• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

មានត្រឹម $10 ដើរលេងភ្នំសំពៅ និងប្រាសាទបាណន់នៃខេត្តបាត់ដំបងខ្ទេចគ្មានសល់

[Copy link]
279 0
Share
ភ្នំសំពៅ និងប្រាសាទបាណន់គឺជាទីកន្លែងទេសចរណ៍ដ៏ពេញនិយមបំផុតនៅខេត្តបាត់ដំបង ដូច្នេះហើយវាជាទីកន្លែងដែលយើងមិនអាចមើលរំលងបានប្រសិនបើអ្នកបានទៅលេងខេត្តដ៏សម្បូរបែបនេះ។

1.jpg

ដោយឡែក បើលោកអ្នកមានគម្រោងទៅលេងទីកន្លែងទេសចរណ៍ទាំងពីរនេះ លោកអ្នកមិនចាំបាច់ភ័យនឹងរឿងប្រាក់ថាត្រូវចំណាយអស់ច្រើននោះទេ មានត្រឹមតែ $10 ដើរលេងមួយឆ្អែតតែម្តង(មិនគិតថ្លៃស្នាក់នៅសណ្ឋាគារ និងថ្លៃធ្វើដំណើរពីចំងាយឡើយ)។
ខាងក្រោមនេះជាវិធី និងគម្រោងការក្នុងការដើរលេងភ្នំសំពៅ និងប្រាសាទបាណន់ដោយចំណាយលុយអស់ត្រឹមតែ $10៖
ជាការល្អបំផុតលោកអ្នកត្រូវជួលម៉ូតូពីហាងណាមួយក្នុងក្រុងបាត់ដំបងជិះដែលមានតម្លៃត្រឹមតែ $6 ប៉ុណ្ណោះក្នុង 1ថ្ងៃ រួចចាក់សាំងត្រឹមតែ 2លីត្រសម្រាប់ជិះដើរលេងមួយសេរី។
បន្ទាប់មកទៀតម៉ោង 2រសៀល យើងធ្វើដំណើរឆ្ពោះទៅលេងប្រាសាទបាណន់មុនគេ ដែលវាជាប្រាសាទមួយស្ថិតនៅលើភ្នំបាណន់មានចម្ងាយពីក្រុងបាត់ដំបង 24គីឡូម៉ែត្រ ចំពោះជនជាតិខ្មែរពុំមានការទិញសំបុត្រចូលមើលប្រាសាទឡើយ។ នៅលើកំពូលភ្នំលោកអ្នកនឹងបានប្លែកអារម្មណ៍ជាមួយនឹងភាពដ៏ស្រស់ស្អាតនៃប្រាសាទ និងទេសភាពជុំវិញប្រាសាទដែលអាចមើលឃើញវាលស្រែ ព្រៃឈើ និងក្រុងបាត់ដំបងទាំងមូលទៀតផង កាន់តែពិសេសថែមទៀតលោកអ្នកអាចថតរូបទុកជាអនុស្សាវរីយ៍ជាច្រើនសន្លឹកដែលប្រកបទៅដោយភាពល្អឥតខ្ចោះជាមួយនឹងរូបរបស់លោកអ្នកផ្ទាល់។



(ប្រភពរូបភាព៖ Google)
ម៉ោង 4ល្ងាច ចាកចេញពីប្រាសាទបាណន់ឆ្ពោះទៅភ្នំសំពៅចំណាយពេលត្រឹមតែកន្លះម៉ោងក៏ទៅដល់ ហើយលោកអាចឡើងទៅលើភ្នំចូលមើលរូងប្រចៀវធ្វើការថតរូបស្អាតៗលេង រួចចុះមកក្រោមឲ្យទាន់វេលាម៉ោង 5:00 ល្ងាចដើម្បីមើលសត្វប្រចៀវរាប់ម៉ឺនក្បាលហើរចេញពីរូង និងអាចផ្ដិតយករូបភាពរបស់ពួកវាបានយ៉ាងអស្ចារ្យ វ៉ូងពួកវាហើរចេញពីរូងចំណាយពេលរហូតដល់មួយម៉ោងឯណោះទម្រាំចេញអស់ ហើយលោកអ្នកអាចវិលត្រឡប់មកទីក្រុងវិញបានដោយប្រើពេលត្រឹមតែ 15នាទី និងមានមនុស្សម្នាជាច្រើនត្រឡប់មកវិញតាមផ្លូវច្រើនដូចគ្នា ដូច្នេះមិនចាំបាច់ខ្លាចនោះទេទោះបីជាមេឃរៀងងងឹតបន្តិចក៏ដោយ។
ចូរចាំថា សត្វប្រចៀវចេញតែម៉ោង 5:00 ប៉ុណ្ណោះ ខុសពីម៉ោងនេះវានឹងមិនចេញឡើយ ហេតុនេះហើយទើបយើងត្រូវទៅលេងប្រាសាទបាណន់មុនទៅលេងភ្នំសំពៅ។



(ប្រភពអត្ថបទ៖ Google)
អត្ថបទដោយ៖ រីតា

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top