Facebook Twitter Google+ Share

រថយន្ដឡង់គ្រីស័រ ដឹកឈើខុសច្បាប់១គ្រឿង ត្រូវកម្លាំងអាវុធហត្ថបង្ក្រាប

2019-6-1 11:27| jupi | Tnaot

ខេត្តរតនគីរី៖ កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងអាវុធហត្ថស្រុកអូរជុំចុះបង្ក្រាបបានរថយន្ដឡង់ ...

ខេត្តរតនគីរី៖ កម្លាំងកងរាជអាវុធហត្ថខេត្តសហការជាមួយកម្លាំងអាវុធហត្ថស្រុកអូរជុំចុះបង្ក្រាបបានរថយន្ដឡង់គ្រីស័រ ដឹក ឈើប្រណិតល្មើសវ្បាប់១គ្រឿង កាលពីវេលាម៉ោង ៣និង០០នាទី ទៀបភ្លឺថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ តាមផ្លូវលំក្រាលក្រួសក្រហមមួយខ្សែ ចេញពីស្រុកវើនសៃ ឆ្លងកាត់ស្រុកអូរជុំ ឆ្ពោះចូលមកក្រុងបានលុង ហើយត្រូវបានអាវុធហត្ថបង្ក្រាបនៅត្រង់ចំណុចភូមិថារ៉ងស្វាយ ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគីរី។

បើតាមការឲ្យដឹង ពីលោកវរៈសេនីយ៍ឯក ហោ ជា មេបញ្ជាការរងអាវុធហត្តខេត្ត បានបញ្ជាក់ថា លោកទទួលបានបទ 
បញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលលោកបានដាក់បទបញ្ជាឲ្យធ្វើការទប់ស្កាត់រាល់បទល្មើសគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសព្រៃឈើ ដូច្នេះហើយទើបលោកដឹកនាំកម្លាំងអាវុធហត្ថខេត្ត សហការណ៍ ជាមួយអាវុធហត្តស្រុកអូរជុំ និងជំនាញរដ្ឋបាលព្រៃឈើចុះធ្វើការល្បាត រហូតដល់ នៅវេលាម៉ោង៣និង០០នាទីទៀបភ្លឺ ទើបធ្វើការ ឃាត់រថយន្ដ១គ្រឿងម៉ាកឡង់គ្រីស័រ ដែលប្រជាប្រពលរដ្ឋរាយការណ៍ មកថា មានរថយន្តដឹកឈើប្រណិតចេញពីទឹកដីស្រុកវើនសៃ ឆ្ពោះមកស្រុកអូរជុំ នៅពេលឃាត់រថយន្ដនេះភ្លាម តៃកុងរថយន្ដល្មើសនេះបានចុះពីលើរថយន្ដរត់គេចខ្លួនបាត់ បន្សល់ទុក តែរថយន្ដជាមួយឈើប្រណិតប្រភេទធ្នុងពេញក្នុងរថយន្ដ ឃើញដូច្នេះសមត្តកិច្ច ក៏បានអូសរថយន្ដនឹងឈើមកកន្លែងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត ដើម្បីរាប់ចំនួនឈើ និងបន្តនិតិវិធីតាមច្បាប់របស់ព្រៃឈើ។

លោក ឡេង យុគ នាយផ្នែរដ្ឋបាលព្រៃឈើអូរជុំ បានឲ្យដឹងថា រថយន្ដល្មើសច្បាប់នេះម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ អត់ស្លាកលេខ ដឹកឈើល្មើសច្បាប់នៅមិនទាន់កំណត់មុខសញ្ញាម្ចាស់នៅឡើយទេ។ ពីព្រោះនៅពេលសមត្ត កិច្ចឃាត់រថយន្ដភ្លាម តៃកុងចុះរត់បាត់ហើយ ចំណែកឈើដែលរថយន្ដលើ្មស ដឹកគឺជាឈើរប្រណិតប្រភេទធ្នុង់សុទ្ធ មានចំនួន១៤១ដុំ ស្មើរនឹង៩១៥គីឡូក្រាម។

បើទោះជាយ៉ាងណា រថយន្តល្មើសច្បាប់ខាងលើនេះ ត្រូវបានគេស្គាល់ច្បាស់ថា ជារបស់ឈ្មោះ វ៉ា ដែលជាអ្នករកស៊ីដឹកឈើល្មើសច្បាប់ជាយូមកហើយដែរ ហើយក៏ជាជើងខ្លាំង ១រូបដែរនៅក្នុងខេត្តរតនគិរីនេះ៕



 


Like

Love

Haha

Angry

sad

wow

Latest comments

Like Us On Facebook,You know you want to.

GO TopCustomerMobile V
To Top