• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

អ៊ីរ៉ង់មានគម្រោង ទាក់ទាញភ្ញៀវទេសចរចិន ឲ្យបាន២លាននាក់

[Copy link]
351 0
Share
សារព័ត៌មាន AFP បានផ្សាយ​កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ថា ប្រទេសអ៊ីរ៉ង់ លើកលែងទិដ្ឋាការចំពោះភ្ញៀវទេសចរចិននៅខែកក្កដា​ ឆ្នាំ២០១៩នេះ ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចរបស់ប្រទេសមួយនេះ ​​ឲ្យល្អប្រសើរ ខណៈកំពុងរងសម្ពាធ ក្រោមទម្ងន់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ។
មន្រ្តីទេសចរណ៍អ៊ីរ៉ង់បានថ្លែងថា ពួកគេសង្ឃឹមថា ការលើកលែងទិដ្ឋាការនេះ នឹងទាក់ទាញភ្ញៀវទេសចរចិនបានប្រហែល២ លាននាក់ក្នុងមួយឆ្នាំ ទៅកាន់ប្រទេសអ៊ីរ៉ង់ ។ ភ្ញៀវទេសចរមកពីប្រទេសចិន​មានការកើនឡើងយ៉ាងឆាប់រហ័សពី៥២.០០០នាក់កាលពីឆ្នាំមុន ។

02cd134197774a53bd48ceb72be05459.jpg

ការចាប់យកទីផ្សារទេសចរណ៍ពីចិន អាចនឹងឲ្យអ៊ីរ៉ង់ទទួលបានប្រាក់ចំណេញក្នុងរយៈពេលវែង ។ ប្រទេសចិន គឺជាប្រទេសដែលមានភ្ញៀវទេសចរច្រើនបំផុតនៅលើពិភពលោក ។ កាលពីឆ្នាំមុន ពលរដ្ឋចិនបានធ្វើដំណើរជិត១៥០លាននាក់ ទៅកាន់បរទេស ដោយចំណាយប្រាក់ជាង៣០០ពាន់លានដុល្លារ​អាមេរិក នៅឯក្រៅប្រទេស ។ តួលេខទាំងនោះ ត្រូវបានរំពឹងថា នឹងមានការកើនឡើង ខណៈដែលពលរដ្ឋចិនបានដាក់ពាក្យសុំលិខិតឆ្លងដែនមានការកើនឡើង ។ ឥឡូវនេះ មានត្រឹមតែ៩ភាគរយនៃប្រជាជន១,៤ ពាន់លាននាក់ប៉ុណ្ណោះ ដែលមានលិខិតឆ្លងដែន។

សេដ្ឋកិច្ចរបស់ប្រទេសអ៊ីរ៉ង់បានធ្លាក់ចុះឆ្ពោះទៅរកវិបត្តិសេដ្ឋកិច្ច បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកកាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ដែលផ្តោតលើការនាំចេញប្រេងសំខាន់ៗ និងប្រតិបត្តិការហិរញ្ញវត្ថុអន្តរជាតិផងដែរ ។
ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ៦ភាគរយនៅឆ្នាំ២០១៩ ដែលជាការធ្លាក់ចុះបន្ថែមទៀត ពីការធ្លាក់ចុះ៣,៩ភាគរយកាលពីឆ្នាំ២០១៨ ។ អតិផរណាអាចកើនដល់៤០ភាគរយ ។ នេះបើយោងតាមមូលនិធិរូបិយវត្ថុអន្ដរជាតិ ។


ជាការឆ្លើយតប ទីក្រុងតេអេរ៉ង់ កំពុងស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីបង្កើនប្រាក់ចំណូល ដែលមិនមែនជាចំណូលពីថាមពលប្រេងរបស់រដ្ឋាភិបាល ។ ប្រធានក្រុមប្រឹក្សាទេសចរណ៍អ៊ីរ៉ង់ លោក Ali Asghar Mounesan បានថ្លែងកាលពីខែមិថុនា ឆ្នាំ២០១៩ ប្រាប់សារព័ត៌មាន IRNA ថា: «វិស័យទេសចរណ៍ ត្រូវបានគេមើលឃើញថា ជាវិស័យមួយដែលមិនអាចដាក់ទណ្ឌកម្មបាន» ។
ចិន ជាប្រទេស​ដៃគូមួយ​ដែលនៅតែបន្ត​​កិច្ចព្រមព្រៀងនុយក្លេអ៊ែរ​ ដែលអាមេរិក​បានដកខ្លួនចេញពីឆ្នាំ២០១៨នោះ ហើយចិន​បាន​ប្រឆាំងដោយឥតលាក់លៀម​​ទៅនឹងទណ្ឌកម្ម​ទាំងឡាយនោះ និងបន្តទិញប្រេងពីប្រទេសអ៊ីរ៉ង់ដដែល ។


ទីក្រុងតេអេរ៉ង់​បានគំរាម​បោះបង់​​ការអនុវត្តកាតព្វកិច្ច​ ក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដូចជាការកំណត់​ឲ្យស្តុកទុកសារធាតុអ៊ុយរ៉ានីញ៉ូម លុះត្រាណាតែ​ប្រទេស​ដទៃផ្សេងទៀតនៃកិច្ចព្រមព្រៀងនោះ មានរួមបញ្ចូល​អង់គ្លេសផងដែរ ជួយអ៊ីរ៉ង់​បញ្ចៀស​ពីទណ្ឌកម្ម​ពីអាមេរិក ៕ thach086

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top