Facebook Twitter Google+ Share

នឹកអូនខ្លាំងពេក! ណាត់ជួបក្នុងបន្ទប់ទឹកឱបថើបគ្នា ចេញមកវីញ ជីដូនមកទាន់ ប្ដឹងសមត្ថកិច្ចឲ្យចាប់ដាក់ខ្នោះ ...

2019-5-14 11:59| HooTa | Tnaot

ខេត្តកណ្តាល៖ យុវជនម្នាក់បានទាក់ទងស្រលាញ់គ្នាជាយូរមកហើយ រហូតបានណាត់ជួបនារីជាគូស្នេហ៍ នៅក្នុងបន្ទប់ទឹក ហ ...

ខេត្តកណ្តាល៖ យុវជនម្នាក់បានទាក់ទងស្រលាញ់គ្នាជាយូរមកហើយ រហូតបានណាត់ជួបនារីជាគូស្នេហ៍ នៅក្នុងបន្ទប់ទឹក ហើយកំពុងតែឱបថើបគ្នារហូតអស់ចិត្តចង់ ក៏នាំគ្នាចេញមកវិញ ស្រាប់តែជីដូនក្មេងស្រីរងគ្រោះប្រទះឃើញ ស្រែកឆោឡោ និងរាយការណ៍ទៅប្រាប់សមត្ថកិច្ច ឲ្យឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ។


ហេតុកាណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០និង១០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចបន្ទប់ទឹកផ្ទះក្មេងស្រីរងគ្រោះ ស្ថិតក្នុងភូមិព្រែកតាអុងទី១ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម។

ជនសង្ស័យមានឈ្មោះមួង ម៉ន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ ចំណែកជនរងគ្រោះមានឈ្មោះ វ.ច.ណ អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស។ សព្វថ្ងៃអ្នកទាំង២ រស់នៅភូមិឃុំកើតហេតុខាងលើ។


យោងតាមសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង២០និង១០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៩ ជនសង្ស័យបានណាត់ក្មេងស្រីរងគ្រោះជួបគ្នានៅមុខផ្ទះ ពេលនោះនារីរងគ្រោះបានចុះពីលើផ្ទះជួបបុរសជាគូស្នេហ៍ដូចបំណង។ ហើយពួកគេបាននាំគ្នាចូលបន្ទប់ទឹកខាងក្រោមផ្ទះក្មេងស្រីរងគ្រោះ រួចក៏បានធ្វើសកម្មភាពចាប់ឱបថើបញក់ញីជាមួយគ្នាអស់ចិត្តក៏នាំគ្នាចេញមកវិញ។


សមត្ថកិច្ចបានបន្តថា លុះពេលចេញមកវិញស្រាប់តែជីដូនក្មេងស្រីរងគ្រោះបានដើរមកឃើញ និងបានស្រែកឆោឡោផ្អើលអស់អ្នកភូមិ ពេលនោះជនសង្ស័យបានរត់ទៅផ្ទះរបស់គេវិញក៏ត្រូវក្រុមគ្រួសារក្មេងស្រីរងគ្រោះនាំគ្នាដេញចាប់ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចតែម្តង។

ជនសង្ស័យបានសារភាពមុខសមត្ថកិច្ចថា ខ្លួននិងក្មេងស្រីរងគ្រោះបានស្រលាញ់គ្នាយូរមកហើយ រហូតដល់ថ្អៃកើតហេតុ ដោយសារការស្រលាញ់ខ្លាំងពេក ខ្លួនក៏បានណាត់ក្មេងស្រីរងគ្រោះចូលបន្ទប់ទឹកដើម្បីបានឱបថើប ស្រាប់តែចេញមកវិញ ជីដូនក្មេងស្រីរងគ្រោះក៏បានមកទាន់តែម្តង។ បច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យ ទៅកាន់តុលាការចាត់ការតាមច្បាប់៕ យឺត ភារ៉ា





Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top