• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

លេចធ្លាយថា Huawei Mate 30 Pro នឹងមានឆកល្វែងលើំទំហំវែង តែនៅតែមានបច្ចេកវិទ្យាសម្បូរបែបដដែល

[Copy link]
230 0
Share
នៅលើគេហទំព័រ Weibo ដ៏ធំនៅប្រទេសចិន គេឃើញមានលេចធ្លាយតួខ្លួនល្វែងមុខរបស់ស្មាតហ្វូន Huawei Mate 30 Pro។ ចំអេក្រង់បង្ហាញរបស់ Mate 30 នោះ គឺវាមានស្នាមឆកទ្រវែង ដោយមិនខុសពី Huawei Mate 20 ប៉ុន្មាននោះទេ។ អេក្រង់ដដែលនេះមានប្រភេទជា OLED ជាមួយផ្ទៃកោងទាលសងខាង។


1ba8eba94fd1caec7c6f5f97011ca222.jpg

គួរបញ្ជាក់ផងដែរថាស្មាតហ្វូន Huawei Mate 20 និងស្មាតហ្វូន Huawei Mate 30 គឺប្រើស្នាមដំណក់ទឹកលើផ្ទៃអេក្រង់ ប៉ុន្ដែចំពោះ Huawei Mate 20 Pro ឯណោះវិញមានស្នាមឆកទ្រវែង ដូចនេះប្រហែលជាឆ្នាំនេះ Huawei នឹងមិនបំបាត់ស្នាមឆកដ៏ធំនោះទេ គឺពួកគេនឹងនៅបន្ដប្រើស្នាមឆកដ៏ធំនោះបន្ដទៀត។ តែអ្វីដែល Huawei នឹងបោះបង់ពី Mate 20 Pro ទៅ Mate 30 Pro នោះគឺ កាមេរ៉ា៣គ្រាប់រាងជ្រុង ដោយជំនួសមកវិញនូវរាងមូលវិញម្ដង។


រូបរាងរបស់កាមេរ៉ាថ្មីនេះវាហាក់ស្រដៀងនឹង ស្មាតហ្វូន Motorola Moto Z ប៉ុន្ដែគ្រាន់តែមើលទៅវាហាក់រាងកាចបន្ដិចជាមួយនឹងស៊ែនស័រកាមេរ៉ា៤គ្រាប់ និង LED Flash មួយគ្រាប់។ កាមេរ៉ាទាំង៤គ្រាប់នោះ មានពាក្យចចាមអារ៉ាថានឹងលែនដើម មានស៊ែនស័រជា Time-of-Flight ហើយក៏មានលែន super wide angle រួមទាំងលែន periscope ដូចដែលឃើញមាននៅលើស្មាតហ្វូន P30 Pro។

Huawei Mate 30 Pro ស្មាតហ្វូនចុងក្រោយនេះនឹងបំពាក់មកជាមួយបច្ចេកវិទ្យា 5G ដោយបំពាក់ជាមួយនឹងបន្ទះឈីប Kirin 990។ ចំណែកឯប្រព័ន្ធខាងក្នុងមាន RAM 8GB និងទំហំផ្ទុក 128GB។ ចំពោះប្រព័ន្ធប្រតិបត្តិការវិញ វានឹងដំណើរការដោយ Android 10 Q ជាមួយនឹង EMUI 10។ស្មាតហ្វូននេះនឹងបំពាក់កម្លាំងសាកយ៉ាងតិចដល់ 40W ដែលជាកម្លាំងសាកលឿនដ៏មិនធម្មតាមួយ លើសពីនេះវាក៏បានបំពាក់ IP68 សម្រាប់ការពារទឹកនិងដីបានផងដែរ។ Mate 30 ប្រហែលជានឹងមកដល់នៅពាក់កណ្តាល ខែតុលា។
វាក៏អាចនឹងមានស៊េរី Huawei Mate 30 X និង Mate 30 កម្រិតខ្ពស់ដែលជា ultra premium Mate 30 RS Porsche Design ដោយ Huawei អាចនឹងសហការណ៍ជាមួយនឹងក្រុមហ៊ុនឡានទំនើប Porsche មួយនេះដើម្បីមានការផលិតជាពិសេសមួយធ្វើយ៉ាងណាឱ្យ Huawei Mate 30 កាន់តែទាក់ទាញនិងស្ថិតនៅក្នុងកម្រិតខ្ពស់មួយ។

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top