Facebook Twitter Google+ Share

មនុស្សប្រុសស្រី២នាក់ស្លាប់ ចំណែក៣នាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសាររន្ទះបាញ់ ខណៈមកពីដកផ្សិត ...

2019-5-15 09:26| HooTa | Tnaot

ខេត្តពោធិ៍សាត់៖ គ្រោះធម្មជាតិរន្ទះបាញ់បានសម្លាប់មនុស្សប្រុសស្រី២នាក់ ចំណែកឯ៣នាក់ទៀតរងរបួសធ្ងន់ស្រាល ខ ...

ខេត្តពោធិ៍សាត់៖ គ្រោះធម្មជាតិរន្ទះបាញ់បានសម្លាប់មនុស្សប្រុសស្រី២នាក់ ចំណែកឯ៣នាក់ទៀតរងរបួសធ្ងន់ស្រាល ខណៈមកពីដកផ្សិតតាមជើងភ្នំ ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅចំណុចក្បែស្ទឹងអំពុស ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។



នគរបាលប៉ុស្តិ៍រដ្ឋបាលឈើតុំបានឲ្យដឹងថា ជនរងគ្រោះស្លាប់ និងរងរបួសធ្ងន់ស្រាលទាំង ៥នាក់ រស់នៅក្នុងភូមិនានា ឃុំឈើតុំ ស្រុកក្រគរ ខណៈពលរដ្ឋទាំងអស់នោះបាននាំគ្នាទៅរកដកផ្សិត(ផូងផាង) នៅតាមជើងភ្នំត្រង់ចំណុចស្ទឹងព្រាល លុះពេលត្រឡប់មកវិញស្របពេលភ្លៀងធ្លាក់លាយឡំខ្យល់កន្រ្តាក់ផងនោះ ក៏ត្រូវរន្ទះបាញ់បណ្ដាលឲ្យមនុស្សចំនួន ២នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែក ៣នាក់ ផ្សេងទៀតរងរបួសស្រាលធ្ងន់តែម្ដង។

បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងប្រចាំការបានសហការគ្នាចុះដល់ចំណុចកើតហេតុ ដើម្បីពិនិត្យសពជនរងគ្រោះ និងប្រគល់ឲ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៕ វណ្ណា


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top