• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

ក្រុមហ៊ុន Huawei បញ្ចូល EROFS file system និងបន្ថែមមុខងារ GPU Turbo 3.0 ដើម្បីបង្កើនកម្លាំងបន្ថែមដល់ការលេងហ្គេម

[Copy link]
271 0
Share
ក្រុមហ៊ុន Huawei នឹងដាក់ចេញនូវប្រព័ន្ធ file ថ្មី EROFS (Extended Read-Only File System) សម្រាប់ស្មាតហ្វូន P30 Lite, P20 Lite, Nova 3i និង Huawei Y9 ក្នុងចំណោមទូរសព្ទដទៃទៀតដែលចេញនៅចុងខែនេះ។
ប្រពន្ធ file ថ្មីនេះត្រូវបានដាក់ក្នុងស្មាតហ្វូន Huawei P30 Pro រហូតមកដល់ពេលនេះ ដោយសន្យាថានឹងមានការកើនឡើងចំពោះល្បឿនងអាន (read speed) file នៅក្នុងប្រព័ន្ធដំណើរការលឿនជាងមុនជាមធ្យមដល់ទៅ 20% និងទំហំផ្ទុកចំពោះប្រព័ន្ធដល់ទៅទំហំ 2GB។

1.jpg

ការផ្លាស់ប្តូរប្រព័ន្ធ file system នេះអាចធ្វើឱ្យស្មាតហ្វូនដំណើរការបានកាន់តែលឿនជាងមុន ប៉ុន្តែកុំច្រឡំជាមួយនឹងទំហំផ្ទុកដែលស្មាតហ្វូនរបស់អ្នកដែលមាន អ្នកនៃនេះជាបច្ចេកទេសក្នុងការផ្ទុក file នៅក្នុងស្មាតហ្វូនតែប៉ុណ្ណោះ។ ចំពោះកំណែ firmware នឹងត្រូវអាប់ឌែត Huawei នឹងបន្ថែមមុខងារ GPU Turbo 3.0 របស់ខ្លួនសម្រាប់ស្មាតហ្វូន P30 Lite, P20 Lite, Nova 3i និង Huawei Y9 ក៏ដូចជាស្មាតហ្វូនដទៃដែលនឹងបញ្ចេញក្នុងពេលឆាប់ៗនេះទៀត។

មុខងារ GPU Turbo 3.0 នេះផងដែរដែលមានលក្ខណៈពិសេស ដោយកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ប្រព័ន្ធបន្ទះឈីបបាន 10% និងបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធ សម្រាប់ការលេងហ្គេមដែលធានាបានដំណើរការរលូន និងមិនធ្លាក់កម្រិត frame ពេលកំពុងតែលេងនោះទេ ប៉ុន្ដែទោះយ៉ាងណាក៏ដោយការជម្រុញឱ្យទូរសព្ទកាន់តែខ្លាំងបែបនេះ ថាមពលថ្មក៏ត្រូវស៊ីច្រើនជាងមិនបើកមុខងារនេះផងដែរ។

ក្រុមហ៊ុន Huawei បានបង្ហាញពីហ្គេមមួយចំនួនដែលបានផលល្អ ចំពោះការប្រើមុខងារការបង្កើនប្រសិទ្ធភាពនៃ GPU Turbo 3.0 មានហ្គេមដូចជា Fortnite, Knives Out, Battle Bay, Crazy Taxi, Real Racing 3, Into the Dead 2, NBA 2K19, Dragon Nest M, Duel Links, PES2019, DRAGON, BALL LEGENDS, FIFA Mobile, Free Fire, Minecraft, Helix, Plants vs. Zombie Heroes, Subway Surfers, Brawl Stars, Speed Drifters, Mobile Legends: Bang Bang, Vainglory, Arena of Valor, Rules of Survival, NBA 2K18។

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top