Facebook Twitter Google+ Share

សហរដ្ឋអាមេរិកបន្ថយពន្ធនាំចូលដែកថែបពីប្រទេសថៃ

2018-5-19 08:44| Brown | vietnamplus

សហរដ្ឋអាមេរិកបាន លើកលែងពន្ធនាំចូលមួយទៅលើបំពង់ដែកថែប ២៥ ភាគរយ របស់ក្រសួងពាណិជ្ជកម្មថៃ។ នេះជាលទ្ធផលនៃការ ...

សហរដ្ឋអាមេរិកបាន លើកលែងពន្ធនាំចូលមួយទៅលើបំពង់ដែកថែប ២៥ ភាគរយ របស់ក្រសួងពាណិជ្ជកម្មថៃ។ នេះជាលទ្ធផលនៃការចរចាអស់រយះពេល ពីរខែ រវាងក្រសួងពាណិជ្ជកម្មថៃនិងក្រសួងពាណិជ្ជកម្មអាមេរិក។ លោក Wanchai Varavithya ជាអគ្គនាយករងបាននិយាយថា ក្រសួងពាណិជ្ជកម្មអាមេរិកមានការលើកលែងលើពន្ធនាំចូលសម្រាប់ការនាំចេញទាំងអស់មកពីប្រទេសថៃ ហើយនេះជាដំណឹងល្អសម្រាប់ប្រទេសថៃដែលកាលនៅថ្ងៃទី ៣ ខែមីនា ប្រធានាធិបតីអាមេរិកលោក Donald Trump ដាក់ពន្ធលើការនាំចូល ២៥ ភាគរយ ក្នុងការនាំចូលដែកថែបនិង១០ ភាគរយនៅលើដែកអាលុយមីញ៉ូម។ 


ដោយឡែកពន្ធនាំចូលរបស់អាមេរិកមានតំលៃខ្ពស់ជាងប្រទេសថៃតាមរយៈក្រសួងពាណិជ្ជកម្មចាប់តាំងពីខែមេសាដែលបានស្នើចំនួននៃការផ្តល់សិទ្ធិពាណិជ្ជកម្ម និងមានបំណងដើម្បីជួយដល់ក្រុមហ៊ុននាំចេញរបស់ថៃនៅក្នុងការប្រកួតប្រជែងនៅក្នុងការរំខានដល់អាមេរិកនិងទីផ្សារសកលលោកផងដែរ។ កិច្ចប្រជុំបានព្រមព្រៀងក្របខ័ណ្ឌវិនិយោគនិងពាណិជ្ជកម្មនៅវ៉ាស៊ីនតោនហើយ ដែលបានទម្លាក់ពន្ធនាំចូល ដែកថែបនិងដែករបស់ប្រទេសថៃដែលបានប៉ាន់ស្មានរបស់វិទ្យាស្ថាន AT & T នឹងបាត់បង់នូវទម្ងន់សរុប ៣៨៣.៤៩៦តោនស្មើនឹង១០.៤៧លានបាត ដែលស្មើនឹងទឹកប្រាក់ ៣២៦.៣ លានដុល្លារនៃតម្លៃនៃការនាំចេញដែកថែបនោះតែម្តង។ ចំពោះផលប៉ះពាល់ដោយប្រយោល វិទ្យាស្ថាននេះបានឱ្យដឹងថាប្រទេសថៃអាចនឹងជួបគ្រោះថ្នាក់ផ្នែកវិបត្តសេដ្ឋកិច្ចដែលសហរដ្ឋអាមេរិកកំពង់នាំចេញដែកថែបចំនួន ២៧.០៣ លានតោនចូលទៅក្នុងទីផ្សារអាស៊ាន។

សរុបសេចក្តីរួមមក ប្រទេសថៃត្រូវបានសហរដ្ឋអាមេរិកកាត់បន្ថយពន្ធនាំចូលដែកថែប២៥ភាគរយនិងដែកអាលុយមីញ៉ូម១០ភាគរយ ដែលនេះគឺជាព័ត៍មានដ៏ល្អមួយសម្រាប់ប្រទេសនេះផងដែរ ។ ហើយពួកយើងនឹងសង្ឃឹមថា ក្នុងការបន្ថយពន្ធនាំចូលនេះដែកថែបនេះក៏អាចធ្វើឲ្យប្រទេសមួយនេះមានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ផងដែរ ។

ប្រែសម្រួល៖​ Brown

ប្រភព៖ vietnamplus


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top