថា មាន​ថ្នាំបុរាណ​ដែល​អាច​ព្យាបាល​ជំងឺ​អ៊ុត​ស្វាយបាន​នោះទេ។ ផ្ទុយទៅវិញ​ការប្រើប្រាស់​ថ្នាំ​បែប​បុរាណ​មួយចំនួន អាច​បង្ក​ឲ្យ​មានការ​ឆ្លង​រាលដាល​កាន់តែខ្លាំង​ចំពោះ​ស្បែក ដំបៅក្លាយ​កាន់តែខ្លាំង​ជាង​មុន។
លើសពីនេះទៅទៀត ឪពុកម្តាយ​មួយចំនួន​បាន​ដាំ​ស្លឹក​តែ ឬ​ផ្លែ​ម្រេះ ឲ្យ​កូន​ងូត​ថែមទៀត ប៉ុន្តែ​ពួកគេ​មិនបាន​ដឹងថា សារធាតុ​គីមី​នៅក្នុង​របស់​ទាំងនេះ អាច​បង្ក​ឲ្យ​ជំងឺ​អ៊ុត​ស្វាយ រីក​រាលដាល​កាន់តែ​ធ្ងន់ធ្ងរ​នោះទេ។
កំហុស​ទី៤៖ កាត់បន្ថយ​កម្តៅ​នៅពេល​កើត​ជំងឺ​អ៊ុត​ស្វាយ ដោយ​ប្រើ​ទឹក​ត្រជាក់
ប្រសិនបើ​ឪពុកម្តាយ​ប្រើប្រាស់​ទឹក​ត្រជាក់​ខ្លាំងពេក​ងូត​ឲ្យ​កូន អា​ចប​ណ្តោ​ល​ឲ្យ​សរសៃឈាម​រួម​តូច ហានិភ័យ​នៃ​កម្តៅ​នៅក្នុង​រាងកាយ​កើតឡើង​កាន់តែខ្លាំង ហើយ​ទីបំផុត​កុមារ​នឹង​ប្រឈម​គ្រោះថ្នាក់។
ប្រសិនបើ​កុមា​ន​មាន​អាការ​ក្តៅខ្លួន​ខ្លាំង ឪពុកម្តាយ​ដាក់​កុមារ​នៅក្នុង​បន្ទប់​ត្រជាក់​មួយ កុំ​ប្រើ​ថ្នាំ​ប្រឆាំងនឹង​ការ​រលាក ឬ​ថ្នាំ​បំបាត់​ការឈឺចាប់ ដោយសារតែ​វា​អាច​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ។ តែ​ឪពុកម្តាយ គួរផ្តល់​ថ្នាំ​ឲ្យ​កូន​ទៅតាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​ដែល​បាន​ណែនាំ៕

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top