Facebook Twitter Google+ Share

ផ្អើលទាំងព្រលឹមអុរ…ភ្លើងត្របាក់កប៉ាល់ដឹកសាំង«សាវីម៉ិច»

2019-5-15 09:55| HooTa | Tnaot

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កប៉ាល់ដឹកប្រេងសាំងរបស់ក្រុមហ៊ុនសាវីម៉ិច ត្រូវបានភ្លើងឆេះយ៉ ...


រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា កប៉ាល់ដឹកប្រេងសាំងរបស់ក្រុមហ៊ុនសាវីម៉ិច ត្រូវបានភ្លើងឆេះយ៉ាងសន្ធោរសន្ធៅលើទន្លេ ស្ថិតត្រង់ចំណុចក្រុមទី១០ ក្នុងភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌប្ញស្សីកែវ កាលពីវេលាម៉ោង០៥ព្រឹកថ្ងៃទី១៥ ឧសភា នេះ ។



សេចក្តីរាយការណ៍បន្តថា ជំហានដំបូង គេនៅពុំទាន់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលភ្លើងឆេះនេះទេ ។ មានរថយន្តពន្លត់របស់កម្លាំងការិយាល័យអគ្គិភ័យចុះមកបាញ់ពន្លត់ចំនួន៩គ្រឿង តែបាញ់អស់តែ៥គ្រឿងភ្លើងក៏បានរលត់ទៅវិញត្រឹមម៉ោង០៦ជាងថ្ងៃដដែល ហើយក៏មានអូប័រចុះអន្តរាគមន៍ចំនួន២គ្រឿងជាមួយគ្នានោះ ។



ទោះបីជាយ៉ាងណា ចំពោះទំហំនៃការខូចខាតជំហានដំបូងគ ឺមានប្រេងសាំងចំនួន៣០០.០០០លីត្រ ឆេះនៅលើកប៉ាល់នោះ ។ បើតាមប្រភពពីសមត្ថកិច្ចឱ្យដឹងទៀតថា មនុស្ស២នាក់បានស្ថិតនៅហេតុការណ៍ឆេះនេះ តែម្នាក់កំពុងបាត់ខ្លួន និងម្នាក់ទៀតរងរបួសធ្ងន់ ។ គិតមកទល់ម៉ោង០៨ និង៣០ព្រឹកថ្ងៃដដែល មនុស្សដែលបាត់ខ្លួនបានរកឃើញ ដោយទាំង២នាក់បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។


ព័ត៌មានបន្ថែមកោះសន្តិភាពនឹងផ្សាយជូនបន្តទៀត ។




Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top