Facebook Twitter Google+ Share

ជនបរទេស៣នាក់ ដកកូនកាំបិតភ្ជង់ប្លន់ទូរស័ព្ទ សមត្ថកិច្ចខ្មែរក្របួចកជាប់

2019-5-14 11:22| HooTa | Tnaot

ខេត្តស្វាយរៀងៈ យុវជនជាតិចិនម្នាក់ និងស្រ្ដីវៀតណាម២នាក់ បានយកកាំបិតភ្ជង់ជនរងគ្រោះដល់ក្នុងបន្ទប់ ដើម្បីប ...

ខេត្តស្វាយរៀងៈ យុវជនជាតិចិនម្នាក់ និងស្រ្ដីវៀតណាម២នាក់ បានយកកាំបិតភ្ជង់ជនរងគ្រោះដល់ក្នុងបន្ទប់ ដើម្បីប្លន់យកទូរស័ព្ទ តែអស់លក្ខណ៍ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំង៣នាក់ កាលពីវេលាម៉ោង១២ និង២៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។



មន្រ្ដីនគរបាលក្រុងបាវិត បានឲ្យដឹងថា ជនសង័្សយដែលសមត្ថកិច្ចឃាត់ខ្លួន ទី១-ឈ្មោះ គ័រ ជឺម៉ក អាយុ២២ឆ្នាំ ជនជាតិចិន មុខរបរជាបុគ្គលិកកាស៊ីណូ «ឡឺម៉ាកាវ» មានលំនៅក្នុងខេត្តហ៊ីម៉ី ប្រទេសចិន (អ្នកយកកូនកាំបិតភ្ជង់គំរាមជនរងគ្រោះ) ទី២-ឈ្មោះ យ៉ធី ហ្វឿងអែម ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានលំនៅភូមិ១ ឃុំឡុងវ៉ា ស្រុកបិនដាយ ខេត្តបេនចែ ប្រទេសវៀតណាម និងទី៣-ឈ្មោះ ហ្វាម ធីលៀង ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិវៀតណាម មានលំនៅក្នុងភូមិវិនហា ឃុំឡាក់វើយ ស្រុកជីតូង ខេត្តអាងយ៉ាង ប្រទេសវៀតណាម។



ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនសង័្សយជាជនជាតិចិន និងវៀតណាមទាំង៣នាក់ខាងលើ បានធ្វើសកម្មភាព យកកាំបិតភ្ជង់ជនរងគ្រោះ ក្នុងបន្ទប់ ប្លន់យកទូរស័ព្ទ ម៉ាក IPhone 6s និង ទូរស័ព្ទម៉ាក IPhone7 ពណ៌ទឹកមាស (រកឃើញវិញ)។ បន្ទាប់ពីកើតហេតុ ជនរងគ្រោះបានរាយការណ៍សមត្ថកិច្ចមូលដ្ឋាន ទើបឈានដល់ការចាប់ខ្លួនជនសង័្សយខាងលើតែម្ដង។



ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង័្សយទាំង៣នាក់ទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត ដើម្បីសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលក្រុងបាវិត ចាត់ការបន្ដតាមនីតិវិធី៕ អត្ថបទ ដោយលោក ភក្ដី


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top