• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

វិធីដែលដាំខ្នុរអាចអោយផ្លែតាំងពីដីទៅ…!!

[Copy link]
60 0
Share
បច្ចេកដាំដុះដំណាំខ្នុរ
១-ការ​រើស​ពូជ​
-នៅលើ​ទីផ្សារ​គេ​និយម​ពូជ​ខ្នុរណាំង ត្រូវ​រើស​រក​ផ្លែ​ធំ​វែង ក្លែប​ធំ​វែង សាច់​ក្រាស់ ផ្អែម​មាន​ទឹកដម គ្រាប់​តូច ស្រកី​តិច ពណ៌​លឿង ។​

1ba8eba94fd1caec7c6f5f97011ca222.jpg

២-ការបណ្ដុះ​គ្រាប់​
-ត្រូវ​រៀប​ថ្នាល ១​ម​x១​ម ដូចជា​ប្រុង​សាប​គ្រាប់​ស្ពៃ កាប់​ដី​ត្រ​សោះ​អោយ​ធូរ​ល្អ ជីកំប៉ុស​២​បង្គី និង​ផេះ​អង្កាម​២​បង្គី​លាយ អោយ​សព្វ រាយ​អោយ​ស្មើ​លើ​រង ។​
៣-ការ​រើស​ទី​តាំង
-យក​ទីជិត​ផ្ទះឬ​មុខផ្ទះ តែ​កុំអោយ​ឋិត​នៅ​ពី​ត្បូង និង​និរតី ព្រោះ​វា​ជា​ឈើ​ធំ​បាំង​ខ្យល់​នាំអោយ​ហប់​ដល់​យើង​ដែល​នៅក្នុង​ផ្ទះ ។​
៤-ការរៀប​រណ្ដៅ​
-បើជា​ដី​ទួល​ត្រូវ​ជីករណ្ដៅ​ខ្នាត១​មx១​មx០.៨ ម។បើជា​ដី​ទំនាប​ត្រូវ​លើក​ជា​រង្វង់​ដែល​នៅ​ចំហ​កណ្ដាល​ស្មើ​កង់រទេះ។ឯ​គែម​ភ្លឺ​ខាង​យក​កំពស់​១​ម៉ែត្រខ្ពស់ជាង​ទឹក​ដែល​ធ្លាប់តែ​លិច។នេះ​ជា​រណ្ដៅ​ខ្ពស់ ឬថា​ដាំ​នៅលើ​ដី​លើក។យើង​រៀប​អោយ​ចំហ ក្នុង​ដូច្នេះដើម្បី​ទុក​ផ្សំ​ជី​ដាក់​បណ្ដើរៗ។
-រណ្ដៅ​មួយបែប​ទៀត អនុវត្ត​របៀប​គ្នាតែ​ពេលដែល​ញាត់​សំរាម ចំបើង ជ​ញ្ច្រាំ​ង​ពេញ​ណែន ហើយ​ត្រូវ​ស្រោចជីផ្អាប់ទុក១០​ថ្ងៃ រួច​លប់​ដី​ទុកអោយ​ពុក​សំរាម​ទើប​ដាំ។រណ្ដៅ​របៀបនេះ​ល្អ​ជាង ងាយស្រួល​ជាង។​
៥-ការដាំ​៖-​ពេលដែល​កូន​ក្នុង​ថ្នាល​មាន​កំពស់​ពាក់កណ្ដាល​ភ្លៅ ។​
-យក​ជីទឹកធម្មជាតិប្ញជីអាចម៍​ជន្លេន​ជាមួយ​ទឹក​កូរ​អោយ​រលាយ​ផុ​កៗ​ចំនួន​កន្លះ​ថាំង។​
-កាត់​ឫសកែវ​ចោល​អោយ​សល់​តែ​៣​ធ្នាប់ ទើប​ខ្នុរ​មិន​លេង​កំពស់ និង​មិន​លេង​ដើម ដែលជា​កត្តា​អោយមាន​ផ្លែ​ច្រើន ។
-ត្រូវ​រើសយក​កូន​ដែលមាន​ឫស​ល្អ​បំផុត​ដាំ ហេតុនេះហើយ​បានជា​យើង​ត្រូវដាក់​គ្រាប់​ច្រើន​សំរាប់​រើស ។​
-ត្រូវ​ដាំ​នៅ​ទីមួយ​ចំងាយ​ពីគ្នា​៧​ម៉ែត្រ ទើប​ងាយ​លើកដី ហើយ​ក្រោម​ខ្នុរ​ត្រូវដាក់​ម្នាស់​ខ្លះ ។​
៦-ការថែទាំ​៖-ដំណាំ​ទាំងអស់​គួរ​ដាំ​នៅក្នុង​ខែ​៤ ឬ​ខែ​៥​ទើប​មិនសូវ​ពិបាក​ថែ ព្រោះ​ឆ្លងកាត់​១​រដូវភ្លៀង ដំណាំ​អាចមាន ឫស​ច្រើន​ហើយ​ជ្រៅ ដែល​អាច​រស់​ដោយ​ខ្លួនឯង​នៅ​រដូវប្រាំង​ឆ្នាំក្រោយ។ហើយក៏ត្រូវស្រោចទឹករាល់សប្តាហ៍នៅរដូវអត់មានភ្លៀងធ្លាក់។
-បើ​លូតលាស់​ល្អ​ហើយ ត្រូវ​កុំ​ស្រោច​ទឹក​ពីលើ តែ​ត្រូវធ្វើ​អោយមាន​ទឹក​ល្មម​នៅ​ពាសពេញ​ក្នុង​ដី​ដោយ​អនុវត្ត​វិធី​ប្រើប្រាស់​ទឹកក្រោម​ដី។​
៧-ការតាក់តែង​មែក​៖-ក្នុងរយៈពេល​៣​ខែ ធ្វើការ​កាត់​តែង​មែក​ម្ដង ដើម្បីអោយ​ខ្នុរ​ចេញ​មែក​ឆាប់។​
-ការ​កាត់​តែង​មែក គឺ​កាត់​មែក​មិនបានការ​ចោល​ខ្លះ​បណ្ដើរៗបើ​ចាំ១​ឆ្នាំ​កាត់​ម្ដង
-ខ្នុរ​ផ្លែ​តាម​គល់ តាម​ដើម ជួន​គល់​ឫស​ក្នុង​ដី​ផង។
-មែក​ដែល​ត្រូវ​កាត់​មាន​ច្រើនបែប គឺ​ពួក​បំពង់​ត្រូវ​កាត់ចោល​ភ្លាម​កុំ​ទុកអោយ​ធំទាន់ ព្រោះ​ពួកនេះ​ស្រូប​ជាតិ​ពី​ដើម​ខ្លាំង​បំផុត ដែល​ធ្វើអោយ​ផ្នែក​ដទៃ​នៃ​ដើម​ខ្វះ​អាហារ។កាត់​មែក​សរសៃ​តូចៗ​ជាប់ៗ​គ្នា មែក​គង​គ្នា មែក​ងាប់​ចុង។កាលណា​កាត់ត្រូវយកកំបោរ​លាប។
ក-របៀប​កសាង​ទំរង់​ដើម​១​បែប​ទៀត៖-បើ​ព្យាយាម​កាត់​មែក​លើ​ត្រង់​ពី​ដើម ឲ្យ​នៅ​កំពស់​ត្រឹម​ក្បាល ទាញ​មែក​ខាង​ដែល​នៅ​ខ្ពស់បំផុត​ឲ្យ​ផ្ដេក ហើយ​បណ្ដើរៗ​កាត់ សំអាត​គល់​មែក​ធំៗ ប្រហែល​ជិត​មួយ​ព្យាម កុំ​ឲ្យ​មានកូន​មែក​ថ្នាក់​ទី​២​ទៀត នោះ​ដើម​ខ្នុរ​នេះ នឹងមាន​ដើម​ធំ​តែត្រឹម​ក្បាល មែក​ធំ ច្រើន យ៉ាង​ស្រឡះ​កណ្ដាល​ដែល​ធ្វើ​ឲ្យ​មាន​ពន្លឺ​ថ្ងៃ​យ៉ាងច្រើន ចាំង​ចំ​ដើម​និង​មែក​ធំៗ។​
-ការកសាង​មែក​របៀបនេះ ជា​វិធី​មួយ​ធ្វើ​ឲ្យ​ខ្នុរ​ផ្លែ​ច្រើន​ពុំ​សូវ​ទទួល​ជម្ងឺផ្សិត ហើយ​ងាយ​បេះ ។​
ខ-ការ​កាត់​តែ​ឫស​៖-ការ​កាត់​តែង​ឫស​នេះប្រជាកសិករ​នៅ​ជនបទ​យើង​ពុំ​ធ្លាប់​ដឹង​ទេ។យើង​កាត់​តែង​ឫស​ដើម្បីអោយ​ឫស​វា​បែក​តាំងពី​ជិត​គល់ចង្អុល​ទៅរក​ទិស​តូចៗ​ច្រើន​ទៀត គឺ​កាត់​ក្នុង​គោលបំណង​អោយ​ឫស​រាយ​ក្រឡា​សព្វ​ដី​ដើម្បី​ប្រមូល​ជី​អោយបាន​ច្រើន​មក​ទ្រទ្រង់ ដើម និង​មាន​ផ្លែ​ច្រើន។​
៨-ការប្រើជី៖វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំខ្នុរ
​9-ការចេញ​ផ្កា និង​ថែ​ផ្លែ​៖-បើ​ដាំ​គ្រាប់​ក្នុង​អាយុ​៣​ឆ្នាំអាចមាន​ផ្កាតែ​កុំអាល​ទុក​នៅ​លើក​ទី​១ ចាំ​ដល់​ផ្កា​នៅ​ចុងឆ្នាំ​សឹម​ទុក​ផ្លែ​តែ​១គ្រាន់​ជា​កំលាំងចិត្ត។​
-ក្នុង​១​ឆ្នាំខ្នុរ​ចេញ​ផ្កា​២​ដងលើ​កទ​១នៅ​ខែ៤-៥ ឯលើ​ក​ទី​២ នៅ​ខែ​៩ទៅ​១១។​
-នៅ​ឆ្នាំ​ទី​៥ទី​៦យើង​ទុក​ផ្លែ​បង្កើន​ឡើង​ខ្លះតែ​ត្រូវ​មើល​ពី​កំលាំង​ខ្នុរ​ផង។បើ​ផ្លែ​មិន​ស្ទុះ​ឬ​មានរ​លុក​នេះ​បង្ហាញថាហួសកំលាំង​វា​។​
-ពី​ឆ្នាំ​ទី​៨​ឡើង យើង​ទុក​ច្រើន។បើ​ចេញ​ផ្កា​ច្រើនទង យើង​ទុក​ក្នុង​១​ទង តែ​ផ្លែ​ល្អ​១ បើ​ចេញ​ផ្កា​តិច​យើង​អាច​ទុក​ភ្លោះ​គឺ ១​ទង​ផ្លែ ល្អ​២ ។​
១០-ការប្រមូលផល៖ក្រោយពីដាំបានរយះពេល៣ឆ្នាំ អាចប្រមូលផលបានហើយ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top